ហ្គេម Online ចំនួនប្រាំដែលមានមនុស្សលេងច្រើនបំផុតលើលោក - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេម Online ចំនួនប្រាំដែលមានមនុស្សលេងច្រើនបំផុតលើលោក


នៅអត្ថបទមុនខ្ញុំបានលើកយកមកបង្ហាញនូវ ហ្គេមចំនួនប្រាំដែលមានទឹកប្រាក់ប្រកួតច្រើនជាងគេបំផុត សម្រាប់ថ្ងៃនេះវិញ ខ្ញុំនឹងបង្វែរអារម្មណ៍អ្នកមកតាមដាន ហ្គេមចំនួនប្រាំដែលមានមនុស្សលេងច្រើនជាងគេវិញម្តង។ ចង់ដឹងថាមានហ្គេមអ្វីខ្លះតាមដានដូចតទៅ៖

1. League of Legends 



LOL គឺជាហ្គេមដែលផលិតដោយ Riot Games និង បញ្ចេញជាផ្លូវការ នៅអំឡុងឆ្នាំ 2009 វាគឺជាហ្គេម Online ដែលមានគេលេងច្រើនជាងគេបំផុតលើលោកគឺមានមនុស្ស លេងប្រចាំថ្ងៃ មិនក្រោម 12 លាននាក់ឡើយ និង ចំនួនមនុស្សលេងជាប្រចាំ ក្នុងមួយខែ កើនឡើងដល់ទៅ 70 លាននាក់។



2. Hearthstone 



ចំណាត់ថ្នាក់លេខពីរបានទៅលើ Hearthstone ដែលជាហ្គេម Online Heroes of Warcraft ចេញមកពីក្រុមហ៊ុន Blizzard តែម្តង ជាហ្គេមមួយដែលអាចបំបាក់ Dota 2 បាន ដោយយកឈ្នះលើ ចំនួន Player ក្បែរ 40 លាននាក់។ Heartstone មានមនុស្សលេង ប្រចាំខែ កើនឡើងមិនក្រោម 50 លាននាក់នោះទេ អ្វីដែលយើងស្មានមិនដល់ព្រោះវាទើបតែចេញអោយលេង ប្រហែលជា ពីរឆ្នាំប៉ុណ្ណោះ។


3. Dota 2 



គឺជាហ្គេមដែលមានគេលេងច្រើនបំផុតនៅក្នុង Steam ព្រោះវាអាចលេងបានដោយឥតគិតថ្លៃ ហើយកើតចេញមកពី Dota 1 ដែលមានមនុស្សពេញនិយមស្រាប់ផងដែរ វាមានមនុស្សលេងជាប្រចាំខែប្រមាណជា 13 លាននាក់ និង មានមនុស្ស ប្រហែលជា ១ លាននាក់សាកល្បងលេងចុះឈ្មោះប្រចាំថ្ងៃផងដែរ។


4. World of Warcraft 



ចំណាត់ថ្នាក់លេខបួនបានទៅលើ World of Warcraft ដែលកាលពីឆ្នាំមុនហ្គេមនេះ បាត់បង់ Subscriber ជាង 40% ឯណោះ ទោះជាងយ៉ាងណាវានៅតែមានមនុស្សលេងជាប្រចាំច្រើនដដែរ ប្រមាណជា 5.5 លាននាក់ ក្នុង មួយខែៗ បើគិតទៅហ្គេមនេះ វាចេញយូរហើយទាំងពី​ 2004។


5.Counter Strike Global Offensive



Okay ចុងក្រោយគេនេះគឺ CS-GO នេះឯងវាគឺជហ្គេមជំនាន់ទីបួន នៃ ត្រកូល Counter Strike អំឡុងឆ្នាំ 2012​ មកទល់ពេលនេះ វាមានមនុស្សលេង ជាប្រចាំខែ ប្រមាណជា 3 លាននាក់។ CS-GO គឺជាហ្គេម Online ដែលបាញ់គ្នា លក្ខណៈ First-Person និង ផលិតដោយ Hidden Path entertainment រួមជាមួយនឹង Valve Corporation។


ប្រភព Steam , SportGoogly, The Next Web
Powered by Blogger.