នេះគឺជាចំណាត់ថ្នាក់កំពូលក្រុម Dota 2 ចំនួន 10 ដែលនាំមុខគេ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះគឺជាចំណាត់ថ្នាក់កំពូលក្រុម Dota 2 ចំនួន 10 ដែលនាំមុខគេ


នៅថ្ងៃនេះយើងក្រឡែកមើលកំពូលក្រុម Dota 2 ដែលមានថ្វីដៃខ្ពស់ក្នុងការ​ដណ្តើមយកតំណែង Ranking ខ្ពស់ម្តង ថាតើក្រុមណាខ្លះ ដែលកំពុងតែនាំមុខគេ និង មានចំណាត់ថ្នាក់ ល្អ ជាងគេហើយមាន ប្រវត្តិយ៉ាងណាខ្លះ ប្រហែលជាមានប្រិយមិត្តជាច្រើន ចង់ដឹង ចឹងតាមដានជាមួយខ្ញុំដូចតទៅ

1. Wings Gaming


Wings Gaming គឺជាក្រុមដែលទទួលបាន Rate 1474 ជាក្រុមមកពីប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់ល្អជាងគេ ក្នុងចំណោមក្រុម Dota 2 លើពិភពលោកគឺ លេខមួយ​និង ជាក្រុមដែលលេខមួយក្នុងប្រទេសចិនផងដែរ នាពេលបច្ចុប្បន្ននេះ ហើយរកចំណូលពីការប្រកួតឈ្នះ បានចំនួន $9,442,860.80 ហើយក្រុមចុងក្រោយដែកគេប្រកួតជាមួយនោះគឺ Digital Chaos គឺផ្តាច់ព្រ័តកាល Ti6 ប៉ុន្មានខែមុននេះ ដោយឈ្នះលទ្ធផល 3 ទល់នឹង ១។

2. Digital Chaos 


ក្រុមមកពីសហរដ្ឋអាមេរិចជាប់ចំណាត់ថ្នាក់លេខមួយ និង លេខពីរសម្រាប់ ពិភពលោក នៅក្រោម Gaming ជាមួយនឹង 1,413 សម្រាប់ការ Rate ហើយរកចំណូលបាន $3,522,430.80 មកពីការប្រកួតនានា សម្រាប់ការប្រកួត ចុងក្រោយនោះគឺ ចាញ់ក្រុមដៃ Wings Gaming ដូចបានជម្រាបខាងលើនេះឯង។

3. OG


OG ជាក្រុមដែលមកពីប៉ែក Europe នោះអី គឺចំណាត់ថ្នាក់លេខមួយសម្រាប់ ប៉ែក Europe និង លេខបីសម្រាប់ ពិភពលោក ដែលទទួលបាន ពិន្ទុនៃការ Rate ចំនួន 1376 និង រកចំណូលបាន $3,092,659.00 ពីការប្រកួតនានា ហើយក្រុមចុងក្រោយដែលគេប៉ះនោះគឺ TNC Dota 2 ដោយចាញ់ក្នុងលទ្ធផល 2 ទល់នឹង 0។

4. Team Liquid 


Liquid មកពី Europe ដែលនាំមុខដោយ Miracle តែម្តង គឺចំណាត់ថ្នាក់លេខពីរសម្រាប់ប៉ែក Europe និង លេខបួន សម្រាប់ពិភពលោក ជាមួយនឹងប្រាក់ចំណូលរកបានពីរការប្រកួតនាៗ ចំនួន $2,064,267.00 និងការ Rate 1,332 ហើយក្រុមចុងក្រោយដែលគេប៉ះនោះគឺ Fnatic.Dota2 ចាញ់ក្នុងលទ្ធផល 0 ទល់នឹង ២។

5. Evil Geniuses Dota 2 


EG គឺជាក្រុមមកពីសហរដ្ឋអាមេរិច និង មានចំណតថ្នាក់ លេខប្រាំសម្រាប់ពិភពលោក លេខពីរសម្រាប់ក្នុងសហរដ្ឋអាមេរិច ដែលមានការ Rate ចំនួន 1318 និង រកចំណូលបានពីការប្រកួតនាៗដល់ទៅ $12,866,206.68 ហើយក្រុមចុងក្រោយដែលពួកគេប៉ះនោះគឺ Digital Chaos ចាញ់ក្នុងលទ្ធផល ១​ ទល់នឹង ២។

6. Fnatic.Dota 2

ក្រឡែកមកមើល Fnatic ម្តងជាក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ លេខប្រាំមួយ ទទួលបានការ Rate 1317 និង លេខមួយសម្រាប់ Rank នៅអាស៊ីតែម្តង ជាមួយនឹងប្រាក់រង្វាន់ឈ្នះការប្រកួត រកបាន $2,302,386.53 ហើយក្រុមចុងក្រោយដែលគេប៉ះនោះគឺ MVP Phoenix ចាញ់ក្នុងលទ្ធផល 0 ទល់នឹង ១។

7. EHOME

EHOME មកពីប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់លេខពីរ និង លេខប្រាំពីរសម្រាប់ ពិភពលោក ជាមួយនឹងប្រាក់ចំណូលដែលគេរកបានពីការប្រកួតនានាចំនួន $3,033,765.73 ហើយក្រុមចុងក្រោយដែលគេប៉ះនោះគឺ LGD.Forever young ក្នុងលទ្ធផលចាញ់ ១​ ទល់នឹង ២។

8. Newbee 


ទទួលបាន Rate ចំនួន 1292 ចំណាត់ថ្នាក់លេខបីក្នុងប្រទេសចិន និង លេខ ៨ សម្រាប់ពីភពលោក ជាមួយនឹងប្រាក់ចំណូលដែលគេរកបាន ចំនួន $6,479,178.50 មកពីការប្រកួតនាៗ ហើយក្រុមដែលគេប៉ះចុងក្រោយនោះគឺ Team Liquid ក្នុងលទ្ធផល ចាញ់ ១ ទល់នឹង ២។

9. Natus Vincere Dota 2 


NAVI មកពីប្រទេស​អ៊ុយក្រែននាំមុខដោយ Dendi នោះអី បើនិយាយពីចំណាត់ថ្នាក់វិញ គឺ លេខ បីសម្រាប់ អ៊ឺរ៉ុប ហើយលេខ 9 លើពិភពលោកជាមួយនឹងការ Rate 1274 អមដោយ ប្រាក់ចំណូលរកបានមកពីការប្រកួត ចំនួន $3,323,570.64 ហើយចាញ់ក្រោមដៃ Liquid លទ្ធផល 0 ទល់នឹង ១ សម្រាប់ការប្រកួត Loser Bracket នៃហ្គេមចុងក្រោយក្នុង Ti6 ប៉ុន្មានខែមុន។

10. MVP Phoenix 

ក្រុមដែលមានចំណាត់ថ្នាក់លេខ ១0 នោះគឺ MVP មកពីប្រទេស​កូរ៉េ និង ចំណាត់ថ្នាក់លេខ ២ សម្រាប់អាស៊ីយើង ជាមួយនឹងការ Rate 1263 រកចំណូលបាន ចំនួន $2,579,209.43 ពីរការប្រកួតនាៗ ហើយចាញ់ក្រោមដៃ Exercration សម្រាប់ការប្រកួតចុងក្រោយក្នុងលទ្ធផល សូន្យទល់នឹងពីរ។

សម្រាប់អ្នកដែលចុងដឹងក្រុមដែលមានចំណាត់ថ្នាក់បន្តបន្ទាប់លើសពី ១0 អាចចុចទីនេះតែម្តង

ប្រភព gosugamers
Powered by Blogger.