សារឆ្លើយតបពី Vainglory ក្រោយពេលដែលមានការមិនពេញចិត្តច្រើនពី Player ទាក់ទងនឹង Season ក្រោយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

សារឆ្លើយតបពី Vainglory ក្រោយពេលដែលមានការមិនពេញចិត្តច្រើនពី Player ទាក់ទងនឹង Season ក្រោយ


ក្រោយពេលដែលមាន ការរិះគន់ ពីសំណាក់អ្នកលេងហ្គេម Vainglory ភាគច្រើន និង ការមិនពេញចិត្តចំពោះ ការបញ្ចេញ Skin ចាស់ៗមកវិញសម្រាប់រដូវកាលក្រោយនេះតទៅ ដូច្នេះហើយ នៅព្រឹកនេះ Vainglory សម្រេចចេញ សារមួយឆ្លើយតបទៅនឹងពួកគេវិញ ជាផ្លូវការ។ ខាងក្រោមនេះជាសារពី Vainglory៖

"ពួកយើងបាន ធ្វើការ អានសារ លើ Twitter, Facebook, Youtube និង Email ជាច្រើន ហើយពួកយើងបានចំណាយពេលយ៉ាងច្រើនលើ ការពិភាក្សា ដើម្បីរៀបចំវាអោយត្រឹមត្រូវបំផុត និង យុត្តិធម៌បំផុតសម្រាប់​ Player ចាស់ៗ។ គួរបញ្ជាក់ថា ចំពោះ Player ថ្មីដែលនឹងទទួលបាន Skin Limited Edition ទាំងនោះ មិនមានលក្ខណៈទាំងស្រុងដូច Player ចាស់ៗដែលធ្លាប់បានឡើយ ឪទាហរណ៍ Red Lantern Koshka អាចនឹងមាន ឈុតសម្លៀកបំពាក់ពណ៌លឿន ដែល ឈុតចាស់គឺពណ៌ក្រហម វាជាហេតុផលមួយដែលសម្គាល់អោយដឹងថា មួយណាជា Player ចាស់ និង មួយណាជា Player ថ្មី។ ណាមួយទៀត រាល់ការ Unlock Skin Limited Edition ទាំងនោះ មិនមែនជារឿងងាយស្រួលសម្រាប់ Player ថ្មីៗនោះទេ គឺត្រូវចំណាយពេលយូរ អាចនឹងពីរ Season ឯណោះ ដើម្បី ស្វែងរក Opals គ្រប់គ្រាន់ និង ធ្វើការ Unlock សម្លៀកបំពាក់របស់ Skin ទាំងនោះ ហើយពួកគេនឹងមិនមាន សម្លៀកបំពាក់ដូច Skin ចាស់ៗ ដែល Player ចាស់ៗ ធ្លាប់បានទិញឡើយកុំបារម្ភ។ គួរបញ្ចាក់ផងដែរថា Skin ខ្លះត្រូវចំណាយពេល ដល់ទៅ ពីរ Season ហើយខ្លះទៀតដល់ទៅ ប្រាំ Season ក៏មានដែរ ដើម្បីទទួលបានវាសម្រាប់ Player ថ្មីៗ។ សម្រាប់ Player ចាស់ៗវិញ ពេលដែល Skin ទាំងនោះចេញមក វានឹង Unlock ស្វ័យប្រវត្តិសម្រាប់អ្នក​ ឧទាហរណ៍ ប្រសិនបើអ្នកបាន Red Lantern Koshka នៅពេលដែលវាចេញមក អ្នកអាចធ្វើការផ្លាស់ប្តូរជាមួយនឹងសម្លៀកបំពាក់ពណ៌លឿងក៏បាន ឬ ពណ៌ចាស់ៗក៏បាន។ គោលបំណងពួកយើងគ្រាន់តែចង់អោយ Player ថ្មីៗ រាប់លាននាក់ទទួលបានវាដែរ ប៉ុណ្ណោះ"

និយាយទៅនៅមានច្រើនទៀត តែសុទ្ធតែជាចំណាប់អារម្មណ៍ប៉ុណ្ណោះចឹងទើបខ្ញុំសម្រេចចិត្តកាត់យក តែចំនុចសំខាន់ដើម្បីមកជម្រាបអ្នកទាំងអស់គ្នា អោយដឹង តើអ្នកយល់យ៉ាងណាដែរ ចំពោះដំណោះស្រាយមួយនេះ? វាពិបាកនិយាយដែរ ព្រោះបញ្ហានេះ Player ចាស់ៗ គាត់មិនពេញចិត្ត គាត់សោកស្តាយ នឹងអ្វីដែលគាត់ខំលេងហ្គេមនេះ ហើយ ចំណាយថរិកាលើវា ណាមួយ សម្រាប់ Player ថ្មីៗ គ្រាន់តែព្យាយាមលេងប៉ុណ្ណោះ ដើម្បីទទួលបានវា តែ ដំណោះស្រាយខាងលើនេះ ខ្ញុំគិតថា គួរតែសមស្រប ហើយព្រោះវាមានកន្លែងសម្គាល់ Skin ចាស់ និង Skin ថ្មី ណាមួយ ត្រូវចំណាយពេលយូរទៀត ដើម្បីទទួលបានវា។

ប្រភព Vainglory 
Powered by Blogger.