វិធីសាស្រ្តក្នុងការ Un-Jailbreak ឬ Restore ដោយមិនចាំបាច់កុំព្យូទ័រ ជាមួយនឹង Tweak Cydia Eraser - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

វិធីសាស្រ្តក្នុងការ Un-Jailbreak ឬ Restore ដោយមិនចាំបាច់កុំព្យូទ័រ ជាមួយនឹង Tweak Cydia Eraser


សម្រាប់ប្រិយមិត្តដែលមានបំណងចង់ធ្វើការ Un-Jailbreak វិញក្រោយពេលដែល Jailbreak រួចរាល់ ឬ មិនពេញចិត្តនឹងការ Jailbreak ជាដើម អ្នកអាចសាកល្បងប្រើប្រាស់ Tweak Cydia Eraser ពី Cydia មក លុប Cydia និង Un-Jailbreak វិញបាន។ ហើយខាងក្រោមនេះជាវីធីសាស្រ្តក្នុងការប្រើប្រាស់៖


  • ចូលទៅកាន់ Cydia និង ស្វែងរក Cydia Eraser រួចធ្វើការតម្លើង 
  • បើក Cydia Eraser ពី Home Screen
Cydia Eraser App
  • បន្ទាប់មកចុចពាក្យថា Erase all data, unjailbreak device
Erase all data, unjailbreak device Cydia Eraser

  • ចុចពាក្យថា Erase All
Cydia Eraser Erase All
  • វានឹងដំណើរការប្រមាណជា 5 នាទីដើម្បីលុបអ្វីៗចេញពី Cydia 
Cydia Impactor Begins Process

  • ក្រោយមក ឧបករណ៍របស់អ្នកនឹងលោតពាក្យថា Hello ដូចជា ឧបករណ៍ដែលទើបនឹង Restore ជាដើមចឹង ហើយធ្វើការ Activate តាមធម្មតា 
Cydia Eraser Hello

ចំណាំ៖ សម្រាប់តែ Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9.3.3 ប៉ុណ្ណោះ ហើយមុននឹងចាប់ផ្តើមត្រូវរៀបចំ Back Up ឯកសារផ្សេងៗ ទុកដោយខ្លួនឯង ដូចជា រូបភាព និង បទចម្រៀងជាដើម ព្រោះក្រោយពេល ដំណើរការ Tweak នេះ ឧបករណ៍របស់អ្នកប្រៀបដូចជា Device ដែល Restore ថ្មីអញ្ចឹង ហើយសូមមេត្តាប្រុងប្រយ័ត្ន icloud អោយមែនទែន។ Tweak នេះវាក៏មានអត្ថប្រយោជន៍របស់វាដែរ ព្រោះអ្នកអាចធ្វើការ Restore បានដោយគ្មានក្តីបារម្ភថា Apple បិទ មិនអោយ Restore 9.3.3 នៅពេលណានោះទេ។  
Powered by Blogger.