ណែនាំពីការលេង Kestrel Lane WP ដោយ CullTheMeek - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីការលេង Kestrel Lane WP ដោយ CullTheMeek


នេះជាការណែនាំ លេង Kestrel ដើរនៅលើ lane ពាក់ដោយ iTems WP ពី CullTheMeek ផ្ទាល់តែម្តង លើ Vainglory-Fire និងទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកតាមដានទស្សនា ជាក់ស្តែង iTems ទាំងនេះវាពិតជាមានអនុភាពមកដល់សព្វថ្ងៃមែន ហើយទទួលបានការពេញនិយមខ្លាំងទៀតផង តោះចាប់ផ្តើម ជាមួយនឹងការបកស្រាយបន្ថែមរបស់ខ្ញុំផងដែរ ៖

ការ Upgrade Ability 


នៅក្នុងការ Upgrade Ability ប្រាកដណាស់ Glimmershot មុនជាចាំបាច់តែម្តង Ability នេះវាបាញ់បាន បួនគ្រាប់ជាប់គ្នាដោយប្រើប្រាស់គម្លាត 3.3 វិនាទីពេលដែលវាអស់គ្រាប់ បញ្ចេញសារជាថ្មី ចំពោះ Damage របស់វាពី 100 - 140% ឯណោះ។ ចំពោះការលេង ប្រភេទ WP គឺមិនចាំបាច់ Up Ultimate One Shot One Kill ពេញឡើយ អ្វីដែលសំខាន់គឺ Active Como ដើម្បីងាយស្រួលរហ័សក្នុងការបំបាំងកាយបានយូរ និង ដាក់ Stun ជាមួយនឹង Glimmershot តែម្តង។

ការពាក់ iTems 

ក្នុង Early ហ្គេមចាប់ផ្តើមដោយ Weapon blade តែម្តង ពេលរក Gold បាន iTems បន្ទាប់នោះ ទិញនៅ Jungle Shop គឺ ស្វែងរក Swift shooter ជំនួយល្បឿននៃការវាយប្រហារ និង Boots ដើម្បីងាយស្រួលក្នុងការរត់ចេញនៅ Early ហ្គេម ព្រោះ Hero នេះត្រូវការរត់លឿនជាចាំបាច់។


និយាយពី iTems ដែលចេញដំបូងនោះ មនុស្សភាគច្រើនគាត់លេង Breaking Point មុនប៉ុន្តែសម្រាប់ CullTheMeek គាត់នឹងណែនាំអោយ លេង Sarrowblade មុនសម្រាប់អ្នក Farm បានរហ័យនិង Invade ហ្គេមបានល្អ តែសម្រាប់អ្នក ដាច់ Farm តិចតួចអាចលេង Breaking Point មុនបាន និយាយទៅពីរ iTems នេះមួយណាមុនក៏បាន។

ប្រសិនបើមាន Sarrow Blade បើជ្រុលជា Invade ជោគជ័យហើយមិនបាច់លេង Breaking Point ក៏បាន គឺលេង Bonesaw បំបែក ភាគរយ​ Armor យកតែម្តងក៏បាន ដើម្បីងាយស្រួលក្នុងការ​សម្លាប់ Roam ដែលចូលចិត្ត Tank។

ចំពោះ iTems ចុងក្រោយនោះ អ្នកអាចផ្លាស់ប្តូរដោយលេង Aegis តែមួយគ្រាប់ដើម្បី ការពារក៏បាន ប្រសិនបើអ្នកជាមនុស្សដែលរហ័សនិងជំនាញ Hero នេះដោយរើសយក Monocle វិញវាប្រសើរជាង គឺដើម្បីជំនួយក្នុងការលោតលេខ Damage អោយឈឺទៅឈឺទៅ ងាយស្រួលក្នុងការសម្លាប់សត្រូវបានរហ័សផងដែរ តែបើសត្រូវដែលលេង WP ពិបាកទប់ទល់គឺ គួរតែមាន Metal Jacket ជាចាំបាច់ រីឯ Boots វិញត្រូវតែ ចេញ Level ខ្ពស់ជាងគេអោយបានមុនគេតែម្តង។

ការ Counter Hero 

ដោយសារតែ Kestrel មិនទាន់មានប្រភពជាក់លាក់ជាមួយនឹង Baron ហើយ Samuel នោះដូច្នេះវាមិនមានក្នុងតារាងនេះទេ តែវាអាចនឹងប្រៀបជាង Samuel ចំពោះ Baron អាចនឹងពិបាកបន្តិច រីឯ Lane គឺងាយស្រួល ចំពោះ Ozo អាចនឹងស្ថិតក្នុងកម្រិតខ្ពស់ដែរ។ ក្រឡែកមកមើលរូបភាពវិញម្តង ចំពោះ រូបភាពពណ៌ បៃតងគឺជា Hero ដែល​ Kestrel ងាយស្រួលក្នុងការ Counter បំផុត រីឯ ពណ៌លឿងកម្រិតមធ្យមពឹងផ្អែកលើទឹកដៃ Farm Level និង iTems ចំពោះ ពណ៌ក្រហម ពិបាកនិងទប់ទល់ហើយចូលចុះណាស់។

ប្រភព Vainglory Fire, CullTHEMEEK, NoobieGMK
Powered by Blogger.