Sony នឹងនាំយកពពួកហ្គេម PlayStation សម្រាប់ iOS និង Android - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Sony នឹងនាំយកពពួកហ្គេម PlayStation សម្រាប់ iOS និង Android


របាយការណ៍ថ្មីដែលចេញពី The Independent បានបញ្ចាក់ថា ក្រុមហ៊ុន Sony នឹងបង្កើតសេវាកម្មថ្មីមួយសម្រាប់ ឧបករណ៍ស្មាតដែលដើរដោយ iOS និង Android លើទីផ្សារ មិនធ្លាប់មានពីមុនមក នោះគឺការនាំយក ហ្គេម PlayStation មកដាក់អោយលេងលើ iOS និង Android នេះឯង​​ ជាមួយគ្នាផងនោះ ក្រុមហ៊ុន Sony បានធ្វើការប្រកាសថា សេវាកម្ម ForwardWorks នឹងប្រើប្រាស់ PlayStation's Intellectual ទៅជា Mobile ហ្គេមតែម្តង។


ForwardWorks នេះវានឹងចាប់ផ្តើម នៅអាស៊ីមុនគេជាចំបងគឺចេញពី Tokyo ក្នុងប្រទេសជប៉ុនតែម្តង ក្រោយពេលបង្ហាញថា លទ្ធផល ល្អ មានភាពប្រក្រតី និងមានការគាំទ្រច្រើន វានឹងចាប់ផ្តើមបង្ហាញខ្លួនលើពិភពលោកតែម្តង។ ForwardWorks នេះគឺដឹកនាំដោយលោក Atsushi Morita ជាប្រធាន SCE ក្នុងប្រទេសជប៉ុន និង អាស៊ី ហើយសង្ឈឹមថា វានឹងដំណើរការល្អ សម្រាប់ឆ្នៃហ្គេម PlayStations អោយទៅជា PlayStationMobile នេះ។


គួរបញ្ចាក់ផងដែរថា ហ្គេមដែលនឹងជ្រើសយកមក ផ្នែកមុនដំបូងគេនោះគឺការកែឆ្នៃពពួកហ្គេម PS Vista ព្រោះម៉ាស៊ីនរបស់ Sony មួយនេះវាជាប្រភេទ Mobile ដែរចឹងវាអាចនឹងកាន់តែមានភាពងាយស្រួលដល់ក្រុមការងារ ហើយសម្រាប់ហ្គេមពពួកម៉ាស៊ីនផ្សេងៗវានឹងរីករាលដាលជាបន្តបន្ទាប់។ តើអ្នកយល់យ៉ាងណាចំពោះ គោលដៅថ្មីរបស់ Sony នេះ?

ប្រភព fraghero
Powered by Blogger.