សារឆ្លើយតបពី Vainglory ក្រោយពេល Server មានបញ្ហាខ្លាំង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

សារឆ្លើយតបពី Vainglory ក្រោយពេល Server មានបញ្ហាខ្លាំង


នេះគឺជាសារចេញមកពី ក្រុមការងារ Vainglory នៅចាំប្រទេសកម្ពុជា ដែលកាន់ ដោយលោក Brave គាត់បានថ្លែងបន្តពីក្រុមការងាររបស់គាត់មកថា ដោយសារតែថ្មីៗនេះ Server អាស៊ីអាគ្នេយ៍ គឺត្រូវបានជួបប្រទះបញ្ហាជាច្រើន ដែលអាក់ខាន មិនអាចអោយអ្នកលេង ហ្គេមបានដល់ទៅ 8 ម៉ោង ដោយក្រុមការងារ ព្យាយាម ជួសជុលតាមដែលអាចធ្វើទៅបាន ប៉ុន្តែវានៅតែមានបញ្ហាមួយចំនួនទៀត ដែលធ្វើអោយ Server ទទួលបានអ្នកលេងត្រឹម 80% នៃចំនួនពេញត្រឡប់មកវិញតែប៉ុណ្ណោះ មានន័យថា 20% ទៀតមិនអាចចូលលេងបាននោះទេ ខណៈពេលនេះ។

យ៉ាងណាមិញក្រុមការងារ កំពុងតែព្យយាមធ្វើអោយ Server ត្រឡប់មកសភាពដើមវិញ 100%។ ចំពោះមូលហេតុដែលនាំអោយមានការកើតឡើងនេះ ដោយសារតែ ចំនួនអ្នកលេង នៅ អាស៊ីមានការកើនឡើងខ្លាំង ដែលធ្វើអោយ Server មិនអាចទ្រទ្រង់រួច និង ការជួសជុលមិនបានល្អ ដូចការគ្រោងទុក។ បើនិយាយទៅវាមិនមែនជារឿងដែលល្អបណ្តាលអោយកើតមាន ក្នុងអំឡុងនៃការចាប់ផ្តើម SEASON នេះ ដូច្នេះ ក្រុមការងារ កំពុងតែព្យាយាមដុតដៃដុតជើង ធ្វើយ៉ាងណាអោយដូចដើមវិញ ហើយ Vainglory នឹងមានរង្វាន់ សម្រាប់ លួងចិត្តសម្រាប់បញ្ហានេះ ដល់ Player ទាំងអស់ផងដែរ ព្រោះមានការខាតបង់ Sunlight Fame និង Card ជាដើ​ម រួមទាំងពេលវេលារបស់លោកអ្នកលេងជាច្រើន។


មតិខ្ញុំ៖
ខ្ញុំពិតជាស្ងប់ស្ងែងចំពោះក្រុមការងារ Vainglory ក្នុងការព្យាយាមយកចិត្តទុកដាក់ចំពោះ Player និងការឆ្លើយតបមកវិញយ៉ាងត្រឹមត្រូវអមដោយ រង្វាន់លួងចិត្តផងដែរ ដែលជាហ្គេមមួយមានគោលការណ៍ច្បាស់លាស់រួមទាំង ការថែទាំអ្នកលេងបាន យ៉ាងល្អបំផុត ជាពិសេសរាល់ពេលដែលមានបញ្ហាកើតឡើង គឺ តែងតែមានការជូនដំណឹងនិងឆ្លើយតបទៅកាន់ Player ជានិច្ច។

ប្រភព Vainglory 
Powered by Blogger.