OMG ស្តែងៗ កំពុងតែ Stream Pokemon Go តាមផ្លូវ ត្រូវបានចោរវាយ និង ប្លន់យកទូរស័ព្ទ (មានវីដេអូ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

OMG ស្តែងៗ កំពុងតែ Stream Pokemon Go តាមផ្លូវ ត្រូវបានចោរវាយ និង ប្លន់យកទូរស័ព្ទ (មានវីដេអូ)


លោក RickeyBot ដែលជាអ្នក Live Stream ដ៏មានប្រជាប្រិយភាពម្នាក់លើបណ្តាញ Twitch នោះអី កាលពីម្សិលមិញនេះពេលល្ងាចគាត់បានចេញទៅដើរលេងខាងក្រៅ ដើម្បីចាប់សត្វ Pokemon ក្នុងទីក្រុង New York នៅសួនច្បារមួយ សម្រាប់តែមាន ចោរម្នាក់មកដាល់គាត់ចំមួយដៃកណ្តាលមុខ ធ្វើអោយគាត់សឹងតែសន្លប់ទៅហើយ និង បានយកទូរស័ព្ទទៅបាត់។

គាប់ជួនខណៈពេលនោះ គាត់កំពុងតែ Live Stream ផងនោះ ធ្វើអោយ ប្រិយមិត្តដែលកំពុងតែទស្សនា Live Stream នោះបានថតឃើញមុខចោរ ប៉ុន្តែមិនសូវច្បាស់ប៉ុន្មានឡើយ ព្រោះវាល្ងាចមេឃងងឹតទៅហើយ។ ក្រោយពេលដែលចោរបានយកទូរស័ព្ទទៅបាត់នោះ ក្នុងការបង្ហាញផ្សាយបន្តផ្ទាល់មានទស្សនិកជនបានមើលឃើញនៅលើ Map នៃ Pokemon Go ដែលវាកំពុងតែរត់ និង ធ្វើការចាកចេញពីកម្មវិធី Pokemon ហើយលុបទិន្ន័យនៃទូរស័ព្ទ Samsung នោះចោលទាំងស្រុងរួចក៏បានបិទទូរស័ព្ទទៅ។ ទស្សនាវីដេអូខាងក្រោមដូចតទៅ


យ៉ាងណាមិញខណៈពេលនេះ លោក RickeyBot បានរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយពេលដែលបានទៅប្តឹងប៉ូលីស និង ធ្វើការស៊ើបអង្កេតរួចក៏ បន្តដំណើរទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលនៅមុខរបួសរបស់គាត់ ប៉ុន្តែមិនសូវជាត្រូវខ្លាំងប៉ុន្មានឡើយ។

ប្រភព fraghero
Powered by Blogger.