ច្បាប់ , ការឧបត្ថម​, កាលវិភាគ , រង្វាន់ និង ការចុះឈ្មោះប្រកួត Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ច្បាប់ , ការឧបត្ថម​, កាលវិភាគ , រង្វាន់ និង ការចុះឈ្មោះប្រកួត Vainglory


ទម្លាប់នៃការជ្រើសរើស 

  • ក្នុងការជ្រើសរើសក្រុមដែលចូលរួមការប្រកួត គឺ សម្រេចដោយអ្នករៀបចំផ្ទាល់ដែលមានសិទ្ធគ្រប់គ្រាន់ក្នុងការសម្រេចអោយចូល ឬ ដកសិទ្ធចេញពីការប្រកួត ប្រសិនបើក្រុម ឬ បេក្ខជន បេក្ខនារីណាម្នាក់មានបញ្ហា ដូចជា ខុសច្បាប់ទម្លាប់នៃការប្រកួតជាដើម។ ក្រុមដែលបាន ចុះឈ្មោះមុនគេ និង មានលទ្ធភាពគ្រប់គ្រាន់ដូចជា ការធ្វើតាមបែបបទណែនាំបានត្រឹមត្រូវ និង មានកម្រិត Tier នៃ Player ក្នុងក្រុម គួរសម្យអាចទទួលយកបាន គឺមានសិទ្ធអាចអោយសម្រេចចូលភ្លាមៗបានពីអ្នករៀបចំ។ 


ទីកន្លែងនៃការប្រកួត 

  • ការប្រកួត មានតាមកម្រិត ប្រសិនបើ 8 ក្រុម ឬ 16 ក្រុមអាចធ្វើឡើងបានតាមរយៈការប្រកួត Online ដោយមិនទាមទារអ្វីទាំងអស់ ត្រឹមតែ Online ជាមួយនឹង ក្រុម បង្ហាញខ្លួន មុន 10 នាទីក្នុងហ្គេម ហើយដោះស្រាយ បញ្ហា អ៊ីនធើណែតដោយខ្លួនឯងជាការស្រេច ករណីចាំបាច់ នៅ ពាក់កណ្តាល ផ្តាច់ព្រ័ត ឬ ផ្តាច់ព្រ័ត មានហាង ឬ ភោជនីយដ្ឋានណាមួយចង់ឧបត្ថមកន្លែងសម្រាប់រៀបចំការប្រកួត អ្នករៀបចំនឹងជម្រាបតាមក្រោយ។ 


កាលវិភាគនៃការប្រកួត និង ផ្សាយបន្តផ្ទាល់

  • ជាធម្មតា កាលវិភាគនៃការប្រកួតគឺ សម្រេចដោយអ្នករៀបចំ និង មានការផ្សាយបន្តផ្ទាល់លើ Facebook ទាំងអស់ ហើយ ថតវីដេអូបង្ហោះចូលប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក្នុងនោះផងដែរ មុនពេលចាប់ផ្តើម 15 នាទី គឺ Player មានពេល 5 នាទី តេស្ត អ៊ីនធើណែត ខ្លួនឯង ហើយ 10 នាទី សម្រាប់ការមកដល់ និង Check in ពី Spectator ក្នុងហ្គេម។ នៅពេលដែលហ្គេមចាប់ផ្តើម Player មកដល់ Stream នឹងចាប់ផ្តើមដំណើរការបើកអោយមើលក្រោយពេល Draft Mode ចាប់ផ្តើម។ 


ក្រុម ឬ Player ដែលមិនបង្ហាញខ្លួន 

  • ដល់ពេលវេលានៃការប្រកួតចាប់ផ្តើមក្រោយរយៈពេល 10 ទៅ 15 នាទី ប្រសិនបើ Player ណាម្នាក់មិនបង្ហាញខ្លួន ការប្រកួតនឹងចាប់ផ្តើមដោយ 2 VS 3 ឬ 1 Vs 3 ជាដើម ឬ អាចសម្រេចចិត្តចាញ់ដោយខ្លួនឯង។ 


