ទាំងនេះគឺជាហ្គេមល្បីៗ ដែលបញ្ចុះតម្លៃនៅលើ Steam ដល់ទៅ 92% ឯណោះ ដើម្បីអបអរក្រុមហ៊ុនហ្គេម Aspyr អាយុកាល ២០ ឆ្នាំ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ទាំងនេះគឺជាហ្គេមល្បីៗ ដែលបញ្ចុះតម្លៃនៅលើ Steam ដល់ទៅ 92% ឯណោះ ដើម្បីអបអរក្រុមហ៊ុនហ្គេម Aspyr អាយុកាល ២០ ឆ្នាំ


សួស្តីសម្រាប់​អ្នកស្នេហា និង គាំទ្រ ហ្គេមតាមរយៈបណ្តាញ សេវាកម្ម Steam នៅថ្ងៃនេះខ្ញុំនឹងលើកយកហ្គេមល្បីៗមួយចំនួនដើម្បីបង្ហាញអ្នកទាំងអស់គ្នាដែលបញ្ចុះតម្លៃចាប់ពី 50% ដល់ទៅ 92% ឯណោះ ដើម្បីអបអរនឹងគម្រប់ខួប ASPYR រយៈពេល 20 ឆ្នាំ ដូច្នេះនឹងធ្វើអោយអ្នកកាន់តែងាយស្រួលផងដែរ មិនសូវអស់លុយច្រើន ប្រសិនបើចង់លេងពួកវា។

Borderland 2 ធម្មតា 


វាជាហ្គេមដែលល្បីចេញតាំងពីឆ្នាំ 2012 បែប Single Play និង Co-Op មិនមែនហ្គេម Online ឡើយ ការបញ្ចុះតម្លៃនេះនឹងបញ្ចប់នៅថ្ងៃទី 20 ខែកញ្ញា 2016 ខាងមុខនេះ តម្លៃ ធម្មតា 19.99$ នៅសល់ 4.99$ បញ្ចុះតម្លៃ 75%។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Borderlands 2 Game of The Year Edition 


សម្រាប់ប្រភេទ Editons នេះវានឹងបញ្ចូលនូវ DLC ក៏ដូចជា iTems ជាច្រើនតែម្តង និយាយរួមទៅ គឺ អ្វីដែលជា​ Borderlands 2 នឹងមាននូវ Edition នេះទាំងអស់តែម្តង តម្លៃ ធម្មតា 39.99$ នៅសល់ 9.99$ បញ្ចុះ 75%។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Homeworld Remastered Collection


អាចនិយាយបានថាជាហ្គេមនៅលើ អាកាសជាមួយនឹងការលេងបែប Online និង Single Play ផងដែរ តម្លៃដើមរបស់វា 34.99$ ខណៈពេលនេះ វាបញ្ចុះសល់ត្រឹម 17.49$ បើគិតទៅ គឺ 50%។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Sid Meier's Civilization® V


សម្រាប់មួយនេះវិញ អាចនិយាយបានថាជាហ្គេមលក្ខណៈបញ្ជារទ័ពធ្វើសង្គ្រាមដេលអាចលេង Online បាននិង Single ដូចគេដូចឯងផងដែរ វាចេញអោយលេងកាលពី 2010 ខណៈពេលនេះ នៅតែមានភាពពេញនិយម បញ្ចុះតម្លៃ ដល់ត្រឹម 7.49$ ដែលតម្លៃដើម 29.99$ បើគិតទៅ 75%។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Sid Meier's Civilization V: Complete


បើនិយាយទៅវាគ្រប់វគ្គទាំងអស់នៃហ្គេមនេះ ប្រមូលផ្តុំនៅឈុតនេះតែម្តង ដែលមានលក្ខណៈពិសេសជាច្រើនធ្វើអោយ Player មានអារម្មណ៍កាន់តែរីករាយជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ 92% ដែលតម្លៃដើម 149.34$ នៅសល់ត្រឹម 12.27$ ប៉ុណ្ណោះ។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Call of Duty®: Modern Warfare® 3


ក្រឡែកមើល Call of Duty ដែលជាហ្គេមបាញ់គ្នា Online នោះក៏មិនអន់ដែរ​បញ្ចុះតម្លៃដល់ទៅ 50% ពី 39.99$ មកនៅត្រឹម 19.99$ ជាមួយនឹងលក្ខណៈពិសេសសតែម្តង ដូច្នេះ Fan របស់ CAll Of Duty ដែលពុំទាន់សាកល្បងវគ្គនេះនោះ ទិញភ្លាមទៅ។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

Call of Duty: Black Ops - Mac Edition


Call of Duty សម្រាប់ Mac ដូចគ្នាបញ្ចុះតម្លៃសល់ត្រឹម 19.99$ ដែលតម្លៃដើម 39.99$ ដូច្នេះប្រិយមិត្តដែលមាន Mac ហើយមានបំណងចង់លេងហ្គេមនេះនោះមិនគួរមើលរំលងឪកាសនេះឡើយ។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

SimCity™ 4 Deluxe Edition


Wow SimCity 4 ដែលជាហ្គេម រៀបចំទីក្រុងនោះ បញ្ចុះតម្លៃដូចគ្នា នៅដល់ តែ 5$ ប៉ុណ្ណោះដែលតម្លៃដើម 19.99$ ចឹងបញ្ចុះ ដល់ទៅ 75% ដូច្នេះប្រិយមិត្តដែលជា Fan របស់ Sim ហ្គេមមិនគួរណាមើលរំលងឪកាសនេះឡើយ។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

RollerCoaster Tycoon® 3: Platinum


ចំពោះ RolerCoaster Tycoon វគ្គបីដែលជាហ្គេមសាងសង់សួនកំសាន្តវិញ បញ្ចុះតម្លៃដល់ទៅ 75% ដូចគ្នា ទៅនឹង SimCity ដែរ តែតម្លៃគឺខុសគ្នាមួយសែននៅសល់ត្រឹម 4.99$ ដែលតម្លៃដើម 19.99$។ ដើម្បីទិញ និង ពត៌មានបន្ថែម ចុចទីនេះ

ចំពោះហ្គេមខាងលើដែលខ្ញុំលើកយកមកបង្ហាញសុទ្ធតែជាហ្គេមដែលពេញនិយមនិងល្បីៗប៉ុណ្ណោះ សម្រាប់ហ្គេមផ្សេងៗដែលបញ្ចុះតម្លៃទៀតអ្នកអាចចូលទៅកាន់ តំណរនេះ បានពី Page របស់ Steam នៃគេហទំព័រផ្ទាល់តែម្តង។

ប្រភព Steam 
Powered by Blogger.