ចង់រៀនលេង Dota 2 មែនទេ? អត្ថបទនេះប្រហែលជាអាចអោយអ្នកយល់ពី Dota 2 កាន់តែច្រើន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចង់រៀនលេង Dota 2 មែនទេ? អត្ថបទនេះប្រហែលជាអាចអោយអ្នកយល់ពី Dota 2 កាន់តែច្រើន


Dota 2 គឺជាហ្គេម Online ដែលស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣ សម្រាប់ការពេញនិយមលេងវា នៃចំនួនមនុស្សលេង និង ជាប់ចំណាត់ថ្នាក់ លេខមួយក្នុងនាមជាហ្គេមដែលមានរង្វាន់ការប្រកួតច្រើនជាងគេបំផុត ដែលស្មានមិនដល់។ នៅថ្ងៃនេះ ខ្ញុំនឹងរៀបចំអត្ថបទមួយដែលបង្ហាញលោកអ្នកអោយយល់កាន់តែច្រើនពីហ្គេមនេះ រួមទាំងអ្នកមិនទាន់បានស្វែងយល់ចង់ចាប់ផ្តើមលេងផងដែរ។


វាជាហ្គេម Online ដែលប្រយុទ្ធគ្នានៅលើ Map ដើម្បីដណ្តើមបន្ទាយ តាមរយៈ Hero 5 ស្មើរមិនខុសពី Dota 1 ឡើយប្រសិនបើអ្នកធ្លាប់លេង ប៉ុន្តែសម្រាប់ Dota 2 គឺវាមាន Server ស្រាប់ និង មានក្រហ្វិចច្បាស់ត្រជាក់ភ្នែកផងដែរ។ តោះក្រឡែកមើលផ្ទាំងមុខនៃការ ចាប់ផ្តើមហ្គេមនេះ


សម្រាប់ផ្ទាំងមុខនៃការចាប់ផ្តើមហ្គេមនេះ នៅ Normal Match ភាគច្រើនគេលេងបែបធម្មតាគឺ All Pick ដែលអាចរើស Hero បានដោយសេរី និង លេងជាមួយមនុស្សដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងគណនីរបស់អ្នក។ ចំនែក Single Draft វិញគឺជាកន្លែងមួយដែលអាចអោយអ្នកដោះហ្គេមដែលជាប់សញ្ញាក្រហមនៅខាងក្រោមបាន មុខងារនេះ ទុកឃុំអ្នកទុកពេលដែលអ្នកចូលលេងហ្គេមមិនចប់ ចាកចេញភ្លាមៗ ឬ ត្រូវការ Report ជាដើម ដូច្នេះអ្នកត្រូវចូលលេងវា ដោយមាន Hero ចំនួន បី ដើម្បីរើស ពី Dota 2 ដាក់អោយ រហូតដល់អស់ ផ្នែកក្រហមនៅខាងក្រោមដែលមានលេខបញ្ជាក់ថាត្រូវលេងប៉ុន្មានហ្គេម។ ចំពោះផ្នែកក្រោមៗទៀត មិនចាំបាច់ ស្វែងយល់ក៏បានដែរ វាមិនសូវសំខាន់ឡើយ តែអ្នកអាចតេស្តសាកល្បងវាបានដោយខ្លួនឯង។


ចំពោះ Rank Match ដើម្បីបង្ហាញ MMR របស់លោកអ្នក មាន Solo និង Party។ Solo MMR គឹជា MMR បង្ហាញពី សមត្ថភាពដែលអ្នកលេង Rank Solo ចំណែក Party MMR គឺបង្ហាញពី MMR នៃការលេង Party ជាមួយនឹងមនុស្សដែលអ្នកស្គាល់ចាប់ពីពីរនាក់ឡើងទៅ។ សម្រាប់ការលេង Rank Match នេះ ចំពោះ Player ថ្មីៗ យ៉ាងហោចណាស់ត្រូវលេង All Pick ពី NOrmal Match រហូតទទួលបាន Level 20 ដើម្បីចាប់ផ្តើមវាបាន ហើយនៅពេលដែលចាប់ផ្តើមដើម្បីបង្ហាញ MMR លោកអ្នកត្រូវលេង Rank 10 ហ្គេមជាមុនសិន ក្នុងនោះមាន All Pick , Captains Mode និង Random Draft ដែលដាក់អោយលេងលើ Rank Match។


