ណែនាំពីរបៀបលេង Hero Skye ( iTems Build, Upgrade Ability, Counter) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីរបៀបលេង Hero Skye ( iTems Build, Upgrade Ability, Counter)


សួស្តីអ្នកទាំងអស់គ្នា នៅថ្ងៃនេះ ជួបជាមួយនឹងការលេង Hero Skye ម្តងអំពីរបៀបពាក់ iTems, របៀប Upgrade Ability និង ស្វែងយល់ពី Counter Hero នៃ Hero មួយនេះផងដែរ។ រាល់អត្ថបទ បង្ហាញដែលខ្ញុំយកចេញមកគឺពឹងលើខ្លួនឯង និង ការស្រាវជ្រាវដើម្បីមានប្រភពយកមកបញ្ចាក់អោយអ្នកទាំងអស់គ្នា បានឃើញផងដែរ ទើបការបង្ហាញមានប្រសិទ្ធភាពខ្ពស់ ព្រោះយើងទទួលបានការណែនាំពី Player ល្អៗជាច្រើនលើពិភលោក។ បើនិយាយពី Skye វិញវាមិនមែនជា Hero ដែលអាចនឹងងាយ Counter Hero ផ្សេងៗក្នុងទម្រង់មួយស្មើរមែន ប៉ុន្តែ វាជា Hero ដែលមានសមត្ថភាពខ្លាំងបំផុត ក្នុងការ Combo ជាមួយនឹងក្រុម តាមរយៈ Team Fight។ តាមដានទាំងអស់គ្នា 

ការ Upgrade Ability 


ការ ពាក់ iTems 


តាមរយៈនៃការចាប់ផ្តើម ហ្គេម គឺភាគច្រើនសឹងទេគ្រប់គ្នា លេង Crystal មួយគ្រាប់ និង ដបឈាមតាមខ្លួន ចំនួនពីរ ហើយសម្រាប់អ្នកដែល Farm បានលឿនបំផុតនោះ ត្រឹម 5 ទៅ 6 នាទី គឺអាចចេញ iTem មួយបាត់ទៅហើយ អ្នកអាចជ្រើសរើសយក Shatterglass មុន តែប្រសិនបើខ្លាច ការប្រើប្រាស់ Energy អស់ច្រើនពេក អោយមិនសូវស្ទាត់ជំនាយ លេងត្រឹម Broken Myth មុនក៏បាន សឹមលេង Shatterglass តាមក្រោយ។ 


ចំពោះការណែនាំ រយៈពេលនៃការ Farm គឺវាលឿនបំផុត ដូច្នេះហើយ សម្រាប់អ្នកដែលមិនសូវស្ទាត់ជំនាញក្នុងការ ប្រើប្រាស់ Ability ក្នុងការគេចចេញពីសត្រូវ ពេលប៉ះគ្នាម្តងៗ គួរតែលេង ស្បែកជើង អោយបាន Level 2 ឬ Level 3 មុនគូរសត្រូវកាន់តែល្អ ព្រោះ Hero នេះប្រើប្រាស់ Ability ដើម្បី ប្រយុទ្ធគ្នា មិនមែន Basic Attack ឡើយ ចឹងកុំសូវអោយគេប៉ះបានដោយងាយ។ 


ក្នុងរយៈពេល 15 នាទីដើម្បី ចេញ iTems ចំនួនបីគ្រាប់គឺលឿនបំផុត តែវាមិនងាយឡើយ លុះត្រា តែ យើងអាច Counter Hero សត្រូវ ហើយបិទដាច់ Farm Jungle ចឹងហើយបើតាមការលេងធម្មតា វាអាចនឹងចន្លោះពី 18 ទៅ 20 នាទីល្មមអាចទទួលយកបាន។ 


នៅពេល ដែលហ្គេមជិតចប់ items defence ដើម្បីការពារជាចំនុចសំខាន់បំផុតសម្រាប់ Skye ជាពិសេសនោះគឺ Block នេះឯង ហើយសម្រាប់ Roam គួរតែពាក់ Cricible មួយគ្រាប់ផងដែរ ព្រោះ Skye ងាយនឹងគេធ្វើស៊ីណាស់ពេល Late ហ្គេមហ៊ានតែធ្វេសប្រហែសបន្តិចមិនបាននោះទេ Hero នេះវាផុយ ចឹងបើមាន Block ហើយ Armor ការពារកាន់តែប្រសើរ ចំពោះ Damage នៃ Ability បីគ្រាប់ គ្រប់គ្រាន់ហើយ។ 

( iTems Build ចុងក្រោយបំផុត)

Counter Hero 


ដូចខ្ញុំបានជម្រាបខាងលើចឹងថា Skye គឹលេង ពឹងលើ Team Fight បើនិយាយពីការ Counter មិនងាយនោះទេ ចំពោះទម្រង់លេងមួយស្មើរ មាន Hero តិចណាស់ ដែលអាច Counter ស្រួល តែមាន Hero ច្រើនណាស់ដែលអាច Counter យើងបានវិញដូចដែលបានឃើញខាងលើស្រាប់ ប៉ុន្តែក្នុងទម្រង់ពិសេស គឺ ការជ្រើសរើសលេង Hero Combo គ្នាត្រូវ ជាពិសេសពឹងផ្អែកលើ Roam និង Lane។ 

ចំនុនពណ៌ បៃតង ៖ គឺជាពពួក Hero ដែល Skye ស្រួលធ្វើស៊ី និង សម្លាប់បផុត ជាមួយនឹងការពាក់ iTems ខាងលើនេះ ក្នុងនោះរួមមាន Adagio និង Fortress ។ 

ចំនុចពណ៌ លឿង ៖ គឺជាពួក Hero ដែលស្ថិតក្នុង កម្រិត មធ្យមបានន័យថា ស្មើរគ្នា សំខាន់ពឹងលើការ Farm និង ចេញ iTems មុនគឺអាចយកឈ្នះបានតែម្តង។

ចំនុចពណ៌ក្រហម៖ គឺជាពួក Hero ដែលធ្វើអោយ Skye ពិបាកសម្លាប់បំផុត និង Counter ក្នុងទម្រង់មួយស្មើរ ជាពិសេសនោះគឺ Taka បើអាចជេសអោយផុតបានសុំកុំលេង Skye អី នៅពេល Late ហ្គេមវាពិបាកបន្តិច។ ប៉ុន្តែសម្រាប់ Hero Krul វិញគឺពឹងលើ Roam នឹង Lane របស់យើង វាអាចនឹងកាន់តែងាយស្រួលទៅវិញ ប្រសិនបើយើងបិទ ដាច់ Farm ហើយធ្វើមិចកុំអោយ Krul ប៉ះយើងបាន។ 

ប្រភព GMK , Vainglory Fire
Powered by Blogger.