ភាពផ្លាស់ប្តូរនៃដំណែង Roam ក្នុង Vainglory កាលពីមុន និង បច្ចុប្បន្ន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ភាពផ្លាស់ប្តូរនៃដំណែង Roam ក្នុង Vainglory កាលពីមុន និង បច្ចុប្បន្ន


យើងទាំងអស់គ្នាបានដឹងរួចមកហើយថា មុខងារ Roam ជាតួនាទីមួយក្នុងការបម្រើក្រុមអោយទៅ Laner និង Jungler ជាដើម វាមានតួនាទីសំខាន់ បើទៅបីជា មានមនុស្សជាច្រើនមិនចូលចិត្តលេងវាក៏ដោយ  កាលពីមុន ប៉ុន្តែខ្វះមិនបាននោះទេ ។ នៅថ្ងៃនេះ យើងក្រឡែកមកមើលភាពផ្លាស់ប្តូរនៃមុខដំណែងនេះម្តង ថាតើវាយ៉ាងមិចដែរ ចំពោះកាលពីមុន និង ពេលបច្ចុប្បន្ន។

ក្នុងកំណែ Update 1.19 យើងទទួលបាននូវបទពិសោធន៍នៃការផ្លាស់ប្តូរ Hero Balance រួមទាំងបន្ថែម និង ផ្លាស់ប្តូរ iTems ថ្មីជាដើមផងដែរ ដើម្បីបទបែនតាមតម្រូវការដែល Player ចង់បាន ជាពិសេសផ្តោតសំខាន់លើ Roam តែម្តង។

ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ គឺយើងទទួលបានប្រតិកម្ម ពី សហគមន៍ Vainglory ទាំងមូល ដោយមុនដំបូងមាន Player ជាច្រើនមិនពេញចិត្តនិងកំណែ Update មួយនេះ ធ្វើអោយ Zenkent គាត់មានការព្រួយបារម្ភដែរ ទើបយើងសម្រេចធ្វើកំណែ Update ជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ននេះគឺ 1.22 តែម្តង។

យើងទាំងអស់គ្នាសុទ្ធតែបានដឹងថា Roamer ទាំងអស់ គឺតែងតែទិញ Ironguard Contract បន្ទាប់មកនឹងចេញ Fountain of Renewal និង Crucible ឬ Atlas Pauldron មុននឹងចេញ Warhorn និង Contraption ជាទម្លាប់ ប៉ុន្តែការលេងបែបនេះ មិនធ្វើអោយ Roamer មានភាពរីករាយនិងអ្វីដែលគេលេងឡើយ ទើបក្នុង Version 1.19 មានការផ្លាស់ប្តូរ​ដែលមិនត្រូវអោយ Roamer លេង Ironguard Contract តាមខ្លួនទៀតឡើយ និង ទិញ Warhorn ឬ Contraption ជាដើម។ គឺមានផ្លូវជាច្រើនដែលបន្ថែម អោយ Roamer អាចលេង លក្ខណៈ Carry បានទៀតផង ជា iTems បន្ថែមបន្ទាប់ពី គិតថា គ្រប់គ្រាន់ សម្រាប់ iTems Support ហើយ Roamer ក៏មិនចាំបាច់ឈរ Tank ដូចពីមុនទៀតឡើយ បើជ្រុលជាវាយគឺវាយតែម្តង ងាយស្រួលមិនងាយអោយសត្រូវធ្វើការ អូស Stacks។

ចំណែកក្នុងការទិញ iTems នាពេលបច្ចុប្បន្ននេះនៅពេលចាប់ផ្តើមហ្គេម វានៅតែសំខាន់សម្រាប់ Roamer ដដែរ ចំពោះជម្រើស Ironguard Contract ព្រោះវាងាយស្រួលអោយ Roam ឈរ​ Tank Damage ពី សត្វព្រៃ និង ឡើងឈាមមកវិញ ទាំងខ្លួនឯង ទាំង Jungler ផងដែរ ប៉ុន្តែក៏មាន Roam មួយចំនួនអាចលេង Damage មុនដែរ នៅ Early ហ្គេមនោះ ដូច្នេះហើយបានជាកំណែ Update មួយនេះធ្វើអោយ Roam កាន់តែមានភាពអស្ចារ្យជាងមុន រីឯ Hero Roam ដែលគួរតែណែនាំលេងនាពេលបច្ចុប្បន្ននេះមានដូចជា Ardan. Catherine, Fortress, Lance, Lyra, Phinn ចំពោះ Adagio ត្រូវបានផ្លាស់ប្តូរចេញពីមុខងារ Roam ដែលវាគួរតែលេងនៅលើ Lane សាកសមបំផុតវិញ។

ប្រភព Vainglory
Powered by Blogger.