iPad Coffee រស់ជាតិកាហ្វេពី អ៊ីតាលី អមដោយអ៊ីនធើណែតល្បឿនលឿនបើកជាផ្លូវការហើយ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

iPad Coffee រស់ជាតិកាហ្វេពី អ៊ីតាលី អមដោយអ៊ីនធើណែតល្បឿនលឿនបើកជាផ្លូវការហើយ


ហាងកាហ្វេដំបូងគេបំផុត នៅប្រទេសកម្ពុជា ជាមួយនឹងការដាក់ iPad 30 គ្រឿង អមដោយ អ៊ីនធើណែតល្បឿនដល់ទៅ 15 Mbps ដែលខ្ញុំធ្លាប់បានជម្រាបលោកអ្នកប្រមាណជាមួយ ខែមុននោះ ឥឡូវនេះបើកដំណើរការជាផ្លូវការហើយ ក្រោយពេលដែលចប់កម្មវិធី បើកសម្ភោធ ជាផ្លូវការ កាលពីម្សិលមិញនេះ ថ្ងៃទី 21/09/2016 ដែលមានតារាចម្រៀង តារាសម្តែងល្បីៗជាច្រើនរូបចូលរួម ជាមួយនឹង ការចែកជូន Free នូវ ភេសជ្ជៈ សម្រាប់ភ្ញៀវកិត្តិយសទទួលទាន រួមទាំងកាតសមាជិក VIP បញ្ចុះតម្លៃ 50% ផងដែរ ។


គួរបញ្ចាក់ថា ជាមួយនឹងការបើកដំណោះរការជាផ្លូវការ នេះផងដែរ ដោយបើកលក់ចាប់ពីម៉ោង 7 ព្រឹកដល់ ម៉ោង 9 យប់ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2016 ដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2016 លោកអ្នកអាចអញ្ញើញទៅបាន ដោយគ្រាន់តែធ្វើការ Check in និង Share តែប៉ុណ្ណោះ ទទួលបានការបញ្ចុះតម្លៃដល់ទៅ 40% ឯណោះ មិនត្រឹមតែបានសាកល្បងជាមួយនឹង កាហ្វេមានរស់ជាតិមកពី អ៊ីតាលីនោះទេ លោកអ្នកក៏អាចស្វែងរក ភេសជ្ជៈរស់ជាតិផ្សេងៗទៀត ឬ អាចសាកល្បងជាមួយនឹង ភេសជ្ជៈ ផ្ទាល់ខ្លួនរបស់ ហាងកាហ្វេនេះគឺ iPad Coffee Tea Shake។


អ្នកអាចធ្វើការ ស្វែងរកទីតាំងរបស់ iPad Coffee បានតាមរយៈ អាស័យដ្ឋាន ផ្ទះលេខ 58 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ កែស្តុបផ្សារមាន់អាំងតែម្តង ឬ អាចធ្វើការ ស្វែងរកបានតាមរយៈ Google Map តែម្តង ដោយគ្រាន់តែវាយពាក្យ IPAD COFFEE តែប៉ុណ្ណោះប្រញាប់ឡើងនាំមិត្តភក្តិរបស់អ្នកទៅជួបជុំគ្នានៅទីនោះតែម្តងទៅក្រោយពេលទំនេរពីការសិក្សារ ឬ ការងារជាដើម តម្លៃសម្យរម្យ អមដោយសេវាកម្មល្អទៀតនោះ។

ទស្សនារូបភាពខ្លះៗ កាលពីម្សិលមិញនេះ 






កុំភ្លេច ចុច Like ទំព័រ iPad Coffee ខាងក្រោមនេះ ដើម្បីទទួលបានពត៌មានផ្សេងៗទាក់ទងនឹងកម្មវិធីពិសេសៗពី ហាងកាហ្វេនេះ 


[no-sidebar]
Powered by Blogger.