ណែនាំពីការលេង Ringo Build iTems WP កាចពេលចាប់ផ្តើមហ្គេម និង ដូរមក CP តាមក្រោយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីការលេង Ringo Build iTems WP កាចពេលចាប់ផ្តើមហ្គេម និង ដូរមក CP តាមក្រោយ


នេះគឺជាការណែនាំពីបែបបទនៃការលេង Ringo ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការ Upgrade Ability , ការតម្លើង iTems ដែលអាច Counter Hero បានច្រើនផងដែរ វាទទួលបានការ Vote ដល់ទៅ 324 នៅលើ Vainglory Fire ផងដែរ។ មុននឹងយើងចាប់ផ្តើម សូមមើលវិធីសាស្រ្តក្នុងការ Upgrade Ability សិន តាមរយៈរូបភាពខាងក្រោមនេះ

ការ Upgrade Ability វាមិនខុសគ្នានឹងការលេងរបស់អ្នកគ្រប់គ្នា ប៉ុន្មានឡើយ ប៉ុន្តែដោយសារតែ ការផ្លាស់ប្តូរ iTems វាតម្រូវអោយ លេង Ability នៅ Late ហ្គេម ចឹងហើយវាត្រូវការ Upgrade Ultimate និង Ability ទីមួយអោយដាច់ សម្រាប់ Twirling Silver ត្រឹមបួន Level បានហើយ។

ការ Build iTems 

នៅក្នុង Early ហ្គេមអ្នកអាចចាប់ផ្តើមដោយ Energy Battery ប្រសិនបើអ្នកជំនាញក្នុងការប្រើប្រាស់ Ability ដើម្បី ស៊ី Minion ជាពិសេស បន្លាចដោយ Ability ទីពីរតែម្តង ព្រោះ វាជួយអោយអ្នកទទួលបាន Energy មកវិញ 2.5 ក្នុងការផ្លាស់ប្តូរបន្ថែម ឬ អាចលេង Weapon Blade មុនប្រសិនបើ អ្នកចង់លេងបែបបិទ លុយ laner ដោយហៅថា Invade ក្នុងការបាញ់គូសត្រូវ មួយៗមាន Damage 15 វាពិតជាឈឺគ្រាន់បើដែរសម្រាប់ ការចាប់ផ្តើម។

ដឹងទេថា Tension Bow ក្នុង Early ហ្គេមគឺចំណាយលុយតិចហើយមានប្រសិទ្ធភាពបំផុត ជះ Damage ដល់ទៅ 180 សម្រាប់ការ Attack Basic ធម្មតា ក្នុងរយៈពេល 6 វិនាទីម្តង ចឹងហើយ វាកាចបំផុតសម្រាប់ Early ហ្គេមនោះ។


បន្ទាប់មកនោះគឺ Sarrowblade ឬ Aftershock គួរតែជ្រើសរើសយកមួយ សូមមើលលើការ Build defense ខាង សត្រូវ​ថាតើគេពាក់ Shield ឬ iTems ដែលជួយអោយមានឈាមច្រើន ប្រសិនបើប៉ះចំ Phinn ឬ Hero ណាពាក់ iTems បន្ថែម ឈាមនោះ Aftershock មុនទៅគឺមិនខុសទេ ក្រោយពេលដែលប្រើប្រាស់ Ability វានឹងធ្វើការកាត់បន្ថែម ឈាម 15% នៃ Target ដែលអ្នកបាញ់ រីឯ Sarrowblade វិញ ដឹងស្រាប់ហើយ បើ សត្រូវលេង Shield ដើម្បីការពារគឺ Sarrowblade នេះ​ឯងជាអ្នកប្រឆាំងព្រោះ Shield គឺសម្រាប់ការពារ Ability តែប៉ុណ្ណោះ សម្រាប់ Damage Basic Attack មិនត្រូវគ្នានោះទេ។


iTems បន្ទាប់គឺ ដូចរូបខាងលើនេះ វាពិតជាគ្រាន់បើដែរ មានទាំង Damage មានទាំង Ability សម្រាប់បំផ្លាញ សត្រូវ និង Alternating Current នោះជួយអោយ Basic Attack កាន់តែបន្ថែម Crystal និង Attack Speed កាន់តែលឿនដល់ទៅ 65% ឯណោះ។


ចុងក្រោយនោះ ដល់ពេលដែលអ្នកសល់លុយច្រើនចាប់ផ្តើម ផ្លាស់ប្តូរ iTems ម្តងមួយៗ ម្តងមួយមក CP ទាំងស្រុងម្តង តាមរយៈ រូបភាពខាងលើនេះ ត្រូវចាំថាក្រោយពេលដែល ចេញមក​ iTems បែបនេះអស់ហើយ អ្នកមិនអាចលេង Basic Attack ដោយមិនប្រើប្រាស់ Ability ឡើយគឺ Ultimate ជាចាំបាច់ ប៉ុន្តែកុំដាក់ភ្លាមៗ សូមចូលទៅបាញ់សត្រូវ អោយ Aftershock និង Tension Bow វាដំណើរការជាមុនសិន ទើបប្រើប្រាស់ Ultimate Skill ចុងក្រោយនោះមានប្រសិទ្ធភាពខ្ពស់។

Counter Hero 



ដូចខ្ញុំបានជម្រាបលោកអ្នកអញ្ចឹងក្នុងការ Counter Hero រាល់ដងគឺ ពណ៌ បៃតង់គឺងាយស្រួលប្រយុទ្ធជាមួយបំផុត សម្រាប់ពណ៌ លឿងគឺធម្មតា អាស្រ័យលើទឹកដៃការ Farm និង Level រីឯ ពណ៌ក្រហម គឺពិតជាពិបាកខ្លាំងពេល Late ហ្គេម។

តិចនិច Team Fight 


ត្រូវចាំថា Ringo CP មិនមែនជា Hero បើកមុខឡើយសម្រាប់ Late ហ្គេមតែនេះដោយសារតែយើងលេង Aftershock ជំនួយ មិនមែនមានន័យថាត្រូវបើកមុខឡើយ តែអាចចេញបានខ្លះៗ ដោយគ្មានក្តីបារម្ភ សម្រាប់ ប៉ះជាមួយនឹង សត្រូវ Hero Roam បើកមុខដូចជា Phinn, Ardan ជាដើម នៅពេលដែលឃើញ Roam ទាំងនេះបើកមុខ Tank ពីមុខកុំទុកអីអាច Basic Attack ឬ ប្រើប្រាស់ Ability បាន តែមិនមែន Ultimate ឡើយដើម្បីអោយ Aftershock ដំណើរការ តែសូមជៀសអោយផុតពីមុខ Lance អមនឹងការប៉ះ Catherine រឹតតែមិនបានជាពិសេសកុំបាញ់តែម្តង សម្រាប់ការចាប់ផ្តើមសង្រ្គាម ត្រូវចេញអោយផុតពីមុខ Hero នេះ និងត្រូវឈរពីក្រោយ Jungle និង Roam របស់យើង ជៀសវាងមានបញ្ហា ព្រោះយើងជា Lane ចឹងហើយ ត្រូវប្រុងប្រយ័ត្នខ្លាំង ហើយគោលដៅធំបំផុតរបស់យើងនោះគឺ Lane និង Jungle ខាងសត្រូវ ជាពិសេសគឺការប្រើប្រាស់ Ultimate ដ៏ត្រឹមត្រូវជាចាំបាច់ ក្រោយពេលប្រទះឃើញ Lane ឬ Jungle សត្រូវបើកមុខមក។

ប្រភព Vainglory Fire , NoobieGMK
Powered by Blogger.