iPhone 7 ដែលត្រៀមចេញជាផ្លូវការពី Apple ក្នុងរយៈពេលពីរថ្ងៃទៀត អត់ចូលទឹកទេ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

iPhone 7 ដែលត្រៀមចេញជាផ្លូវការពី Apple ក្នុងរយៈពេលពីរថ្ងៃទៀត អត់ចូលទឹកទេ


យោងទៅតាមរបាយការណ៍បែកធ្លាយថ្មី ស្របពេលដែល iPhone 7 និង 7 Plus ជិតបង្ហាញខ្លួនលើទីផ្សារ តាមរយៈព្រឹត្តិការណ៍របស់ Apple ក្នុងរយៈពេលពីរថ្ងៃ ខាងមុខនេះ បានបង្ហាញអោយដឹងថា iPhone 7/7 Plus អាចនឹងបំពាក់នូវបច្ចេកវិទ្យា Waterproof គឺមិនចូលទឹក អមដោយ Ram ទំហំ 3 GB រួមទាំង CPU A10 ល្បឿន 2.4GHz ទៀតផង។


គួរបញ្ចាក់ផងដែរថា​ ម្តងនោះ សម្រាប់ 7 និង 7 Plus វាអាចនឹងមាន ទំហំ Ram ខុសគ្នា គឺ iPhone 7 ដែលមានទំហំ អេក្រង់ត្រឹម 4.7 អ៊ីង តែ 2 GB ប៉ុណ្ណោះ ចំណែកឯ iPhone 7 Plus ដែលមានទំហំអេក្រង់ 5.5 អ៊ីង នឹងមាន Ram ទំហំ 3 GB។ តាមរយៈ របាយការណ៍នៃប្រព័ន្ធបច្ចេកវិទ្យា មិនចូលទឹកនោះបានបញ្ចាក់ទៀតថា វានឹងមានសមត្ថភាពដែលអាច ដាក់ចូលក្នុងទឹក ជម្រៅបាន មួយម៉ែត្រ យ៉ាងយូរបំផុតគឺ 30 នាទីឯណោះ។


យ៉ាងណាមិញ វាគ្រាន់តែជារបាយការណ៍ បែកធ្លាយប៉ុណ្ណោះ ប៉ុន្តែមានសង្ឈឹមភាគរយ ច្រើនដូចទៅនឹងឆ្នាំមុន ដែលពេលព្រឹត្តិការណ៍ Apple មកដល់ ក៏បាន បែកធ្លាយពី 6s ដោយ KGI ដែរ ចឹងរង់ចាំមើលទាំងអស់គ្នា ថាឆ្នាំនេះ សម្រាប់ iPhone 7 និង 7 Plus វាបំពាក់អ្វីថ្មីខ្លះពី Apple? ត្រូវចាំថា សល់ពេលតែពីរថ្ងៃទៀត ប៉ុណ្ណោះ ព្រឹត្តិការណ៍ Apple នឹងមកដល់ហើយ សម្រាប់ប្រទេសកម្ពុជាយើង នៅម៉ោង 12 យប់ ថ្ងៃ ពុធ ឆ្លងចូលថ្ងៃព្រហស្បន៍ ខាងមុខនេះ ត្រៀមខ្លួនហើយឬនៅ?

ប្រភព Remond Pie
Powered by Blogger.