តាមការស្រាវជ្រាវបានអោយដឹងថា ការលេងហ្គេមប្រកួតរៀបចំយុទ្ធសាស្រ្ត ជួយអោយអ្នកឆ្លាតជាងមុន ដូចជា LOL, Dota, VG ជាដើម - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តាមការស្រាវជ្រាវបានអោយដឹងថា ការលេងហ្គេមប្រកួតរៀបចំយុទ្ធសាស្រ្ត ជួយអោយអ្នកឆ្លាតជាងមុន ដូចជា LOL, Dota, VG ជាដើម


តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្ត នៃ សាកលវិទ្យាល័យ Queen Mary និង សាកវិទ្យាល័យ College នៅ London បានរកឃើញថា បច្ចុប្បន្ននៃការលេងហ្គេមយុទ្ធសាស្រ្តដែលប្រកួតគ្នា គឹពិតជាជួយអោយការយល់ដឹងរបស់អ្នកមានភាពល្អជាមុនមែន។ វាជាសមត្ថភាពមួយរបស់មនុស្សគ្រប់គ្នា ដែលអាចធ្វើការកំសាន្តបណ្តើរ និងមានគំនិតបណ្តើរប្រៀប ដូចជាការប្រើគំនិតច្រើនដំណាលគ្នាក្នុងពេលតែមួយ គួបផ្សំដោយការសាមគ្គីគ្នាលើហ្គេមយុទ្ធសាស្រ្តទាំងនោះ។ គួរបញ្ចាក់ផងដែរថា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យខាងលើ បានធ្វើការប្រមូល ស្ត្រី 72 នាក់ និង ចែកជា បីក្រុមដោយ​យកពួកគេ អោយលេងហ្គេមខុសគ្នា គឺពីរក្រុមដំបូងដាក់អោយលេង StarCraft និង Dota ហើយក្រុមទីបីលេង The Sims ហ្គេមធម្មតា ហើយក្នុងមួយក្រុម ត្រូវ បញ្ចប់ក្នុងរយៈពេល 40 ម៉ោងនៃហ្គេមដែលបានដាក់អោយ ប្រមាណជា 6 ទៅ 8 សប្តាហ៍។


បន្ទាប់ពីបានធ្វើការ តេស្តសាកល្បងរួចរាល់ ក្រោយពេលដែល ពួកគេលេងបញ្ចប់ហ្គេមទាំងនោះ ដែលបានដាក់អោយ លទ្ធផលបង្ហាញអោយដឹងថា អ្នកលេង ហ្គេមបែបយុទ្ធសាស្រ្ត Dota និង StarCraft គឺ ទទួលបានពិន្ទុខ្ពស់ជាង នៃការលូតលាស់ផ្នែកខួរក្បាលជាង ក្រុមអ្នកលេង ហ្គេម The Sims ដែលជាហ្គេម SinglePlay បែបធម្មតា។


បាទជាការពិតខ្លាំងណាស់កាលេង Dota មិនត្រឹមតែជួយអោយអ្នក មានភាពឆ្លាតវៃបន្ថែមនោះទេ ថែមទាំងអាចអោយលោកអ្នកទទួលបានភាពកំសាន្តសប្បាយរីករាយទៀតផង ហើយវាក៏មិនមែនជាហ្គេមដែលអត់ប្រយោជន៍ឡើយ ករណីលើកលែងចំពោះមនុស្សយកហ្កេមជាធំពិបាកនិយាយដែរ ក្នុងនោះផងដែរ អ្នកវិទ្យាសាស្រ្តបានបញ្ចាក់ទៀតថា មិនត្រឹមតែ Dota និង StarCraft ដែលបានតេស្តសាកល្បងនោះទេ អោយតែហ្គេមប្រកួតគ្នា ដោយមានការប្រកួត រៀបចំយុទ្ធសាស្រ្ត ប្រើប្រាស់ដោយគំនិត សុទ្ធតែជួយបង្កើនភាពឆ្លាតវៃទាំងអស់។ តើអ្នកយល់យ៉ាងណាដែរ ចំពោះការស្រាវជ្រាវមួយនេះ?

ប្រភព GeeK
Powered by Blogger.