ចាប់បាន iPhone 7 និង iPhone 7 Plus ប្រមាណជា 400 គ្រឿងដែលលួចគេចពន្ធ នឹងដាក់ដេញថ្លៃជាសាធារណៈ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចាប់បាន iPhone 7 និង iPhone 7 Plus ប្រមាណជា 400 គ្រឿងដែលលួចគេចពន្ធ នឹងដាក់ដេញថ្លៃជាសាធារណៈ


កាលពីថ្ងៃសុក្រកន្លងទៅនេះ គយប្រចាំក្រុង Shenzhen នៃប្រទេសចិន បានធ្វើការរឹបអូសយក iPhone 7 និង 7 Plus ប្រមាណជា 400 គ្រឿង ជាផលិតផលរបស់ Apple តែម្តងបានលក់រួចរាល់ ហើយនាំចូលគេចពន្ធក្នុងប្រទេសចិន។ គួរបញ្ចាក់ផងដែរ តម្លៃសរុបនៃ iPhone ដែលរឹបអូសបានទាំងនោះ ប្រហែលជា 3 លានយ័ន ស្មើរនឹង 45 ម៉ឺនដុល្លារអាមេរិច យោងទៅតាមរបាយការណ៍ពីគយ។


នៅចន្លោះម៉ោង ប្រហែលជា 6 ល្ងាច 30 នាទី កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ត្រីគយប្រចាំការបានធ្វើការ ចាប់អ្នកលួចរត់ពន្ធទូរស័ព្ទទាំងនោះ និង រឹបអូសយក iPhone សរុបប្រមាណជា 190 គ្រឿងក្នុង មួយមុខ គឺ 7 និង 7 Plus ដោយដាក់ចងនៅជុំវិញ​ចង្កេះ និង ជើងរបស់ពួកគេនៃ ជនល្មើសទាំងនោះ។


ក្នុងនោះផងដែរ ជនសង្ស័យបានប្រាប់ថា ពួកគេរកបានតែ 200 ទៅ 300​ យ័នប៉ុណ្ណោះ សម្រាប់ការគេចពន្ធ លួចយកផលិតផល 20 ទៅ 30 គ្រឿងក្នុងមួយថ្ងៃពីថៅកែ ដែលលួចនាំចូលយកមកលក់។ យ៉ាងណាមិញ ទូរស័ព្ទ ដែលមន្ត្រីគយចាប់បាននោះនឹងត្រូវដាក់ដេញថ្លៃជាសាធារណៈ នៅលើ វេបសាយ របស់ មន្រ្តីគយ និង កាសែតក្នុងស្រុក សម្រាប់អនុវត្តការដេញថ្លៃ តែម្តង ក្នុងប្រទេសចិន។

ប្រភព CRI 
Powered by Blogger.