អ្នកដឹងទេ ហេតុអ្វីបានជាការភ្ជាប់អ៊ីនធើណែតសម្រាប់លេងហ្គេមប្រភេទ Fiber វាល្អជាង ADSL? នេះជាមូលហេតុដែលគួរតែស្វែងយល់ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អ្នកដឹងទេ ហេតុអ្វីបានជាការភ្ជាប់អ៊ីនធើណែតសម្រាប់លេងហ្គេមប្រភេទ Fiber វាល្អជាង ADSL? នេះជាមូលហេតុដែលគួរតែស្វែងយល់


សព្វថ្ងៃអ៊ីនធើណែតដែលលោកអ្នកកំពុងតែភ្ជាប់មកពីក្រុមហ៊ុននីមួយៗ ហៅថា ISP នោះមានពីរប្រភេទគឺសេវាកម្ម ADSL និង សេវាកម្ម Fiber Optic ដែលមានល្បឿនដូចគ្នា តាមការ ចង់បានរបស់អ្នកប្រើប្រាស់ ប៉ុន្តែ តម្លៃគឺ Fiber វាតម្លៃជាង។ នៅថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយ ខ្លះៗ និង ងាយៗ អោយអ្នកទាំងអស់គ្នា បានជ្រាបពីភាពខុសគ្នារវាង ADSL និង Fiber Optic សម្រាប់អ្នកដែលមិនទាន់បានដឹង៖

ចំពោះសេវាកម្ម ADSL ​ដែលតចេញពី ខ្សែរ Coaxial Cable ចូលមក Modem WiFi របស់អ្នក Direct តាមរយៈ ខ្សែរ Ethernet Cable ល្បឿនរបស់វាមិនសូវលឿនឡើយ​ អាស្រ័យលើការតភ្ជាប់ នៃកញ្ចប់ពីក្រុមហ៊ុនដែលអ្នកជ្រើសរើស ចំណែកឯ ល្បឿន Upload វិញមិនច្រើនឡើយ ហើយចំពោះ ល្បឿនគឺវាមិនស្ថិតស្ថេរវាអាចនឹងឡើងចុះតាមអាកាស ធាតុ ឬ ភាពរអាក់រអួលនៃដំណើរការ ខ្សែរ និង ក្រុមហ៊ុនផងដែរ។ ពពួក ADSL គឹវាងាយនឹងរងផលប៉ះពេលពេលភ្លៀងម្តងៗ អាចនឹងធ្លាក់ Speed ជាដើម ឬ មិនដើរក៏មានដែរ។




ដោយឡែក Fiber Optic វិញ ដែលតចេញពី Fiber Cable ជាខ្សែរ ជ័របញ្ចូនដោយពន្លឺ សរសៃរបស់វាតូចៗ តែស្វិត វាជាប្រភេទ អ៊ីនធើណែតដែលមានល្បឿន Download និង Upload ស្មើរគ្នា ហើយចំពោះ Speed វិញគឺស្មើរតែម្តង ហៅថា ថេរស្មើរ មិនធ្លាក់មិនចុះ ដូច្នេះហើយបានជាធ្វើអោយការលេងហ្គេម របស់លោកអ្នកមិនពិបាកស្មុគស្មាញឡើយ អ្វីដែលវាស៊ីដាច់ ADSL ទៀតនោះគឺ ពេលមេឃភ្លៀងវាមិនរងផលប៉ះពាល់ឡើយ ឬ អាកាសធាតុក្តៅជាដើម។


នេះហើយជា មូលហេតុដែលធ្វើអោយ សេវាកម្ម Fiber Optic មានតម្លៃ ថ្លៃជាងសេវាកម្ម ADSL ចំពោះការណែនាំខ្ញុំ សម្រាប់អ្នកលេងហ្គេមធម្មតា ដោយមិនត្រូវការ Stream នោះ​មិនចាំបាច់ទិញ កញ្ចប់​ Fiber Optic ដែលមានល្បឿនលឿនពេកឡើយ  សូមត្រឹមតែភ្ជាប់ Fiber ដែលមានល្បឿនល្មមៗបានហើយ គឺថាអស់ក្តីបារម្ភនឹងភាពរអាក់រអួលខណៈពេលដែលលេងហ្គេម គឺវារលូនតែម្តង បើ Lag គឺ Lag រហូត បើ ល្អគឺល្អរហូត និយាយទៅគឹ Speed វាថេរស្មើរ។ ចំពោះពពួក ADSL វិញវាសាកសម និង មានតម្លៃសមរម្យ សម្រាប់អ្នកចូលចិត្តស្រាវជ្រាវច្រើន ឬ តាមដាន ពត៌មានផ្សេងៗ លើ Online ក៏ដូចជាលេងប្រព័ន្ធ Social ផងដែរ តែវាមិនសាកសម្យសម្រាប់អ្នកភ្ជាប់វាមកដើម្បីលេងហ្គេម ឬ Stream ក៏ដូជាការប្រើប្រាស់ច្រើននាក់ឡើយ។

ប្រភព NoobieGMK 

Powered by Blogger.