ចំណាយពេល 24 ម៉ោង Jailbreak iOS 10 លើ iPhone 7 បានដោយជោគជ័យ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចំណាយពេល 24 ម៉ោង Jailbreak iOS 10 លើ iPhone 7 បានដោយជោគជ័យ


iPhone 7 ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 10 នឹងទើបតែដាក់លក់មិនទាន់បានមួយខែផងនោះត្រូវបាន Hacker វ័យ 19 ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ច្រើន មានរហ័សនាមថា Qwertyoriuop លើបណ្តាញ Twitter នោះ បានធ្វើការ Jailbreak iOS 10 លើ iPhone 7 ដោយជោគជ័យត្រឹមរយៈពេល 24 ម៉ោង។


បន្ទាប់ពីទទួលបានការជោគជ័យរួចរាល់ Hacker វ៏យក្មេងម្នាក់នេះ បានបង្ហោះលើបណ្តាញគណនី Twitter របស់ខ្លួនជាមួយនឹង Screenshot ផងដែរ ហើយគេនឹងមិនបិទការ Jailbreak នេះឡើយរហូតដល់ Apple បញ្ចេញ Patches ថ្មីដើម្បីបិទក្តី។ Luca Todesco មានរហ័សនាម Qwertoruiop បានធ្វើការ Jailbreak លើ iPhone 7 ជាផលិតផលជំនាន់ថ្មីរបស់ Apple ដែលចំណាយពេល 24 ម៉ោង តាមរយៈការ ស្វែងរក Vulnerabilities និង Exploit ចូល Bug ដែលជាកំហុសឆ្គងកើតមានលើ iOS 10 ដំណើរការលើ iPhone 7 អាចអោយគេ Root ចូលបានដោយជោគជ័យតែម្តង។ ទស្សនាវីដេអូបង្ហាញខាងក្រោម


គួរបញ្ចាក់ផងដែរថា qwertoruiop មិនមែនជា Hacker ថ្មីស្រឡាងដែលទើបនឹងចេះ Jailbreak ឡើយក្មេងប្រុសវ័យជំទង់ម្នាក់នេះធ្លាប់បានធ្វើការ Jailbreak លើឧបករណ៍របស់ Apple ជាច្រើនបានដោយជោគជ័យដូចជា iPhone 6s ដើរដោយ iOS 9.3.4 ជាដើម។ បើយោងទៅតាមការបញ្ចាក់ពីសារពត៌មានផ្សេងៗ បានថ្លែងថា Hacker វ័យក្មេងម្នាក់នេះជាមនុស្សដំបូងដែលអាចធ្វើការ Jailbreak បានដោយជោគជ័យលើ iOS 10 ដើរលើ iPhone 7 តែម្តង ទោះជាយ៉ាងណា សម្រាប់ការចែកចាយកម្មវិធី Jailbreak អាចនឹង ជាការងារផ្សេងៗ របស់ក្រុម Hacker ដែលជា Jailbreaker ដូចជា Pangu ជាដើម មើលទៅបែបមិនយូរឡើយ។

ប្រភព fossbytes
Powered by Blogger.