10 ហ្គេមដែលមានគេចង់ដឹងចង់លឺ ច្រើនបំផុតក្នុងឆ្នាំ 2016 នេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

10 ហ្គេមដែលមានគេចង់ដឹងចង់លឺ ច្រើនបំផុតក្នុងឆ្នាំ 2016 នេះ



សួស្តីអ្នកទាំងអស់គ្នា នៅថ្ងៃនេះខ្ញុំនឹងបង្វែរអារម្មណ៍ប្រិយមិត្ត អោយមកតាមដាន ហ្គេមចំនួន 10 ដែលមានគេ ចង់ដឹង ចង់លឺច្រើនបំផុតពី ប្រព័ន្ធ Google ហើយទទួលបានការផ្សព្វផ្សាយច្រើនបំផុតផងដែរ ក្នុងឆ្នាំ 2016 នេះ នៅលើ គេហទំព័រផ្សេងៗ និយាយអំពីហ្គេម មិនខ្វល់ថា ជាហ្គេមទូរស័ព្ទ ឬ ហ្គេមកុំព្យូទ័រឡើយ គឺលាយចូលគ្នាទាំងអស់។ កុំអោយខាតពេល យូរតាមដានទាំងអស់គ្នា

1. Pokemon Go 


មានអីឈ្នះ Pokemon Go ទៀត ឈរនៅតារាង ខាងលើគេហើយ ដែល ផលិតឡើងដោយក្រុមហ៊ុន Niantic ហើយទទួល Player ជាច្រើនគ្រាន់តែចេញវាភ្លាម ជាមួយនឹង កេរ្តិ៍ឈ្មោះ រហូតដល់ទទួលបានការស្វែងរក និង ផ្សព្វផ្សាយច្រើនបំផុតលើ Keyword នៃ Google ដែលឈរនៅតារាងខាងលើគេ។ វាជាហ្គេម ទូរស័ព្ទ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។

2. OverWatch 

OverWatch ឈរនៅលេខរៀងទីពីរ ជាហ្គេម Online សម្រាប់ PC , Xbox One និង PS4 ដែលផលិតឡើងដោយក្រុមហ៊ុន Blizzard គ្រាន់តែចេញភ្លាម មានគេលេងច្រើនភ្លាម ហើយទទួលបានការស្វែងរកពីហ្គេម នេះច្រើនបំផុត អ្វីដែលពីសេសនោះ វាតែងតែមានការ Update នូវកំណែទម្រង់ថ្មី ស្របតាមតម្រូវការ Player ជានិច្ច បើទោះបីជាតម្លៃ វាមិនសូវ ថោកក៏ដោយ តែក៏មិនថ្លៃណាស់ណា ពេកដែល។ 

3. Clash Royale


មិននឹកស្មានថា Clash Royale ដែលមិនសូវមានគេនិយាយ ច្រើន របស់ Super Cell ទើបនឹងចេញថ្មី មានគេ ស្វែងរក ច្រើន និង ពត៌មានច្រើនជាងគេ រហូតដល់ថ្នាក់ ជាប់ចំណាត់ថ្នាក់ លេខបី លើ Google បែបនេះសោះ។ វាជាហ្គេមសម្រាប់ ទូរស័ព្ទ iOS និង Android ដែលផលិតដោយក្រុមហ៊ុន ផលិតហ្គេម Clash of Clan។ 

4. Dark Souls III

អ្នកដឹងអ្វីខ្លះ ពីហ្គេមអ្នកកាប់ដាវមួយនេះ? Dark Souls III ជាប្រភេទ ហ្គេមផ្សងព្រេង ដែលអាចលេង Online បានជាមួួយនឹងការតាមសម្លាប់ កាប់បិសាចផ្សេងៗ ដែលផលិតឡើងដោយក្រុមហ៊ុន FromSoftware បន្ទាប់ពី វគ្គទីមួយ នឹង វគ្គទីពីរបស់វា ហើយសម្រាប់ វគ្គបីនេះ សូមឈរលេខរាង ទីបួននៃ ប្រព័ន្ធផ្សព្វផ្សាយ និង ស្វែងរកលើ Google ហើយ។ ហ្គេមនេះ វាដាក់លក់ សម្រាប់ PC , PS4 និង Xbox One។ 

