ថែរក្សានិងតាមដានកំដៅ គ្រឿងក្នុងកុំព្យូទ័ររបស់អ្នកជាមួយ Speccy - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ថែរក្សានិងតាមដានកំដៅ គ្រឿងក្នុងកុំព្យូទ័ររបស់អ្នកជាមួយ Speccy


តើអ្នកជា មនុស្សដែលចូលចិត្តលេងហ្គេម ឬ ជាអ្នកកាត់តវីដេអូធំៗមែនទេ? ប្រហែលជាប្រិយមិត្តមួយចំនួនមិនទាន់បានស្គាល់កម្មវិធីនេះទេ ជាហេតុអោយខ្ញុំលើកយកវាមកបង្ហាញនៅថ្ងៃនេះ។ Specccy ជាកម្មវិធី សម្រាប់ពិនិត្យមើល Sepc កុំព្យូទ័ររបស់អ្នក ក៏ដូចជាការតាមដាន នូវកម្តៅ នៃសីតុណ្ហភាព គ្រឿងផ្សេងៗ ដែលបំពាក់លើកុំព្យូទ័រ របស់អ្នក។

វាពិតជាមានផលប្រយោជន៍ខ្ពស់ណាស់ដឹងទេ ធម្មតាយើងលេងហ្គេម យើងកាត់វីដេអូធំៗ ពេល Reader ម្តងៗ គឺថា CPU វារត់ខ្លាំង នោះ ហើយយើងពិតជាចង់ដឹងថា តើកម្តៅរបស់វាប៉ុណ្ណាដែល បើវាចេះតែលើស 80% គ្រប់ពេល មិនស្រកសោះដូច្នេះអាចនឹងមានបញ្ហានៅពេលខាងមុខ ចឹងត្រូវថែវាដោយទិញ Cooler ដាក់ ឬ បន្ថែម Fan ជាដើម ដើម្បីកាត់បន្ថយកម្តៅកុំព្យូទ័ររបស់យើង​ ដូចសដុភាសិតមួយពោលថា ការពារប្រសើរជាងការព្យាបាលវាតាមក្រោយ។

កម្មវិធី Speccy មានពីប្រភេទ គឺមួយសម្រាប់ដាក់អោយប្រើប្រាស់ ធម្មតា ដោយឥតគិតថ្លៃ និងមួយទៀតដាក់លោកវាហៅថា Pro តែសម្រាប់យើងធម្មតា ប្រើប្រាស់ របស់ឥតគិតថ្លៃបានហើយ ព្រោះយើងមិនសូវជាចាំបាច់ប៉ុន្មានឡើយ សូមខាងចង់ដឹង និង តាមដានកម្តៅកុំព្យូទ័រប៉ុណ្ណោះ។

ដើម្បីទាញយក និង ពត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រផ្ទាល់តាមរយៈ​ តំណរនេះ

ប្រភព Piriform
Powered by Blogger.