Rockstar សម្រេចលុបចោលគម្រោងផលិត GTA 6 ហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Rockstar សម្រេចលុបចោលគម្រោងផលិត GTA 6 ហើយ


ខណៈពេលដែល GTA 6 កំពុងស្ថិតក្នុង Development នោះពេលនេះវាត្រូវបាន Cancel ចោលវិញដោយក្រុមហ៊ុន Rockstar ហើយ យោងទៅតាមរបាយការណ៍គឺពួកគេនឹងដាក់ការងារអោយ ខាង Developer ផ្តោតលើការបង្កើត Content ថ្មីសម្រាប់ GTA 5​ វិញ។ គួរបញ្ចាក់ផងដែរថា ខណៈពេលដែល GTA V ចេញដំបូងមិនអនុញ្ញាតអោយ Players ធ្វើការលេង Online បានឡើយ និង ធ្វើរិះគន់ដល់ Rockstar ទើបសម្រេចដាក់អោយលេង Online បានមកដល់ សព្វថ្ងៃនេះតែម្តង និង ទទួលបានការគាំទ្រកាន់តែច្រើនឡើងច្រើនឡើង តាមរយៈការបញ្ចេញ DLC ថ្មីៗសម្រាប់ GTA V ជាបន្តបន្ទាប់។

យ៉ាងណាមិញវាគ្រាន់តែជារបាយការណ៍បែកធ្លាយប៉ុណ្ណោះពីខាង Development តែបើតាមការសង្កេតមើលទៅ គឺឃើញថា Rockstar ផ្តោតលើការផលិត Content ថ្មីសម្រាប់ GTA V ពិតមែន ដូចជាការប្រកាស DLC Biker ប៉ុន្មានថ្ងៃមុនអញ្ចឹងពីមួយអាទិត្យទៅមួយអាទិត្យវាកាន់តែប្លែកទៅប្លែកទៅខ្លាំង ធ្វើអោយ ចំនួន Players ចាប់ផ្តើមត្រឡប់មកវិញ។


ចំពោះ GTA 6 យើងមិនប្រាកដឡើយថា Rockstar និងមានគម្រោងបញ្ចេញឬអត់ ព្រោះរាល់ Playstation Event GTA តែងតែមានមុខមាត់ បង្ហាញពីហ្គេមថ្មីរបស់ខ្លួនជានិច្ចសម្រាប់ឆ្នាំនេះ ក៏អត់ឃើញដែរ និយាយរួមទៅគឺមិនបញ្ចេញពត៌មានអោយដឹងតែម្តង។ វាគឺជាពត៌មានមួយដែលធ្វើអោយ Fan GTA ទាំងអស់ខកចិត្តយ៉ាងខ្លាំង ចុះចំណែកអ្នកយល់យ៉ាងណាដែរ?

ប្រភព fraghero

Powered by Blogger.