នៅផ្នែកខាងលើនៃ Interface ហ្គេមមានដូចជា Heroes សម្រាប់អោយលោកអ្នកស្វែងយល់ពី Hero និង មុខងារតួនាទីរបស់វា , Store ជាហាងរបស់ Dota 2 ដាក់លក់ iTems ផ្សេងៗដូចជា Interface Map និង iTems សម្រាប់តុបតែង Hero ជាដើម​, Watch ជាកន្លែងដែលអាចអោយលោកអ្នកទស្សនាការប្រកួតភ្លាមៗ របស់ Player ដែលមាន ទឹកដៃខ្ពស់ ពេលពួកគេលេង Rank និង មើលការប្រកួត Dota 2 ជាផ្លូវការផងដែរ។


Learn ជាកន្លែងមួយសម្រាប់អោយលោកអ្នករៀនបានកាន់តែច្រើនពី Dota 2 ចំពោះ Arcade វិញអ្នកអាចធ្វើការ លេង Mode ផ្សេងៗ ដែលបំពាក់សម្រាប់អោយ​ Player កំម្សាន្ត និង ការផ្សព្វផ្សាយផ្សេងៗជាដើម។ រីឯ ផ្ទៃខាងមុខបំផុត បង្ហាញពី Profile ហ្គេមលោកអ្នក និង Event Dota 2 ផ្សេងៗ ក៏ដូចជាការបង្ហាញ Match ចុងក្រោយរបស់អ្នកដែលលេងផងដែរ និងការ ឆាតស្វែងរកអ្នកលេងដែលនៅ Server ជាមួយលោកអ្នក។


ហ្គេមនេះ មិនសូវជាពិបាកឡើយសម្រាប់អ្នកធ្លាប់លេង Dota តែសម្រាប់អ្នកមិនដែលសោះ ត្រូវព្យាយាមបន្តិចហើយ កុំភ័យរាល់ Hero នីមួយៗ បើអ្នកមិនចេះទិញ iTems គេមាន iTems សម្រាប់ណែនាំអ្នក អ្នកអាចរៀនពាក់តាមគេប្រាប់សិន រហូតដល់យូរៗទៅនឹងស្វែងយល់ដោយខ្លួនឯងផងដែរ តែកុំភ្លេចអាន iTems នីមួយៗ ដែលគេប្រាប់ផងថាវាមានប្រយោជន៍អ្វីខ្លះ។

ប្រសិនបើអ្នកចង់ពង្រឹងទឹកដៃរបស់លោកអ្នកបន្ថែមសូមធ្វើការ ព្យាយាម ទស្សនាវីដេអូហ្គេម របស់ Player ល្បីៗជាច្រើនដូចជា Dendi និង Miracle ដើម និង Player មាន MMR ខ្ពស់ជាច្រើនទៀត គួបផ្សំនឹងការ ព្យាយាមស្វែងរកពី ការផ្សាយបន្តផ្ទាល់ផ្សេងៗពីហ្គេមនេះផងដែរ វាមិនពិបាកណាស់ណាឡើយ ប្រសិនបើអ្នកមើលហើយយកមកអនុវត្តន៍នោះ ព្រោះហ្គេមនេះ វាត្រូវការភាពអនុវត្តន៍ជាចាំបាច់បំផុត ត្រឹមតែមើលនឹងភ្នែកមិនអាចឡើងដៃឡើយ។

ទស្សនាវីដេអូរបស់ខ្ញុំដែលបានលេង


ខ្ញុំគិតថាពិននេះគឺគ្រប់គ្រាន់ហើយប្រសិនបើអ្នកមានចម្ងល់អ្វីបន្ថែមអាចធ្វើការ Comment នៅខាងក្រោមនេះខ្ញុំនឹងព្យាយាម បង្ហាញលោកអ្នកតាមដែលអាចធ្វើទៅបាន តាមអ្វីដែលខ្ញុំបានស្វែងយល់ពីហ្គេមនេះ។ អ្នកអាចទាញយក Dota 2 តាមរយៈ តំណរនេះ

ប្រភព NoobieGMK 

Powered by Blogger.