ដឹងទេ ហេតុអីចាំបាច់ Log out គណនី Facebook ពេលអ្នកចូលមើលវេបសាយអាសអាភាស - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ដឹងទេ ហេតុអីចាំបាច់ Log out គណនី Facebook ពេលអ្នកចូលមើលវេបសាយអាសអាភាស



អ្នកមានដឹងទេថា Facebook លួចតាមដាន អ្នករាល់ ពេលដែលអ្នកបើក វេបសាយ Porn មើលម្តងៗ។ ប្រសិនបើអ្នក Log in គណនី Facebook ហើយចូលទៅកាន់ គេហទំព័រ កំសាន្តផ្សេងៗ ឬ គេហទំព័រ អាសអាភាសផ្សេងៗ ដែលមាន Plug-in Facebook សម្រាប់ដំណើរការ មុខងារផ្សេងៗ របស់ Facebook លើគេហទំព័ររបស់ពួកគេ តែ Plug-in ទាំងនោះ អាចធ្វើការតាមដាន ដោយ Track ដឹងថា គណនីរបស់អ្នកបាន ចូលទៅកាន់ គេហទំព័រទាំងនោះ។

Facebook ព្យាយាមតាមដានគណនី របស់អ្នកដូច្នេះពីព្រោះតែ បណ្តាញសង្គមរបស់ពួកគេ គឺប្រមូលទិន្នន័យទាំងអស់នៃ វេបសាយដែលអ្នកកំពុងមើល ដូច្នេះ ហើយគេអាចកំណត់គោលដៅ នៅ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលអ្នកមើលឃើញ រួមបញ្ចូលទាំងគេហទំព័រដែលអ្នកកំពុងតែមើល។

ខាងក្រោមនេះគឺជា Policy នៃ Facebook Data
" ពួកយើងប្រមូលផ្តុំ រាល់ពត៌មានទាំងអស់ពេលដែលអ្នក ចូលទៅកាន់ ឬ ប្រើប្រាស់ វេបសាយទីបី និង កម្មវិធីផ្សេងៗ ដែលកំពុងតែប្រើប្រាស់ សេវាកម្មរបស់ពួកយើង ដូចជា ប៊ូតុង Like , និង ផ្ទាំងពាណិជ្ជកម្មជាដើម។"

នេះហើយជាមូលហេតុដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអោយគួរតែដឹង ពេលប្រើប្រាស់ Browser ម្តងៗកុំចេះតែចុចលើ តំណរមិនស្គាល់ ឬ បើកគេហទំព័រ មិនល្អជាដើម វានាំអោយ Facebook អាចឈានដល់ការ Block Account អ្នកជាដើមដោយមិនដឹងខ្លួន ប្រសិនបើគេ Track ដឹងថាគណនីរបស់អ្នកកំពុងតែមានបញ្ហា។

ប្រភព : Tech Worm  
Powered by Blogger.