iOS 10 ទើបតែចេញជាផ្លូវការសោះ Jailbreak បានហើយ? (មានវីដេអូ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

iOS 10 ទើបតែចេញជាផ្លូវការសោះ Jailbreak បានហើយ? (មានវីដេអូ)


ប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះ Hacker ប្រព័ន្ធប្រតិបត្តិការ iOS លោក Luca Todesco ដែលត្រូវគេស្គាល់ច្រើន បានបង្ហាញអោយដឹងថាគាត់កំពុងតែធ្វើការ លើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 10 ដែលហៅថា yaluX ជាឈ្មោះដែលគាត់ដាក់អោយ។

មិនបានប៉ុន្មានផងកាលពីម្សិលមិញនេះគាត់បានបន្ថែមទៀត នៅលើបណ្តាញ Twitter ដោយបង្ហោះវីដេអូមកជាមួយតែម្តង ទាក់ទងនឹងដំណើរការ Cydia Substrate ផងដែរ និង ការប្រើប្រាស់ Tweak ផ្សេងៗ​លើប្រព័ន្ធប្រតិបត្តិការ iOS 10។ ចង់ដឹងថាយ៉ាងណានោះទស្សនាវីដេអូខាងក្រោមនេះ


បើទោះបីជា Apple បានព្យាយាមបំផ្លាញវិធីសាស្រ្តវាយប្រហារ ចន្លោះប្រហោង មិនអោយ Jailbreak ដោយ KPP ដាក់ Patch Kernel រឹងមាំយ៉ាងណាក៏ដោយ វានៅតែអាច ទៅរួចដដែរ សម្រាប់ លោក Todesco បើតាម មើលទៅមិនយូរមិនឆាប់នោះទេ គឺប្រព័ន្ធប្រតិបត្តិការមួយនេះវានៅតែអាច Jailbreak បាន

ប្រភព idownloadblog
Powered by Blogger.