Paladins សម្រាប់ PC/Mac លេងដោយឥតគិតថ្លៃ ចង់ប្រជែងជាមួយ Overwatch - ទាញយកទីនេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Paladins សម្រាប់ PC/Mac លេងដោយឥតគិតថ្លៃ ចង់ប្រជែងជាមួយ Overwatch - ទាញយកទីនេះ


Paladins ហ្គេមដែលមានលក្ខណៈស្រដៀងទៅនឹង Overwatch បើក Beta អោយលេងសាកល្បងបានហើយ។ តាមរយៈហ្គេមនេះនេះអ្នកមិនចាំបាច់ចំណាយលុយដើម្បីទិញឡើយ អាចលេងវាបានដោយឥតគិតថ្លៃពី Steam តែម្តង។ វាគឺជាហ្គេម ដែលអាចលេង ជា multi-player និង Online Multi Player បាន ដែលផលិតដោយក្រុមហ៊ុន Hi-Rez សម្រាប់ PS4 , Xbox One, Windowds និង Mac តែម្តង។


វាមិនត្រឹមតែជាហ្គេមដែលប្រយុទ្ធគ្នានៅលើ Map នោះទេ លោកអ្នកក៏អាចធ្វើការកំសាន្តជាមួយនឹងមុខងារប្លែកៗជាច្រើនទៀត ជាពិសេសនោះថ្មីនេះ វាក៏ត្រូវបានដាក់បញ្ចូលក្នុង Esports ហ្គេមផងដែរជាមួយនឹងការប្រកួតមានតម្លៃប្រាក់រង្វាន់ដល់ទៅ 15 ម៉ឺនដុល្លារឯណោះ។

ទស្សនាវីដេអូខាងក្រោម 



ចំពោះការទាញយកលេង សម្រាប់ Windows មានពីរជម្រើសដោយ Steam និង ការទាញយកតម្លើងធម្មតា រីឯ Mac វិញគឺអាចទាញយក ពី Steam ដើម្បីលេងបាន។ បើនិយាយពីតម្រូវការកុំព្យូទ័រវិញមិនសូវជាចាំបាច់ធំប៉ុន្មានឡើយ អ្នកអាចមើលខាងក្រោមនេះជាមុនសិន បន្ទាប់ពីសម្រេចចិត្តទាញយក

ល្មមៗ :

  • OS: Windows XP SP2, Windows Vista or Windows 7 
  • Processor: Core 2 Duo 2.4 GHz or Althon X2 2.7 GHz 
  • Memory: 2 GB RAM 
  • Graphics: ATI or Nvidia graphics card with 512MB video ram or better and Shader Model 3.0+ support. (ATI Radeon 3870 or higher, Nvidia GeForce 8800 GT or higher) 
  • Storage: 10 GB available space 
  • Sound Card: DirectX compatible sound card


អាចលេងបានដោយរលូន:

  • OS: 64-bit: Vista, Win 7, Win 8, Win 10 
  • Processor: Intel Core i5-750, 2.67 GHz / AMD Phenom II X4 965, 3.4 GHz 
  • Memory: 4 GB RAM 
  • Graphics: NVIDIA GeForce GTX 560 / AMD Radeon HD 6950 or better with 768 MB+ of VRAM (DirectX 11 Compatible) 
  • Network: Broadband Internet connection 
  • Storage: 10 GB available space 
  • Sound Card: DirectX compatible sound card


សម្រាប់ Windows តម្លើងធម្មតា


ទាញយកលើ Steam តែម្តង សម្រាប់ Mac/PC


គេហទំព័រផ្លូវការ                                https://www.paladins.com

ប្រភព Paladins

Powered by Blogger.