ចង់បន្តផ្ទាល់ហ្គេមលើ Facebook លែងជារឿងពិបាកទៀតហើយ ជាមួយនឹងកម្មវិធីនេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចង់បន្តផ្ទាល់ហ្គេមលើ Facebook លែងជារឿងពិបាកទៀតហើយ ជាមួយនឹងកម្មវិធីនេះ


ការ Live Stream ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន នាពេលបច្ចុប្បន្ននេះជាពិសេសនោះក្នុងការចែករំលែកចំណេះដឹងផ្សេងៗ ទាក់ទងនឹងវិទ្យាសាស្រ្ត និង មេរៀនផ្សេងៗ ដែលខ្លួនបានស្វែងរក រួមទាំងការលេងហ្គេមកំសាន្តផងដែរ ជាក់ស្តែងមានមនុស្សជាច្រើនដែលចង់ធ្វើវាតែមិនមែនជារឿងងាយស្រួល ចឹងហើយអាចនឹងសម្រេចចិត្តរំលងនូវចំនុចនេះចោល។

ឥឡូវនេះអ្នកលែងពិបាកទៀតហើយ ចង់ Live ណាស់មែនទេ Live បានភ្លាមៗតែម្តងជាមួយនឹង Hoplive ដែលបង្កើតឡើងសម្រាប់ផ្តោតសំខាន់ទៅលើ ការ Live លើ Facebook ផ្ទាល់តែម្តង រាល់ពេលដែលលោកអ្នកចង់ Live ចុចតែម្តងប៉ុណ្ណោះ មិនថាចង់ Live សម្រាប់គណនី ឬ Page ហើយច្បាស់កម្រិតណាឡើយ អាចធ្វើបានទាំងអស់។

ទស្សនាវីដេអូខាងក្រោម៖


តាមរយៈកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង Support PC Gamer ដែលមានបំណងចង់ Live ហ្គេមលើទំព័រ Facebook ព្រោះវាកាន់តែធ្វើអោយមានភាពងាយស្រួល និង ដំណើរការដល់ការលេងហ្គេមកាន់តែមានភាពងាយស្រួលជាងមុនផងដែរ។ តោះធ្វើការទាញយកតាមរយៈ តំណរខាងក្រោមនេះ៖


សូមបញ្ចាក់ថា កម្មវិធីនេះ​វាប្រើបានសម្រេចនៅលើ កុំព្យូទ័រ ក្រោយពេលចុច Live ហើយសម្រាប់ហ្គេមដែលលោកអ្នកចង់ Live ពេលដែលបើកលេងវាសូមមេត្តាធ្វើការកំណត់ Video Settings របស់វាអោយទៅជាកម្រិតបង្្ហាញ Borderless FullScreen ហើយប្រសិនបើវាយឺត ឬ Lag សូមមេត្តាកំណត់ resolution អោយមកទាបជាមុន មុនពេលចាប់ផ្តើម Live រីឯការ Logout វិញគឺ Logout គណនី Facebook ចេញពី Browser។ 

ទំព័រ Facebook : https://www.facebook.com/HopLive
គេហទំព័រ : http://www.hoplive.com/

ប្រភព Hoplive

Powered by Blogger.