5. Tom Clancy's The Division

Oh no! កុំលេខសើចជាមួយនឹង Tom Clancy's The Division បើទោះបីជាវាចេញអោយលេងនៅដើមឆ្នាំ 2016 មែន តែគុណភាពវាមកទល់ពេលនេះ នៅចំណាត់ថ្នាក់ លេខប្រាំនៃការស្វែងរក និង ប្រព័ន្ធផ្សព្វផ្សាយណា។ វាជាប្រភេទ ហ្គេម Online ដែលផលិតដោយក្រុមហ៊ុន Ubisoft ទទួលស្គាល់ថា ជាហ្គេមល្អ ផ្តាច់មួយសម្រាប់ 2016 ផងដែរ សម្រាប់ដំណើរការលើ PC , PS4 និង Xbox One។ 

6. Lego Star Wars: The Force Awakens


Okay ងាកមកមើល Star Wars ម្តង ដែលចេញអោយលេង កាលពីខែមិថុនា កន្លងមក សម្រាប់ឆ្នាំនេះ ឈរជើងនៅ លេខរាងទីប្រាំមួយ នៃប្រព័ន្ធផ្សព្វផ្សាយ និង ស្វែងរកលើ Google ។ វាជាហ្គេម ដែលឌីហ្សាញឡើងដោយ Jamie Eden និង លេង Offline សម្រាប់ PS4 , Xbox One, PS3 , Xbox 360 , Android , Mac, Windows , iOS ហើយប្រព័ន្ធប្រតិបត្តិការ ជាច្រើនទៀត សឹងតែគ្រប់ទាំងអស់ហើយ។ 

7. No Man's Sky

និយាយតាមត្រង់ ចំពោះហ្គេមនេះ ខ្ញុំមិនសូវដឹងពីវាច្រើនឡើយ គ្រាន់តែដឹងថា វាជាហ្គេម Open World ដែលមាន Map ធំទូលាយ និង ទទួលបានការផ្សព្វផ្សាយច្រើនបំផុតសម្រាប់ ឆ្នាំ នេះឯង ផលិតឡើងដោយក្រុមហ៊ុន Hello Game ចេញកាលពី ខែ សីហា កន្លងទៅនេះសម្រាប់ PC និង PS4 ប៉ុណ្ណោះ។ 

8. Doom

ផលិតដោយក្រុមហ៊ុន ID Software ជាប្រភេទវីដេអូហ្គេម Online ដែលជក់ចិត្តដិតអារម្មណ៍ខ្លាំង តាមរយៈ ក្រាហ្វិចរស់រវើក ដំណើរការនៅលើ PC, Xbox One និង PS4 ដែលទើបនឹងចេញកាលពី ខែ មេសាកន្លងទៅនេះ មិនយូរប៉ុន្មាននោះទេ វាអាចលេងបានក្នុងទម្រង់ First-Person។ 

9. Hitman 

ក្រឡែកមកមើល ហ្គេម ឃាតករ ស៊ីឈ្នួលវិញម្តង វាមានឈ្មោះថា Hitman ចេញអោយលេង កាលពី ខែមិនា កន្លងទៅនេះ សម្រាប់ PS4, Xbox One និង PC ជាប្រភេទហ្គេម ដំណើរផ្សងព្រេង ដែលផលិតដោយក្រុមហ៊ុន IO Interactive ជាប់ចំណាត់ថ្នាក់លេខ ប្រាំបួន ដែលមានគេស្វែងរក ចង់ដឹងចង់លឺ ច្រើនបំផុត។ 

10. Word of Warcraft Legion


ចំណែកឯ ហ្គេមដែលគេចង់ដឹងចង់លឺ នៅលេខរៀង ទី 10 នោះគឺ Word of Warcraft Legion ដែលទើបនឹងចេញអោយលេងកាលពីម្សិលមិញនេះឯង ផលិតឡើងដោយក្រុមហ៊ុន Blizzard ជាមួយមឹង ស៊េរី Warcraft ដំណើរផ្សងព្រេង ជាលក្ខណៈ Online ដំណើរការ លើ PC និង ​Mac ប៉ុណ្ណោះ។ 

ទាំងនេះគឺជា ហ្គេមចំនួន 10 ដែលនៅលើ គេបំផុត ត្រូវបានគេស្វែងរក មើល និង មានពត៌មានលើ Google ច្រើនជាងគេបំផុត តាមរយៈ គេហទំព័រ ហ្គេមល្បីៗផ្សេងៗ វានៅមានច្រើនទៀត ដែលខ្ញុំលើកយកតែ ហ្គេមដែលជាប់ Top Ten មកប៉ុណ្ណោះ។

ប្រភព Google
Powered by Blogger.