ដំណើរការនៃការប្រកួត 

  • ការប្រកួតគឺ 16 ក្រុមដែលលេងក្នុងទម្រង់ Best of 3 សម្រាប់ជុំ 16 ក្រុម , ជុំ 8 ក្រុម និង ជុំ 4 ក្រុម រួចបន្តដល់ 2 ក្រុម រហូតដល់ផ្តាច់ព្រ័ត ទើបលេងក្នុងទម្រង់ Best of 5។ 


រាល់ Player ទាំងអស់ត្រូវតែអាចលេង Rank បាន 

  • ការប្រកួតតម្រូវអោយលេងតាមរយៈ Draft Mode ចឹង Player ណាដែលមានគណនីមិនអាចលេង Rank បាន គឺប្រាកដជាមិនអនុញ្ញាតអោយចូលរួមការប្រកួតឡើយ ឬ ដកសិទ្ធចេញជាដើម។ 


ការប្រកួតនៅ Match ទីបី 

  • ការប្រកួតលេងទម្រង់ Best of 3 ប្រសិនបើ ក្រុម A ឈ្នះ Match ដំបូង ហើយក្រុម B ឈ្នះ Match ទីពីរ ចឹងការប្រកួត និង បន្តដល់ Match ទីបី ដែលលេង ដោយមិនចាំបាច់ Draft Mode និង គ្មានការ Ban Hero ឡើយ។ 


បម្រាម 

  • ហាមដាច់ខាត គឺអំឡុងពេលការប្រកួតចាប់ផ្តើម ផ្លាស់ប្តូរ ឈ្មោះ Team និង ឈ្មោះ IGN នៃ Player ប្រសិនបើរកឃើញនឹងត្រូវដកសិទ្ធចេញពីការប្រកួត។ 
  • ជៀសវាងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ឬ មានជម្លោះផ្សេងៗ ទាក់ទងនឹងហ្គេម ខណៈពេលដែលក្រុមរបស់អ្នកបានចូលរួមការប្រកួត ទោះបីជារឿងផ្ទាល់ខ្លួនក៏ដោយ 
  • អំឡុងពេលលេងហាមដាច់ខាត Player ដែលមានចរិកក្រអើតក្រទើម ដូចជា លេងឌឺ ដោយ Teleport មុខ Player ដ៏ទៃ ឬ ចប់ហ្គេមរត់ចូល Base គេជាដើម Player ដែលរកឃើញ និង ត្រូវ Ban ចេញពីការប្រកួត ចំនួនពីរ ឬ បីមិនអោយចូលនាពេលខាងមុខ។ 
  • ក្រោយពេលចប់ហ្គេមហាមដាច់ខាតក្នុងការ លក់ iTems ចូល ប្រសិនបើពិនិត្យឃើញសម្រាប់អ្នកឈ្នះ និង ចាញ់ ធ្លាក់ដោយស្វ័យប្រវត្តិ ហើយ ក្រុមដែលចាញ់ និង Ban ចេញពី ការប្រកួត ពីរ ឬ បីនាពេលខាងមុខចាប់ផ្តើម មិនអោយចុះឈ្មោះលេងទៀត។ 
  • Player ដែលអោយគេលេងអោយ ប្រសិនបើមាន ការរកឃើញ ហើយមានការបញ្ចាក់ត្រឹមត្រូវ នឹងត្រូវ អោយធ្លាក់ទាំងក្រុម ហើយដកសិទ្ធមិនអោយចូលរួមការប្រកួតជារៀងរហូត។ 
  • ហាមដាច់ខាតក្នុងការប្រកួត មួយ មាន Player ម្នាក់លេង គណនីដ៏ទៅពីរ ប្រសិនបើរកឃើញ នឹងត្រូវធ្លាក់ទាំងក្រុម ហើយដកសិទ្ធដូចគ្នា។ 
  • មិនអាចធ្វើការ ផ្លាស់ប្តូរ បន្ថែម ឬ បន្ថយសមាជិកក្រុមបានក្រោយពេលដែលចុះឈ្មោះរួចរាល់ 

