មានអ្វីពិសេសខ្លះ? ជាមួយនឹង ហ្គេម ជនពាល Mafia III ក្រោយពេលដែលចេញអោយលេងខែក្រោយនេះ មានសម្រាប់ Mac ទៀតផង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

មានអ្វីពិសេសខ្លះ? ជាមួយនឹង ហ្គេម ជនពាល Mafia III ក្រោយពេលដែលចេញអោយលេងខែក្រោយនេះ មានសម្រាប់ Mac ទៀតផង


ហ្គេមដែលបង្ហាញពី ដំណើរជីវិតអ្នកលេង ឬ ហៅថា ក្រុមជនពាល មានឈ្មោះថា Mafia III ផលិតដោយ Hangar 13 និង 2K Czech  ហើយដឹកនាំសម្តែងដោយ Haden Blackman នោះត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការដាក់លក់ជាផ្លូវការ នៅខែក្រោយនេះជាមួយនឹងលក្ខណៈពិសេសជាច្រើន ដូចជា៖


  •  បន្ថែមជូននូវ គ្រប់ Outfits នៃ តួអង្គ ថ្មីៗទាំងអស់ដោយឥតគិតថ្លៃ 

  • បន្ថែមជូននូវ អាវុធពិសេសៗ 

  • អ្នកអាចធ្វើការកែឆ្នៃរថយន្តផ្ទាល់ខ្លួន កាន់តែច្រើនជាងមុន 

  • អាចធ្វើការប្រណាំងឡានបានទៀតផង 

  • សាច់រឿងកាន់តែច្រើន កាន់តែជក់ចិត្តក្នុងការលេងនៅមានផ្សេងៗទៀត។


គួបញ្ចាក់ផងដែរថា វាបន្ថែមជូនសម្រាប់អ្នកដែលទិញ​ហ្គេមនេះ លេងប៉ុណ្ណោះ ដែលវាត្រៀមនឹងបញ្ចេញអោយលេងនៅថ្ងៃទី ២ ខែ តុលា ឆ្នាំ 2016 សម្រាប់ PS4, Xbox One, Microsoft Windows, OS X ផងដែរ។ ចំពោះតម្លៃវិញ ប្រមាណជា $59.99 ដែលភ្ជាប់នឹង DLC ថ្មីៗរួចជាស្រេច ប្រសិនបើទិញធម្មតា ប្រមាណជា $39.99  ចំណែកឯ Deluxe Edition វិញគឺមានតម្លៃ ប្រមាណជា $79.99 វានឹងបញ្ចូលអោយ រដូវកាលរួចជាស្រេចដោយឥតគិតថ្លៃ និង សម្ភារៈជាច្រើនទៀត។

ប្រភព Mafiagame
Powered by Blogger.