Fruit Ninja ហ្គេមកាប់ផ្លែឈើ កំពុងតែត្រៀមផលិតចេញជាខ្សែរភាពយន្ត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Fruit Ninja ហ្គេមកាប់ផ្លែឈើ កំពុងតែត្រៀមផលិតចេញជាខ្សែរភាពយន្ត


ខ្ញុំជឿជាក់ថា អ្នកលេង Mobile ហ្គេមភាពច្រើនសុទ្ធសឹងតែស្គាល់ហ្គេមនេះ ដែលជាហ្គេមដំបូងបំផុត អោយយើងធ្វើការលេងវាតាមរយៈឆូតលើអេក្រង់ ដើម្បីកាប់ផ្លៃឈើផ្សេងៗយកពិន្ទុ ជាក់ស្តែងពេលខ្លះ ធ្លាក់គ្រាប់បែកមកក៏មានប្រសិនបើខ្វះការប្រុងប្រយ័ត្នអាចនឹងផ្ទុះហើយចាញ់ ក៏ថាបាន។


តាមរយៈហ្គេមនេះ Developer លោក Halfbrick បានថ្លែងថា យើងទទួលបានការទាញយកពីអ្នកលេងសរុបដល់ទៅ ១ ពាន់លាន់លានដងនៃ ឧបករណ៍លេងឯណោះ ដូច្នេះយើងនឹងមានគម្រោង ធ្វើអោយហ្គេមនេះចេញជាខ្សែរភាពយន្តតែម្តង។ ជាមួយគ្នានោះដែរ ខណៈពេលនេះ លោកកំពុងតែស្វែងរក តារា Hollywood ណាដែលមានចំណាប់អារម្មណ៍ខ្ពស់ពីទស្សនិកជន ដើម្បី ថតខ្សែរភាពយន្តមួយនេះ អោយទទួលបានការគាំទ្របន្ថែម។


គួរបញ្ចាក់ផងដែរថា ខ្សែរភាពយន្តនេះនឹងត្រូវផលិតដោយលោក  Tripp Vinson ដែលធ្លាប់ផលិត ខ្សែរភាពយន្តផ្សេងៗ​មានបទពិសោធន៍ខ្ពស់ពីមុនមក ដូចជា Journey 2 បើនិយាយពីខ្សែរសាច់រឿងវិញ អាចប្រាប់ខ្លះៗមុនបាន គឺតម្រូវអោយ តួអង្គប្រែក្លាយជា Fruit Ninjas ដើម្បីជួយសង្គ្រោះពិភពលោកអោយចេញពីផ្លែឈើ ជាច្រើន ជាមួយនឹងហានិភ័យខ្ពស់ ដែលប៉ះទង្គិចនឹងផែនដី រីឯចំណងជើង និង ការបញ្ចេញវិញមិនទាន់ច្បាស់ឡើយ ខណៈពេលនេះ វាកំពុងតែចាប់ផ្តើមបណ្តើរៗ តើអ្នកយល់យ៉ាងណាដែរ ចំពោះខ្សែរភាពយន្ត ទាក់ទងនឹងហ្គេមមួយនេះ?

ប្រភព Phonearena
Powered by Blogger.