ថ្ងៃមុនបែកធ្លាយ ថ្ងៃនេះច្បាស់ណាស់ Rockstar ពិតជាឈប់ផលិត GTA 6 មែន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ថ្ងៃមុនបែកធ្លាយ ថ្ងៃនេះច្បាស់ណាស់ Rockstar ពិតជាឈប់ផលិត GTA 6 មែន


ខណៈពេលដែល Rockstar បញ្ចេញ GTA V ជំនាន់ចុងក្រោយ សម្រាប់ PC, Consols និង PS4 ក្រោយគេនោះ ដែលជា Version លេង Online បាន យើងសង្កេតឃើញថា បែកធ្លាយនូវរបាយការណ៍មួយចំនួនចេញពី Rockstar ដោយប្រាប់ថា ក្រុមការងារ ខាង Development កំពុងតែដុតដៃដុតជើង សហការ លើការផលិត GTA 6 ជំនាន់ថ្មីមួយទៀត និងជ្រើសរើសក្រុងរួចជាស្រេច ដែលត្រៀមបញ្ចេញអំឡុងឆ្នាំ 2018 ខាងមុខនេះ ប៉ុន្តែក្រោយមក Rockstar បែរជាទទួលបានជោគជ័យយ៉ាងខ្លាំងលើការ ផលិត GTA V ដែលអាចលេង Online បានធ្វើអោយ Platform មួយនេះ នៅតែមាន Gamers ជាច្រើន ចូលចិត្តលេង និង Online ជាប្រចាំ ពេញចិត្តនឹង DLC ថ្មីៗ។


កាលពីប៉ុន្មានថ្ងៃមុន យើងបានឃើញនូវរបាយការណ៍បែកធ្លាយមួយដែលបញ្ចាក់ថា Rockstar សម្រេចលុបចោលការលផលិតហ្គេម GTA VI ធ្វើអោយមានការភ្ញាក់ផ្អើលស្រទាប់ Gamers ជាច្រើន លើពិភពលោក រីឯថ្ងៃនេះវិញ របាយការណ៍ចេញមកច្បាស់ហើយ ពី Studio ខាង Development បានធ្វើការសម្រេចបញ្ចប់ការផលិតហ្គេម GTA VI ជំនាន់ថ្មីនេះ ហើយ ក្រុមហ៊ុនបានប្រាប់ថា ខ្លួនកំពុង បន្តការផ្តោត អោយខ្លាំងលើ ការអភិវឌ្ឍលើ GTA V Online វិញ ជាពិសេសក្នុងការបន្ថែមនូវ Content ថ្មីៗ និង DLC ពិសេសៗផងដែរ។


គួរបញ្ចាក់ផងដែរថា ខណៈពេលនេះ Rockstar ក៏កំពុងតែរវល់ខ្លាំងជាមួយនឹងការផលិតហ្គេមផ្សេងៗ ទៀតដែលត្រៀមបង្ហាញខ្លួនចាប់ពីឆ្នាំ 2017 នេះទៅ ក្នុងនោះមានដូចជា Red Dead Redemptions 2 ជាដើម និង ហ្គេមមួយចំនួនទៀត ដែលសុទ្ធជាប្រភេទហ្គេមថ្មីៗ របស់ក្រុមហ៊ុនមួយនេះ។ យ៉ាងណាមិញ ចាប់ពីពេលនេះទៅ គឺ Rockstar ឈប់បន្តផលិត Version GTA ហើយដោយបញ្ចប់នូវត្រឹម GTA V Online នេះតែម្តង ប៉ុន្តែវាក៏មានការ Update ជាបន្តបន្ទាប់ ចំពោះ ពត៌មានទាក់ទងនឹង GTA Version ថ្មីប្រសិនបើមានបន្ថែមទៀត ខ្ញុំនឹងព្យាយាម ផ្សាយជូនអ្នកទាំងអស់គ្នាបន្ថែមទៀត។

ប្រភព International Business Times
Powered by Blogger.