ណែនាំពីការពាក់ iTems និង Upgrade Ability នៃ Hero Baron ចំណូលថ្មីនៃ Vainglory - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីការពាក់ iTems និង Upgrade Ability នៃ Hero Baron ចំណូលថ្មីនៃ Vainglory


បើនិយាយទៅ Baron គឹជាសមាជិកចំណូលថ្មីនៃ Vainglory ដែលជាគូរស្នេហ៍របស់ Skye ទើបនឹងញ៉ែគ្នាបានថ្មីថ្មោងផងដែរ តាមរយៈការប្រយុទ្ធនៅពិភពខាងលើ។ Hero មួយនេះវាជាប្រភេទ Sniper ដែលដើរនៅលើ Lane និង ផ្តោតសំខាន់លើ Ability របស់វាក្នុងការ ប្រយុទ្ធតែម្តង។ នៅថ្ងៃនេះខ្ញុំនឹងលើកយកការណែនាំ នៃ ការ Up Ability Baron និង ការពាក់ iTems វាដែលបង្ហាញក្នុង Vainglory Fire និងទទួលបានការ Vote ច្រើនផងដែរ។

ការ Up Ability 


ខាងលើនេះគឺជាការ Up Ability របស់វាដែលតម្រូវអោយប្រើប្រាស់ Porcupine Mortar អាចបាញ់បានឆ្ងាយជាមុនងាយស្រួលក្នុងការ Farm និង យាយីគូសត្រូវមិនថា Lane ឬ Jungle ឡើយ បន្ទាប់មកគឺ Jump Jets ជា Ability លោត ដែលតម្រូវអោយ Up មួយដងនិងរង់ចាំរហូតដល់ Level 7 ទើបធ្វើការ up បន្តទៀត និង បន្តបន្ទាប់តាមរូបភាពខាងលើនេះតែម្តង ព្រោះវាមិនសូវសំខាន់ឡើយ Up ត្រូវ 4 ពេញបានហើយ និង ចំណាយលើការ Up First Skill អោយបានច្រើនគ៊ឺ Porcupine Mortar បន្ទាប់មកគឺ Ultimate ដោយ Ion Cannon។

ការ ពាក់ iTems 

ចំពោះការ ពាក់ iTems វិញគឺលេងដោយ CP (Crystal Powered) សាកសមបំផុត សម្រាប់ការពាក់យក Damage Crystal អោយច្រើន និង ប្រើប្រាស់ Clockwork ដើម្បីជំនួយតាមក្រោយក្នុងការកាត់បន្ថយ Cooldown អោយប្រើប្រាស់ Ability បានឆាប់រហ័ស និង Energy 7.5 ត្រឡប់មកវិញផងដែរ ជាមួយនឹងការណែនាំ Eve of Harvest នោះវាមានប្រយោជន៍សម្រាប់ Hero នេះត្រង់ថា ទាញយក Lifesteal 10% និង 5 Energy នៃការផ្លាស់ប្តូរ ផងដែរចឹងហើយគឺសាកសមបំផុតសម្រាប់ Baron ដ៏ជំនាញជាមួយនឹងការ ប្រើប្រាស់ Ability Damage ដ៏ឈឺមួយបន្ថែម ពី Shatterglass ធ្វើអោយសត្រូវរត់ដាច់ Map តែម្តង។ ចំពោះ ការពាក់ស្បែកជើងវិញចាំបាច់ ត្រូវតែលឿនជាងគេបើសត្រូវ ចេញ Level 1 យើងត្រូវ Level 2 និង បន្តបន្ទាប់ ដើម្បីងាយស្រួលក្នុងការរត់ចេញពីការ ខៃរបស់សត្រូវយក Stacks នោះអី ប្រសិនបើខាងសត្រូវលេង WP ដែលហេរមករកយើងមុនគេ យើងអាចចេញ Metal Jacket មុន ឬ ចេញ Aegis មុនក៏បានប្រសិនបើ យើងពិបាកគេចនឹង ខាងសត្រូវដែលលេង Crystal ដែលតែងតែយារយីយើងនោះ ឬ អ្នកក៏អាចលេង Fountain ដើម្បីជំនួសអោយ Aegis ក៏បានប្រសិនបើ Damage CP តិចមិនសូវឈឺខ្លាំង និង Hero ខាងសត្រូវគ្មាន Stun តតែសោះ ជាពិសេស Roam និង Jungle។

យ៉ាងណាមិញចំពោះការ Counter Hero ជាមួយនឹង Baron វិញខ្ញុំមិនទាន់ច្បាស់ឡើយ រង់ចាំធ្វើការតេស្តសាកល្បង និងមើលកំពូលថ្វីដៃជាច្រើនលេងបន្តិចទៀតសិន មុននឹងបញ្ចេញពត៌មានអោយអ្នកទាំងអស់គ្នាបានជ្រាប និង កាន់តែច្បាស់ដោយភាពជឿជាក់ផងដែរ។

ប្រភព Vainglory Fire , Noobie GMK 
Powered by Blogger.