ចាប់ផ្តើមស្វែងយល់ ពង្រឹងទឹកដៃ Vainglory របស់អ្នក (ភាគមួយ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចាប់ផ្តើមស្វែងយល់ ពង្រឹងទឹកដៃ Vainglory របស់អ្នក (ភាគមួយ)


... ខ្ញុំជឿជាក់ថា ប្រាកដជាមាន មិត្តអ្នកអាន ជាច្រើនដែលកំពុងតែព្យាយាមលេង និង ស្វែងយល់ពីហ្គេមមួយនេះ​ តែដោយសារតែភាគច្រើនជាអ្នកដែលលេង Solo ឬ លេងតាមគ្នា ដែលមិនសូវមាន អ្នកខ្លាំង ឬ យល់ច្រើននៅជាមួយ ទើបធ្វើអោយអ្នកលេង មិនឡើងដៃ សោះ ណាមួយមិនទាន់សូវយល់ច្បាស់ពីហ្គេមនេះផង ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តធ្វើអត្ថបទ ដើម្បីចងក្រងធ្វើជាសៀវភៅនេះឡើងតែម្តង ដែលបង្ហាញពី​ តិចនិច និង ពន្យល់អោយកាន់តែច្បាស់ពីហ្គេមមួយនេះ ជាមួយនឹង មុខងារ តួនាទីនីមួយៗ ជាពិសេសនោះគឺ ការលេង Hero Combo ចូលគ្នា និង ការប្រើប្រាស់ Skill Hero នីមួយជាដើម។

តាមរយៈ សៀវភៅនេះផងដែរ ខ្ញុំនឹងចេញមួយវគ្គមួយវគ្គដើម្បីអោយអ្នកទាំងអស់គ្នា អានដោយឥតគិតថ្លៃ នៅពេលដែលវាដល់ភាគបញ្ចប់ ខ្ញុំនឹងចងក្រងជាសៅភៅដាក់លក់ភ្លាម ប៉ុន្តែទាស់ត្រង់ថា សៀភៅដែលខ្ញុំដាក់លក់ ខ្ញុំនឹងបន្ថែមនូវតិចនិចផ្សេងៗពី Player ខ្លាំងៗជុំវិញពិភពលោក និង បទពិសោធន៍ខ្ញុំផ្ទាល់ បង្កប់ក្នុងនោះ។ ជាដំបូងមុននឹងចាប់ផ្តើម​សម្រាប់ ភាគដំបូងនេះ ខ្ញុំនឹងអោយអ្នកទាំងអស់គ្នា ស្វែងយល់នូវ Laner, Roamer និង Jungler ជាមុនសិន។


Laner គឺជា អ្នកដែលកាន់កាប់ នៅទីតាំងផ្លូវខាងលើ ដែលគេហៅថា Lane ជាធម្មតា អ្នកដែល លេងនៅផ្លូវខាងលើនៃ Map នេះត្រូវតែមានភាពរហ័សរហួនបំផុត ក្នុងការ ស្វែងរក Gold គឺ Farm Minion អោយបានច្រើន មិនងាយអោយដាច់ឡើយ ហើយក៏ជា អ្នកដែល Carry ហ្គេមដែរព្រោះអី iTems ដែលចេញមុនគេគឺត្រូវតែ Laner ។ ប៉ុន្តែសម្រាប់អ្នកដើរលើ Lane នេះ មិនមែនស្រួលឡើយ សូមប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះសត្រូវ អាចនឹងមក ធ្វើស៊ីអ្នកបានគ្រប់ពេល គេដឹងថា ភាគច្រើនបើចុះទៅបិទលុយ Jungle មិនបាន គេនិង បិទលុយ អ្នកលេង Lane វិញ ដើម្បីអោយ Team Fight គេមានប្រៀបជាងយើង។


មួយវិញទៀតអ្វីដែលមិនភ្លេចនោះគឺត្រូវចេះលេងដោយ មើល Mini Map និង រេផ្លេច លឿនបំផុត ក្នុងការចុះទៅជួយ អ្នកលេង Jungle និង អ្នកលេង Roam នៅខាងក្រោម តែមុននឹងចុះទៅ ត្រូវមើលតាមកាលៈទេសៈ ផង ថាគួរជួយឬអត់ ហើយបើទៅ ដាច់ Farm នៅខាងលើក៏យ៉ាងមិច បើ Minion នៅខាងលើច្រើន ហើយ ពួកគេនៅឆ្ងាយពេក មិនបាច់ចុះទៅឡើយ តែត្រូវចេះតាមមើល Lane ខាងគេកុំអោយចុះទៅតាមដែរ បើគេចុះសឹមយើងដេញគេពីក្រោយ នេះហើយគេហៅថា Laner។  ត្រូវចេះ Report អោយក្រុមពេលដែល​ អ្នកលេង Lane ខាងសត្រូវបាត់ខ្លួន ព្រោះគេអាចនឹងចុះទៅព្រៃទាំងក្រុមធ្វើស៊ីក្រុមរបស់ពួកអ្នក ដោយដាក់សញ្ញា សួរនៅលើ Lane ជាសញ្ញាពេញនិយមបំផុតសម្រាប់ Report ។


ជាធម្មតាពពួក Hero ដែលគេយកដើរ Lane គឺ ប្រភេទ Hero ដែលគេគិតថា ងាយស្រួល ក្នុងការស៊ី Minion បាញ់ពីចម្ងាយជាដើម តែលក្ខណៈពិសេសដែលពេលខ្លះគេយក Glaive ឬ Blackfeather និង Rona ដើរ Lane ជាដើមនោះដោយសារតែពួកវាអាច Counter ទៅលើ Laner សត្រូវបាន ហើយពួក Hero ទាំងបីនេះ វាអាចគេចបានលឿនផងដែរ ពេលដែលសត្រូវឡើងមកធ្វើស៊ីម្តងៗ ចឹងមិនពិបាកណាស់ណា ឡើយ ណាមួយ Damage វាក៏ខ្លាំងដែរ ស៊ី Minion បានយ៉ាងស្រួល។ ចំពោះ Hero lane ដែលពេញនិយមបំផុតសម្រាប់ សព្វថ្ងៃនេះគឺ Vox , Ringo , Samuel និង lyra យើងអាចនិយាយបានថា Lyra Counter លើ Vox បាន អាចនឹងបិទលុយ Farm ជាប់ តែ Lyra ក៏មាន Hero ដើម្បី Counter បន្ទាប់ដែរ ដូចជា Ringo និង Adagio ជាដើម ដែលលេង CP គឺពពួក iTems Support អោយ Ability ដែលហៅថា Crystal Power លើកលែងតែ Samuel ប៉ុណ្ណោះ ដែលពិបាក Counter  លើ Lane បន្តិចគឺពឹងលើ Team Fight Combo វិញ​ ព្រោះវាទើបតែចេញ មិនទាន់មាន Player ខ្លាំងៗណាម្នាក់ហ៊ានបកស្រាយឡើយ។

ខ្ញុំគិតថា​ច្រើនហើយសម្រាប់ភាគមួយនេះ , សូមរង់ចាំតាមដានភាគបន្ទាប់ឆាប់ៗនេះ កុំភ្លេចជួយចែករំលែកវាអោយមិត្តភក្តិអ្នកអានផង។

Powered by Blogger.