ហេតុអ្វីលេង Vainglory ចប់ម្តងៗ ត្រូវបិទបើកហ្គេមឡើងវិញ? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហេតុអ្វីលេង Vainglory ចប់ម្តងៗ ត្រូវបិទបើកហ្គេមឡើងវិញ?


យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ហ្គេមនេះ វាមានលក្ខណៈធំគួរសម្យដែរ បើយោងទៅតាម កំណែទម្រង់ថ្មី នាពេលបច្ចុប្បន្ននេះ រាល់ពេលលេងម្តងៗ​អ្នកត្រូវចំណាយពេល យ៉ាងតិច 10 ទៅ 30 នាទី តាម Match នីមួយៗ ជាមួយនឹង ក្រហ្វិច ច្បាស់ ដូច្នេះហើយ វាអាចនឹង ធ្វើអោយ ឧបករណ៍របស់អ្នកឆាប់ៗ ក្តៅ បន្តិចម្តងៗ កាលណា វាក្តៅ មិនថា ខ្លាំងឬតិច ក្រាហ្វិច និង ដំណើរការហ្គេម វារត់មិនបានល្អឡើយ វារាងទាក់ៗ។

យោងទៅតាមបទពិសោធន៍ ខ្ញុំ នឹង ការទស្សនា ការផ្សាយបន្តផ្ទាល់ពី Player ល្បីៗ រាល់ពេលចប់ហ្គេម មួយ Match មួយ Match គឺតែងតែ បិទហ្គេម ហើយ ចាកចេញពី Background និង បើកវាម្តងទៀត ឬ បិទ ហើយទុកចោល ២ នាទី ទៅ ៣ នាទីសិនអោយ ឧបករណ៍វាចុះកម្តៅសឹមលេងទៀត ទើបវាមានប្រសិនភាពខ្ពស់អាចអោយយើងលេងហ្គេមបានរលូន។

ដូច្នេះហើយសូមមេត្តាកុំព្យាយាមលេងវា ដោយមិនចាកចេញពីហ្គេមតតែសោះ វាមិនល្អសម្រាប់ឧបករណ៍យើងឡើយ ហើយបញ្ហានេះ វាក៏ជាបញ្ហា ចម្បងសម្រាប់អ្នកលេង Vainglory ដែរ កាលណា បើវាដំណើរការរអាក់រអួល វានាំអោយអ្នកពីបាកក្នុងការលេងហ្គេម និង បញ្ចប់ Match នីមួយៗ ហើយយូរៗទៅ វាកាន់តែធ្វើអោយ ឧបករណ៍របស់អ្នកឆាប់ខូចផងដែរ។
Powered by Blogger.