ការចុះឈ្មោះ

  • សម្រាប់ការចុះឈ្មោះនៃការប្រកួតមានពីរបែប គឺ ចុះឈ្មោះដោយបំពេញបែបបទ និង ចុះឈ្មោះដោយ គ្រាន់តែ Comment លើ Facebook ហើយបំពេញពត៌មានបានមុនគេ 
  • ដូច្នេះខ្ញុំមិនអាចបញ្ចាក់បានមុនថា ជ្រើសរើសវិធីសាស្រ្តមួយណា ទេ តែការចុះឈ្មោះ នឹង បើកអោយចុះឈ្មោះ តាមរយៈការ បង្ហោះប្រាប់ពត៌មាន ឬ តំណរចុះឈ្មោះលើ Facebook Page របស់ខ្ញុំ ម៉ោង 9​ យប់ ថ្ងៃទី 20 / 08 / 2016
  • ក្នុងមួយក្រុម អាចដាក់ Player បាន​ចាប់ពី 3 ដល់ 6 នាក់ 
  • បើអាចសូមត្រៀមនូវ Email , លេខទូរស័ព្ទ , Logo ក្រុមរបស់ខ្លួន និង រូបភាពនៃ​ Player នីមួយៗរបស់ខ្លួន ដែលគិតថា ជារូបថតសមរម្យ និង ថ្លៃថ្នូរបំផុត 
  • ក្រុមណាដែលបានចូលរួមការប្រកួត ប្រសិនបើមាន Facebook Page ផ្ទាល់ខ្លួនទៀតរឹតតែល្អ ចុងក្រោយនេះ គ្រាន់តែជាមតិខ្ញុំទេ ព្រោះប្រសិនបើល្បីមានគេស្គាល់ច្រើន ងាយស្រួលអោយ Fan តាមគាំទ្រ 
កាលវិភាគនៃការប្រកួត
  • ក្រោយពេលដែលជ្រើសរើសក្រុម រួចរាល់ការប្រកួត ចាប់ផ្តើមនៅពីថ្ងៃ 27 តទៅ ដោយចាប់ផ្តើមពី 16 ក្រុម ជុំទីមួយ 
  • ជុំទីមួយ 16 ក្រុម មាន 8 គូរ , ថ្ងៃទី 27/08/2016 គឺ 4 គូរ ,ថ្ងៃទី 28/08/2016 គឺ 4 គូរ 
  • ជុំទីពីរ 8 ក្រុម មាន 4​ គូរ , ថ្ងៃទី 29/08/2016 គឺ 2 គូរ , ថ្ងៃទី 30/08/2016 គឺ 2 គូរ 
  • ពាក់កណ្តាល់ផ្តាច់ព្រ័ត មាន ២​ គូរ ថ្ងៃទី 03/09/2016
  • ផ្តាច់ព្រ័ត មាន មួយគូរ ចុងក្រោយ ថ្ងៃទី 04/09/2016
ការឧបត្ថមនៃការប្រកួត 
  • សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ឧបត្ថមនៃការប្រកួត អាចទាក់ទងខ្ញុំបាន តាមរយៈ Email Chinneangleangmeng@gmail.com ឬ Facebook Page រាល់ការឧបត្ថមទាំងឡាយ នឹង មានការផ្សាយបន្តផ្ទាល់ជូនវិញពេលដែល Live ការប្រកួតម្តងៗ តាមកាលវិភាគខាងលើ ដូចជា ម៉ោងសម្រាកជាដើម ក្នុងការជួយផ្សព្វផ្សាយផលិតផលដែលអ្នកចង់ផ្សាយ គេហទំព័រ , កម្មវិធីផ្សេងៗជាដើម ហើយរាល់ការឧបត្ថមទាំងស្រុងសម្រាប់តែ Player តែប៉ុណ្ណោះ។ 
រង្វាន់
  • ខណៈពេលនេះ រង្វាន់នៃការប្រកួត 16​ ក្រុម គឺទឹកប្រាក់ 200,000 រៀល 

គ្រប់យ៉ាងលើដែលខ្ញុំបានរៀបរាប់នេះ រៀបចំឡើងដោយខ្ញុំបាទ Noobie GMK ទាំងស្រុង , ហាមដាច់ខាត ក្នុងការចម្លង ឬ កែប្រែ ពីខ្ញុំ , ខ្ញុំមានសិទ្ធគ្រប់គ្រាន់ក្នុងការកែប្រៃ ច្បាប់នៃការប្រកួតទាំងនេះ។

អ្នកអាចស្វែងយល់បន្ថែមតាមរយៈ តំណរនេះ 

Powered by Blogger.