ក្រោយពី Vainglory Update 1.22 រួចរាល់ Server នៅ អាស៊ីយើងមិនទាន់ដំណើរការស្រួលឡើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ក្រោយពី Vainglory Update 1.22 រួចរាល់ Server នៅ អាស៊ីយើងមិនទាន់ដំណើរការស្រួលឡើយ


ប្រាកដណាស់គ្មាននរណាម្នាក់ដែលចង់អោយ ហ្គេមរបស់ខ្លួនមានរឿងបែបនេះកើតឡើងឡើយដូចលោកអ្នកកបានដឹងស្រាប់ រាល់ពេលដែល Vainglory Update រួចរាល់គឺតែងតែមានបញ្ហា ផ្សេងៗជានិច្ចទាក់ទងនឹងដំណើរការ Server ព្រោះវាជា ឯកសារ Transfer ថ្មីថ្មោង ណាមួយ អ៊ីនធើណែតនៅ អាសីុយើង មិនសូវដំណើរការល្អផងនោះ ដូច្នេះហើយ វាពិបាកបន្តិចក្នុងការ ដំណើរការ ផ្គាប់ចិត្ត Player អ្នកលេង Vainglory ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញក្រុមការងារ Vainglory នៅតែមមាញឹកក្នុងការ ដុតដៃដុតជើងដើម្បីរៀបចំរកដំណោះស្រាយបញ្ហាទាំងនេះ ដូចជា មិនអាចស្វែងរកដៃគូរប្រកួត និង មានបញ្ហា ដំណើរការយឺតជាដើម សូមមេត្តរង់ចាំបន្តិចទៅ យ៉ាងយូរណាស់អាចរយៈពេលពីរទៅបីថ្ងៃ វានឹងដំណើរការធម្មតាដូចដើមវិញយ៉ាងរលូន ណាមួយ រាល់ពេលដែលហ្គេមទើបនឹង Update មានមនុស្សលេងច្រើនបន្តិចហើយទើបធ្វើអោយ Server ពិបាកដំណើរការ និង ពិបាកក្នុងការសម្រេចចិត្តបិទ Server ដើម្បីជុសជុល ប្រហែលជាព្យាយាមស្វែងរក ម្តងបន្តិចម្តងបន្តិច រហូតរួចរាល់ទាំងស្រុង។

អ្នកទាំងអស់គ្នា អាចធ្វើការ Comment នៅខាងក្រោមបានចំពោះបញ្ហាដែលអ្នកជួប ក្រោយពេលដែល Update ហើយ ខ្ញុំនឹងជួយប្រមូលដើម្បី ផ្ញើជូនទៅកាន់ក្រុមការងារ Vainglory ដោះស្រាយជូនឆាប់ៗ តាមដែលអាចធ្វើទៅបាន។


Powered by Blogger.