Sony បញ្ចាក់យ៉ាងច្បាស់ថា PS4 នឹងធ្វើអោយ Gamer ឈប់ផ្លាស់ប្តូរគំនិតចាកចេញពី Console ទៅរក PC - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Sony បញ្ចាក់យ៉ាងច្បាស់ថា PS4 នឹងធ្វើអោយ Gamer ឈប់ផ្លាស់ប្តូរគំនិតចាកចេញពី Console ទៅរក PC



នៅក្នុងកិច្ចសំភាសន៍ លោក Andrew នៃប្រធាន PlayStaytion បានថ្លែងថា អស់រយៈពេលជាយូរហើយ ដែល អ្នកលេងហ្គេម លើ Console ជាច្រើន មានការធ្លាក់ចុះខ្លាំងដោយសារតែវាមិនមានអ្វីប្លែកតតែសោះ ដែលជាមូលហេតុធ្វើអោយពួកគេចាកចេញពីឧបករណ៍លេងហ្គេមទាំងនោះ ងាកទៅរក កុំព្យូទ័រ ជាបន្តបន្ទាប់។ តែនៅពេលនេះ ខ្ញុំជឿជាក់ថា PS4 Pro នឹងជួយទប់អោយ Gamer លើ Console ជាច្រើន ឈប់ចាកចេញពីវាទៅរក កុំព្យូទ័រដោយសារតែវាមានការអភិវឌ្ឍខ្លាំង ជាពិសេសនោះគឺកម្រិតបង្ហាញ 4K តែម្តង ជាមួយនឹងគ្រាប់ GPU ជំនាន់ថ្មី ហើយ កម្លាំងខ្លាំងជាងមុន។

យ៉ាងណាមិញលោកជឿជាក់ច្បាស់ថា PS4 Pro ដែលទើបនឹងបង្ហាញខ្លួននេះនឹងធ្វើអោយកំណើនអ្នកលេងហ្គេមលើ Console ត្រឡប់មករកវិញមិនខាន ហើយក្រុមហ៊ុនកំពុងតែព្យាយាមស្វែងរក អ្វីដែលថ្មីៗ សម្រាប់ អភិវឌ្ឈម៉ាស៊ីន លេងហ្គេមតទៅមុខទៀត។

ប្រភព The Guardian
Powered by Blogger.