Alienware ជំនាន់ថ្មីកាន់តែស្តើង និង សមញ្ញជាងមុន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Alienware ជំនាន់ថ្មីកាន់តែស្តើង និង សមញ្ញជាងមុន


Alienware សម្រេចចេញ កំណែទម្រង់ថ្មីទៅលើ Notebook Gaming របស់ខ្លួន សម្រាប់ញ្ចេញនាពេលខាងមុខនេះ ដែលនឹងនាំយក បន្ទះក្រាហ្វិចកាត Nvidia ដើម្បីញាត់ចូល ស្របពេលដែល Nvidia ធ្វើការប្រកាសចេញនូវ GTX 1080, 1070 និង 1060 ជាផ្លូវការ ស្រាប់ Laptop ប្រមាណជា 1 អាទិត្យប៉ុណ្ណោះ។ ក្នុង Notebook ចំនាន់ថ្មីចំនួន បី គឺ Alienware 13 បំពាក់ដោយ GTX 1060, Alienware 15 នឹងបំបាក់ដោយ GTX 1070 ហើយ ស្រាប់ Alienware ដែលធំជាងគេនោះគឺ ម៉ូឌែល 17 នឹង ដាកក់ GTX 1080 ចូល។


ម៉ូឌែលទាំងបីនេះ គឺត្រៀមខ្លួនរួចរាល់ សម្រាប់បំពាក់ជាមួយនឹង VR ផងដែរ ជាពិសេសគឺ Alienware 17 នឹងមានមុខងារច្រើនជាងគេ ហើយពិសេសជាងគេ។ ស្របពេលដែលក្រុមហ៊ុននេះ កំពុងតែ មានបញ្ហា ចុះខ្សោយនៃការគាំទ្រ ដោយសារតែរូបរាងដដែល ដដែលពេក ក្រុមហ៊ុនបានសម្រេចចិត្ត ផលិត Notebook ថ្មីដែលមានរូបរាង ស្តើងជាងតិចបំផុតគឺ 20% ដោយ ម៉ូឌែល 15.6 អ៊ីង មានកម្រាស់ត្រឹម 22 mm ដោយ ឆ្នាំមុន គឺ 34 mm , Alienware 13 គឺ 22 mm ឆ្នាំមុន 28 mm រីឯ Alienware 17 គឺ ស្តើងត្រឹម 30 mm ដោយសារតែវាបំពាក់នូវ GTX 1080 ខាងក្នុង ស្របពេលនេះផងដែរ វានឹងបំពាក់ដោយ បច្ចេកវិទ្យា អេក្រង់បង្ហាញ G-Synce  ល្បឿន 120Hz នៅលើ ប្រភេទ 15.6 អ៊ីង និង 17.3 អ៊ីងផងដែរ។

គួរបញ្ជាក់ផងដែរថា Alienware មិនទាន់បង្ហាញពី Spec នៃ ម៉ូឌែល 13 អ៊ីងនោះទេ ទើបតែបង្ហាញពី ម៉ូឌែល 15 និង 17 ប៉ុណ្ណោះ ដោយវានឹងបំពាក់នូវ CPU Core i7 6820 HD ជំនាន់ទីប្រាំមួយពពួក SkyeLake ហើយ Overclocked ដល់ទៅ 4.1 Ghz អ្នកក៏អាចធ្វើការ តម្លើង Ram សម្រាប់ពីរម៉ូឌែលនេះ ដល់ទៅ 32 GB ផងដែរ និង ទំហំ  អាចឡើងដល់ត្រឹម 1 TB។


ស្របពេលដែលពត៌មាននេះចេញ ខ្ញុំសង្កេតឃើញថា មានការមិនពេញចិត្តច្រើនពីបណ្តាញសំណាក់អ្នកប្រើប្រាស់ ព្រោះ មតិភាគច្រើនបានលើកឡើងថា វាមើលទៅហាក់បីដូចជា សាមញ្ញពេក ដោយសារតែស្តើង ហើយគ្មាន រចនាបទ ល្អដូចពីមុនសោះ។


ចំពោះការបរិច្ឆេតនៃ Alienware 13 នឹងមកដល់ ខែ វិច្ឆិកា ឆ្នាំ 2016 ខាងមុខនេះ ចំណែកឯ Alienware 15 និង 17 នឹងបង្ហាញខ្លួន ខែ តុលា ខាងមុខនេះឯង ចំពោះតម្លៃវិញ មិនទាន់បានបញ្ចាក់ឡើយ។

ប្រភព The Verge
Powered by Blogger.