ហ្គេម រៀបចំគម្រោងការប្លន់ ឧក្រិដ្ឋកម្មធំៗ និង ចាប់ជម្រិត Pay Day 2 - ទាញយកទីនេះសម្រាប់ PC - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេម រៀបចំគម្រោងការប្លន់ ឧក្រិដ្ឋកម្មធំៗ និង ចាប់ជម្រិត Pay Day 2 - ទាញយកទីនេះសម្រាប់ PC


សួស្តីអ្នកទាំងអស់គ្នា វិលមកជួបគ្នាសារជាថ្មី ជាមួយនឹង ហ្គេមដែលមានក្រាហ្វិចពិសេសៗ សម្រាប់កុំព្យូទ័រ ហើយកំពុងតែពេញនិយមលេងទូទៅ។ សម្រាប់ថ្ងៃនេះវិញ ខ្ញុំនឹងធ្វើការណែនាំ ហ្គេម PayDay 2 វិញម្តង ជាហ្គេមមួយប្រភេទ ដែលអាចអោយអ្នករៀបចំ គម្រោងការប្លន់ធនាគារ ផ្សារទំនើបផ្សេងៗ និង ចាប់ជម្រិតជាដើម។



សម្រាប់ហ្គេមនេះ ខ្ញុំ ជឿជាក់ថា អ្នកដែលគាំទ្រ និង ធ្លាប់លេងហ្គេម​ ចោរលួចឡាន ប្រាកដជា ចាប់អារម្មណ៍ ជាមួយនឹង ហ្គេមមួយនេះ។ ចំពោះខ្ញុំផ្ទាល់ នៅពេលដែលខ្ញុំ ចាប់ផ្តើមលេងហ្គេម នេះដំបូង ខ្ញុំសង្កេតឃើញថា វាពិតជាមានលក្ខណៈពិសេស និង មានទម្រង់លេងដូចជា យើងកំពុងតែស្ថិតនៅក្នុង ស្ថានភាពហ្គេមនោះ ដោយមុនដំបូង យើងត្រូវស្វែងរក ទីតាំងណាមួយដើម្បីប្លន់ និង ដើរមើលអោយបាន សព្វគ្រប់ចំពោះ ទីតាំងដែលយើង ត្រូវប្លន់ ដើម្បីងាយស្រួល ក្នុងការរត់គេច ដូចជាការពារខ្លួន និង ដើម្បីជៀសផុត ពីប៉ូលីសនៅពេលដែល ប្លន់ បានសម្រេចផងដែរ។



វិធីមួយទៀត គឺស្វែងរក ចំណាត់ខ្មាំង ដើម្បីចាប់ជម្រិត ការពារពីការតាម ចាប់របស់ប៉ូលីសផងដែរ ដូច្នេះវាមិនងាយស្រួលនោះទេ នៅក្នុងហ្គេមនេះ យើងត្រូវប្រើខួរក្បាល ដើម្បីគិត និង ត្រូវមានភាព ឆ្លាតវ័យ ថែមទាំងរហ័សរហួន ទៀតផង ដើម្បីយកឈ្នះក្នុង គម្រោងការ ដែលយើងបានរៀបចំនីមួយៗ។

ទស្សនាវីដេអូខាងក្រោម៖


ហ្គេមនេះ ខ្ញុំមិនអាចបញ្ចាក់ថា វាមានក្រាហ្វិចល្អ ណាស់ណាឡើយ ខ្ញុំគិតថាវានៅមានចំនុចខ្សោយនៅឡើយទេ ព្រោះក្រាហ្វិចរបស់វាដើរមិនទាន់ ហ្គេមល្បីៗដ៏ទៃទៀត តែខ្ញុំអាចនិយាយបានថា វាមានក្រិចហ្វិចគ្រាន់បើដែរ សម្រាប់ PayDay ជំនាន់ទី 2 នេះមើលទៅច្បាស់ជាងមុន បន្តិច ជាមួយនឹង ទម្រង់លេងគួរ អោយទាក់ទាញមួយបែបថ្មី ដូច្នេះ ប្រសិនបើជំនាន់ក្រោយវា មានក្រាហ្វិចកាន់តែច្បាស់ជាងនឹងទៀត វានឹងល្អ ឥតខ្ចោះតែម្តង ក្នុងចំណោម ហ្គេមល្បីៗទាំងឡាយ។


កុំព្យូទ័រដែលអាចដំណើរការហ្គេមនេះបាន 
មាន CPU 2GHz ប្រភេទ Dual Core Processor
មានរ៉េមចាប់ពី 2GB
ដំណើរការដោយ Window 7/8/10
ចំពោះបន្ទះវីដេអូកាតជាប្រភេទ NVIDIA Geforce 8800 ឬ ATI Radeon HD 2600 មានទំហំចាប់ពី 256MB ឡើងទៅ
ត្រូវមាន SoundCard ផងដែរ
ចំពោះទំហំ Hardisk ដែលទំនេរចោលយ៉ាងហោចណាស់ 10GB

កុំព្យូទ័រដែលអាចដំណើរការហ្គេមនេះបានយ៉ាងរលូន 
មាន CPU  2.3 GHz ប្រភេទ Dual Core Processor
មានរ៉េមចាប់ពី 3 GB ឡើងទៅ
ដំណើរការដោយ Window 7/8/10
ចំពោះបន្ទះវីដេអូកាតជាប្រភេទ NVIDIA Geforce 8800 ឬ ATI Radeon HD 2600 មានទំហំចាប់ពី GB ឡើងទៅ
ត្រូវមាន SoundCard ផងដែរ
ចំពោះទំហំ Hardisk ដែលទំនេរចោលយ៉ាងហោចណាស់ 10GB

តោះសម្រាប់ អ្នក ដែលគិតថា ថាកុំព្យូទ័ររបស់ខ្លួនអាច ដំណើរការហ្គេមនេះ បានសូមធ្វើការ ទាញយក Torrent ដើម្បីតម្លើងលើ កុំព្យូទ័រ រួចទាញយក ហ្គេមនេះ ជាឯកសារ Torrent តាមរយៈ តំណរនេះ និងធ្វើការតម្លើងជាការស្រេច។ គួរបញ្ចាក់ផងដែរថា វាជាលក្ខណៈ Crack ដូច្នេះមិនអាចលេង Online បានឡើយ លុះត្រាតែធ្វើការ ទិញពី Steam ទើបអាចលេងជាមួយអ្នកដ៏ទៃបាន។



Powered by Blogger.