Candy Crush Saga Update បន្ថែម Level ដល់ទៅ 2000 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Candy Crush Saga Update បន្ថែម Level ដល់ទៅ 2000


កាលពីម្សិលមិញនេះ ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ 2016 នៅទីក្រុង London Developer King បានធ្វើការ ប្រកាសសម្រាប់ក្រុមហ៊ុនរបស់ខ្លួន នឹងធ្វើការបន្ថែម Level 2000 អោយពេញ សម្រាប់ Candy Crush Saga ដែលលេងលើ Mobile តែម្តង ដើម្បីអោយ អ្នកលេងកាន់តែមានភាពរីករាយ នូវកំណែ Update មួយនេះ និង ជាកិច្ចអបអរ ដែលហ្គេមទទួលបានចំនួន Gamplay រាប់ពាន់លានដងឯណោះគឺ 1,000,000,000,000+ ។


សម្រាប់ Level 2000 នេះមិនត្រឹមតែអាចប្រើប្រាស់បាន អ្នកដែលលេងដល់ Level 1999 នោះទេ តែ វានឹងដំណើរការរសម្រាប់អ្នកដែលមាន Level 10 ឡើងទៅលើតែម្តង ប៉ុន្តែសម្រាប់រយៈពេល 7 ថ្ងៃនៃព្រឹត្តិការណ៍នេះ រាប់ចាប់ពី ថ្ងៃនេះទៅ ប៉ុណ្ណោះ។

ដូច្នេះចាប់ពីពេលនេះតទៅ Level ក្នុង Candy Crush Saga ជុំវិញពិភពលោក គឺនឹងមាន ចំនួន 2000 Level តែម្តង ពិតជាពិសេសមែនទែនសម្រាប់ ប្រិយមិត្តដែលជា Fan របស់ហ្គេមនេះ អាចនឹងមានភាពរីករាយច្រើនជាងមុន។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីបន្ថែមអាចធ្វើការ សាកសួរបានតាមរយៈ Email ផ្លូវការ ទីនេះ sarah.georgiakakis@king.com ។

ប្រភព Company King
Powered by Blogger.