មកដល់ហើយរង្វាន់ លួងចិត្តពី Vainglory សម្រាប់ Player នៅអាស៊ីអាគ្នេយ៍ទាំងអស់ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

មកដល់ហើយរង្វាន់ លួងចិត្តពី Vainglory សម្រាប់ Player នៅអាស៊ីអាគ្នេយ៍ទាំងអស់


ប៉ុន្មានថ្ងៃមកនេះដូចដែលលោកអ្នកបានដឹងស្រាប់ថា Server នៅអាស៊ីអាគ្នេយ៍យើង មានបញ្ហាជាញឹកញាប់ដោយសារតែចំនួននៃការកើនឡើង របស់អ្នកលេងខ្លាំងជាលំដាប់ធ្វើអោយ Server មិនអាចទ្រទ្រង់បាន ដូច្នេះហើយនៅកំណែ Update 1.23 វិស្វកររបស់ Vainglory នឹងផ្តោតអោយខ្លាំងទៅលើ ស្ថេរភាពរបស់ម៉ាស៊ីនបម្រើនិងការជួសជុលអោយកាន់តែប្រសើរជាងនេះ និង នាំយក Players ជាច្រើនដែលមិនអាចលេងបានពេលនេះ បើកអោយលេងធម្មតាវិញ។

យ៉ាងណាមិញដើម្បីជាការសូមទោសនៃការយឺតយាវពេលវេលារបស់អ្នក Vainglory នឹងធ្វើការផ្តល់រង្វាន់លួងចិត្តជា Boost ដល់ទៅ 96 ម៉ោងសម្រាប់ Double Glory និង Double Sunlight តែម្តង ហើយរង្វាន់នេះនឹងដំណើរការ ពេលដែលអ្នកបើក Vainglory បន្ទាប់ពីម៉ោង 6 ល្ងាចនៅថ្ងៃស្អែក ទី 23 ខែកញ្ញាឆ្នាំ 2016 សម្រាប់ កម្ពុជាយើង កុំភ្លេចថាអ្នកត្រូវចាកចេញពីហ្គេម និង បើកវាឡើងវិញទើបអាចទទួលបាន។ តើអ្នកយល់យ៉ាងណាចំពោះរង្វាន់លួងចិត្តនេះ?

ប្រភព Vainglory
Powered by Blogger.