ទីបំផុត ហ្គេម PlayStation ឥឡូវនេះអាចលេងលើ PC ជាផ្លូវការហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ទីបំផុត ហ្គេម PlayStation ឥឡូវនេះអាចលេងលើ PC ជាផ្លូវការហើយ



ក្តីស្រមៃរបស់ PC Gamer ជាច្រើនរួបដែលសង្ឈឹមថា នៅថ្ងៃណាមួយ ខ្លួន​នឹងអាចលេង​ PlayStation ហ្គេម ដែលអស្ចារ្យជាច្រើន នៅលើ PC បានយ៉ាងរលូនដោយមិនចាំបាច់ប្រើ Emulator ជំនួយ ពេលនេះ ក្រុមហ៊ុន Sony បានបំពេញក្តីបំណងអ្នកហើយ ដោយបង្កើតនូវ សេវាកម្ម Stream ថ្មីចេញពី ម៉ាស៊ីន មេខាង ក្រុមហ៊ុន មកដាក់លើ Windows របស់អ្នកដើម្បីលេង។


មុននឹងចាប់ផ្តើមើលតម្រូវការត្រួសៗនៃកុំព្យូទ័រ និង កម្មវិធី សិនទៅ 


  • Windows 7, 8, 10
  • 3.5 GHz intel Core i3 / 3.8 GHz AMD A10 or faster
  • 300 MB hard drive space
  • 2GB RAM
  • 5MBps នៃល្បឿនអ៊ីនធើណែត 
  • ទាញយកកម្មវិធី និង ធ្វើការតម្លើងតាមរយៈ តំណរនេះ 


ដើម្បីលេងបានលុះត្រាតែអ្នកជាវនូវ Wireless Adaptor ម៉ាក Dualshock 4 USB ជាមុនសិន តាមរយៈ តំណរនេះ និង Controller ដែលអាចជាវបាន តាមរយៈ តំណរនេះ  កុំភ្លេចបង្កើត PlayStation Network Account ផង ដែលតម្រូវអោយដាក់ Visa ឬ Master Card ដើម្បីធ្វើការ ទិញសេវាកម្មនេះដើម្បីលេងផងដែរ ជាមួយនឹងតម្លៃ 19.99$ ក្នុងមួយខែ ឬ អាចសាកល្បងដោយឥតគិតថ្លៃ ក្នុងមួយអាទិត្យមុនក៏បាន។


ពិតជាពិសេសមែនទែនសម្រាប់បងប្អួនដែលចង់ចាប់ផ្តើមលេងហ្គេម PlayStaytion នៅលើ PC គឺអាចចាប់ផ្តើមបានហើយ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Playstation ផ្ទាល់តាមរយៈ តំណរនេះ

ប្រភព : Playstation

Powered by Blogger.