កំពូលហ្គេម Online ចំនួនប្រាំដែលមានទឹកប្រាក់ការប្រកួតច្រើនជាងគេបំផុត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

កំពូលហ្គេម Online ចំនួនប្រាំដែលមានទឹកប្រាក់ការប្រកួតច្រើនជាងគេបំផុត


ជាធម្មតាការលេងហ្គេម Online គឺជាហ្គេមដោយយុត្តិធម៌នឹងពឹងលើសមត្ថភាពរបស់អ្នកលេង វាមិនត្រឹមតែជាហ្គេមធម្មតានោះទេ ហើយក៏មិនមែនជាហ្គេមដែលមនុស្សគ្រប់គ្នា សុទ្ធតែអាចលេងយកឈ្នះបានដោយងាយនោះដែរ​ ពោលគឺ សង្ឈឹមថាថ្ងៃណាមួយមានមុខមានមាត់បានចូឡរួមការប្រកួតល្បីៗសម្រាប់ហ្គេមទាំងនោះ នៅថ្ងៃនេះ ខ្ញុំនឹងលើកយកនូវហ្គេម Online ចំនួនប្រាំ ដែលមានមនុស្សលេង Active ច្រើនជាងគេ និង មានទឹកប្រាក់នៃការប្រកួតច្រើនជាងគេបំផុត តោះតាមដានទាំងអស់គ្នា៖

1. Dota 2 



Dota 2 គឺជាហ្គេមដែលជាប់លំដាប់ខ្ពស់ជាងគេបំផុត សម្រាប់ទឹកប្រាក់សរុបនៃការប្រកួតធំ គឺ ដល់ទៅ 86 លានដុល្លារជាងឯណោះ ($86,867,657.85) មកទល់នាពេលបច្ចុប្បន្ននេះ សម្រាប់ការប្រកួតធំៗ ចំនួន 632 និង មានកីឡាករល្បីៗ ជាអាជីពប្រមាណជា 1630 នាក់។

2. League Of Legends 



LOL គឺជាហ្គេមដែលជាប់លំដាប់លេខពីរ បើតោះបីជាហ្គេមនេះមាន កីឡាករអាជីបច្រើនក្តីដល់ទៅ 4229 នាក់ និង ការប្រកួតធំ ដល់ទៅ 1748 ដង ប៉ុន្តែទឹកប្រាក់រង្វាន់សរុបគឺ 30 លានដុល្លារ ($30,866,103.39)។

3. StarCraft II 



StarCraft II គឺជាហ្គេមដែលមានទឹកប្រាក់នៃការប្រកួតជាប់លំដាប់លេខបី ដោយមានកីឡាករអាជីពចំនួន 1576 នាក់ និង ការប្រកួតធំ ដល់ទៅ 3832 ដង តែរង្វាន់នៃទឹកប្រាក់ត្រឹមទេ 20 លានដុល្លារជាងប៉ុណ្ណោះ ($20,176,918.55)

4. Counter-Strike: Global Offensive (CS-GO)



ដឹងស្រាប់ហើយហ្គេមបាញ់គ្នាមួយនេះ វាមានទឹកប្រាក់រង្វាន់សរុបនៃការប្រកួត ចំនួន 1765 ដង សម្រាប់ធំៗមិនចាញ់ StarCraft ប៉ុន្មានឡើយ ប្រមាណជា 19 លានដុល្លារជាង ($19,717,420.20) ជាមួយនឹងកីឡាករអាជីពប្រមាណជា 5742 នាក់។

5. Counter-Strike (ចាស់) 



បច្ចុប្បន្ននេះការប្រកួតរបស់ហ្គេមនេះ ដែលជាមិនសូវមានប៉ុន្មានឡើយ ប៉ុន្តែវានៅតែឈរនៅលំដាប់កំពូលដដែល ជាមួយនឹង ទឹកប្រាក់សរុបពីមុនមកសម្រាប់ការប្រកួតធំ ប្រមាណជា 10 លានដុល្លារ ($10,764,492.98) ជាមួយនឹងកីឡាករអាជីព 2587 នាក់ និងការប្រកួតធំៗសរុប 571 ដង។

ប្រភព Esports Earning 
Powered by Blogger.