កំពូល Mobile Game ចំនួនបីដែលកំពុងតែធ្វើអោយអ្នកលេងភ្លេចបាយភ្លេចទឹក ហើយភ្លេចរៀនទៀត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

កំពូល Mobile Game ចំនួនបីដែលកំពុងតែធ្វើអោយអ្នកលេងភ្លេចបាយភ្លេចទឹក ហើយភ្លេចរៀនទៀត


សួស្តីនៅថ្ងៃនេះ ខ្ញុំនឹងលើកយកហ្គេមលើ Mobile សម្រាប់ iOS និង Android ចំនួនបីដែលកំពុងតែពេញនិយមខ្លាំងធ្វើអោយអ្នកលេងភ្លេចបាយភ្លេចទឹក ដាច់យប់ដាច់ថ្ងៃដោយសារតែវា។ ហ្គេមទាំងអស់នេះត្រូវបានដាក់អោយលេងដោយឥតគិតថ្លៃ ហើយឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តអ្នកលេងជាដើម។

1. Vainglory 


Vainglory គឹជាហ្គេមប្រយុទ្ធគ្នា Online ដែលមានវត្តមានប្រមាណជា ១ ឆ្នាំហើយសម្រាប់ការដាក់អោយលេងជាផ្លូវការ ហើយបើគិតពី iOS វិញជិត ២ ឆ្នាំហើយ បើគិតត្រឹមខែ ១១ ខាងមុខនេះ។ វាទទួលបានជោគជ័យយ៉ាងខ្លាំង រហូតដល់ក្លាយខ្លួនជាហ្គេម Esports ដែលល្អជាងគេសម្រាប់ Mobile Touch ផងដែរ អ្នកអាចស្វែងរកវាបាននៅ App Store , Play Store និង Amazone Store។


2. Chaos Legends 


ហ្គេមដំណើរផ្សងព្រេងដែលមានលក្ខណៈស្រដៀងនឹង JX លើ PC ដែលអ្នកធ្លាប់លេងពីមុនដែរ វាទើបនឹងបើកដំណើរការអោយលេងប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រច្រើនពីសំណាក់អ្នកលេង រហូតដល់មានអ្នកខ្លះជក់លេងអូស Level មិនដេកពូនទៀតផង និង រង់ចាំចូល Event ផ្សេងៗ ដែលមានដាក់អោយក្នុងហ្គេម។ អ្នកអាចស្វែងរកវាបាននៅ App Store និង Play Store រួចធ្វើការ Download។


3. Pokemon Go



ចុងក្រោយនោះគឺ Pokemon Go នេះឯង ដែលទើបនឹងដាក់ដំណើរការអោយលេង ជាផ្លូវការនៅកម្ពុជាយើងនេះទេ ហើយឃើញថា មានមនុស្សជាច្រើន កំពុងតែធ្វើដំណើរផ្សងព្រេងបណ្តើរៗជាមួយនឹងវាហើយ ដោយតាមចាប់សត្វ Pokemon អ្នកខ្លះដើរ អ្នកខ្លះជិះម៉ូតូ រីឯអ្នកខ្លះជិះឡានក៏មាន ថែមទាំងអ្នកខ្លះជួបគ្រោះថ្នាក់ផ្សេងៗទៀតដោយសារវា ស្របពេលនេះ ផងដែរសូមមេត្តាមានការប្រុងប្រយ័ត្នផងខណៈពេលដែលអ្នកធ្វើដំណើរតាមចាប់សត្វ Pokemon នេះ។
Powered by Blogger.