Laptop Gaming ថ្មី GL702VM របស់ Asus តម្លៃ 1400$ អមដោយ GTX 1060 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Laptop Gaming ថ្មី GL702VM របស់ Asus តម្លៃ 1400$ អមដោយ GTX 1060


នេះគឺជា Laptop Gaming Asus GL702VM ដែលទើបនឹងបង្ហាញខ្លួនលើទីផ្សារនាពេលថ្មីៗនេះជាមួយនឹងតម្លៃប្រមាណជា 1400$ សម្រាប់ប្រភេទ អេក្រង់ 17.3 អ៊ីង អមដោយ CPU Core i7-6700HQ 2.6 GHz Processor ជំនាន់ទីប្រាំមួយ រីឯ Ram របស់វាត្រូវបានបំពាក់មកជាមួយនឹង ទំហំ 16GB DDR4 ទៀតផង សាកសមបំផុតសម្រាប់ Gaming។



ក្រឡែកមកមើល អង្គចងចាំរបស់វាវិញម្តង គឺ 1TB សម្រាប់ 7200rpm HDD ធម្មតា ឬ អ្នកអាចថែម 200$ ទៀតដើម្បីបន្ថែមនូវ 256 GB នៃ SDD ដើម្បីបំពេញ។ ចំពោះ បន្ទះក្រហ្វិចកាតដូចដែលបានជម្រាបនៅខាងលើរួចជាស្រេចដោយ GTX 1060 ជាមួយនឹងទំហំ 6GB VRAM GDDR5 ឯណោះ។ វាបំពាក់ដោយ អេក្រង់ប្រភេទ LED Backlit FHD 60Hz កម្រិតបង្ហាញ 1920 X 1080 ជាមួយនឹង Anit-Glaire Panel ដោយមានបច្ចេកវិទ្យា G-Sync និង WideView ផងដែរ។


Asus ROG GL702VM នេះវាមានទម្ងន់ប្រមាណជា 2.7 គីឡូក្រាម និងមាន កម្រាស់ 24.7 MM ជាមួយនឹង រន្ធ USB 3.0 ផងដែរ ដើម្បីអាចអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការចម្លងឯកសារធំៗផ្សេងៗ បានកាន់តែលឿនផងដែរ។ អ្នកអាចធ្វើការ កម្មង់វា តាមរយៈ Amazon បានដោយ មាន តំណរ មួយនេះ ឬ តាមបណ្តាហាងភ្នាក់ងារនៃ Asus ដែលមានបណ្តាហាងផ្សេងក្នុងប្រទេសកម្ពុជាកាន់តែងាយស្រួល។

ប្រភព Asus
Powered by Blogger.