Apple ភ្លាត់ស្នៀតដាក់កម្មវិធីសម្រាប់ Jailbreak ចូលក្នុង App Store ដោយចៃដន្យ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Apple ភ្លាត់ស្នៀតដាក់កម្មវិធីសម្រាប់ Jailbreak ចូលក្នុង App Store ដោយចៃដន្យ


ស្ងាត់ៗស្រាប់តែ Apple អនុញ្ញាត អោយកម្មវិធី សម្រាប់ Jailbreak របស់ PanGu ចូលក្នុង App Store តែម្តង  ជាការភ្លាត់ស្នៀត ដោយចៃដន្យ ហើយវាជាលើកដំបូងបំផុត ដែល App Store អាចមានកម្មវិធីបែបនេះ។ បញ្ហានេះ ដោយសារតែ អ្នក Upload កម្មវិធីបន្លំភ្នែក Apple ពី ម៉ាស៊ីនត្រួតពិនិត្យកម្មវិធីមុននឹងដាក់អោយ ចូល ទាំងរូបភាព ទាំងការសរសេរ ប៉ុន្តែពេលដែលទាញយកហើយ គឺសម្រាប់ Jailbreak ទៅវិញ

(រូបភាព Screenshot បន្លំក្នុង App Store)


(ពេលទាញយកហើយ គឺចេញ កម្មវិធី Jailbreak)

PG Cilent គឺជាកម្មវធីរបស់ PanGu ដែលអនុញ្ញាតអោយអ្នកធ្វើការ Jailbreak មិនចាំបាច់ ប្រើប្រាស់កុំព្យូទ័រ សម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS 9.3.3 ប៉ុណ្ណោះ ហើយទទួលស្គាល់ថាវាដំណើរការ ព្រោះបានតេស្តសាកល្បងរួចរាល់។ សូមបញ្ចាក់ថា​កម្មវិធីនេះ មានសម្រាប់តែ Store នៅ US ប៉ុណ្ណោះ ដែលអាចទាញយក បាន តាមរយៈ តំណរខាងក្រោមនេះ 


វិធីសាស្រ្តមួយទៀត ដើម្បីទាញយក 
  • ធ្វើការ Sign in Apple ID ជាមួយនឹង Email : pgclient@icloud.com ហើយ លេខសម្ងាត់ Pangu123*
  • ទាញយក កម្មវិធីនេះត្រង់កន្លែង Purchased ដែលនៅ ទីតាំង Update 

Update 5:40 : រយៈពេលមួយពព្រិចភ្នែក Apple បានលុបចេញកម្មវិធីនេះ ពី App Store វិញបាត់ទៅហើយ ដោយសារតែ សារពត៌មានចេញច្រើនពេក ដូច្នេះ អ្នកអាចធ្វើតាមវិធីសាស្រ្តទីពីរបាន ដោយ Signing Apple ID ខាងលើ។ 

Update 2 5:53 : អស់ផ្លូវមែនទែនហើយ Apple បានធ្វើការ Lock Apple ID ខាងលើបាត់ហើយ ដូច្នេះ​គឺមិនអាច Jailbreak តាម App Store​​ ទៀតឡើយ អ្នកអាចធ្វើការ Jailbreak តាមវិធីធម្មតាម ដោយចុចមើល តំណរនេះវិញ 


បញ្ចាក់៖ កម្មវិធីនេះ មិនដំណើរការសម្រាប់ iOS 9.3.5 ឡើយ វាអាចធ្វើការ Jailbreak បាន សម្រាប់ iOS 9.2 ដល់ 9.3.3 ប៉ុណ្ណោះ ហើយវាមិនយូរទេ ប្រហែលជាអាចនឹងលុបចេញពី App Store វិញ ព្រោះ វាជាកម្មវិធីមិនត្រឹមត្រូវ ដែលអនុញ្ញាតអោយធ្វើការ ហែកគុកបាន អាចនឹង Apple ខុសបច្ចេកទេស​អនុញ្ញាត អោយដាក់ចូល ដូចទៅកម្មវិធី ថតអេក្រង់កាលពីលើកមុនដែរ ដូច្នេះហើយប្រសិនបើចង់សាកល្បងរួសរាន់បន្តិច។ 

ប្រភព : Redmondpie

Powered by Blogger.