ចាប់ផ្តើមស្វែងយល់ ពង្រឹងទឹកដៃ Vainglory របស់អ្នក (ភាគពីរ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចាប់ផ្តើមស្វែងយល់ ពង្រឹងទឹកដៃ Vainglory របស់អ្នក (ភាគពីរ)



Roam គឺជាមុខងារមួយក្នុង Vainglory ដែលតម្រូវអោយអ្នកលេងដើរតួក្នុងនាមជាអ្នក Support អោយក្រុម។ សម្រាប់ Version ថ្មីក្រោយនេះ Roam វាមិនស្រួលលេងប៉ុន្មាននោះទេ ដោយសារតែ iTems វាមានច្រើនជាងមុនណាមួយតិចនិកក៏ខុសពីមុនផងដែរ។ តាមពិតទៅសម្រាប់អត្ថបទនេះ វាមិនសូវមានអ្វីច្រើនប៉ុន្មានឡើយ ខ្ញុំលើកយកតែចំនុនសំខាន់ៗប៉ុណ្ណោះ ចំនុចទីមួយដែលខ្ញុំចង់និយាយនោះគឺ Early ហ្គេមនេះឯង។

ជាធម្មតា សម្រាប់អ្នកលេងធម្មតាៗ មិនសូវជាស្ទាត់ជំនាញក្នុងការ ចែកគ្នា និង ដើរវាយប្រហារ សត្វក្នុងព្រៃនៅ Early ហ្គេមគឺតែងតែលេង Ironguard Contract មុន ព្រោះវាមានប្រយោជន៍ត្រង់ថា ពេលដែលយើងសម្លាប់សត្វព្រៃ ឬ Minion នៅខាងលើ វានឹងផ្តល់អោយយើង និង មិត្តរួមក្រុមដែលឈរជិតយើងមិនថា Laner ឬ Jungler ឡើយ គឺ ឈាម 75 និង Energy ចំនួន 10។ សម្រាប់អ្នកលេងបែប ជំនាញនិងចេះ Combo ជាក្រុមបានត្រឹមត្រូវភាគច្រើនគឺលេង ជា Oakheart មុន ព្រោះគេចះបែងចែកវាយប្រហារ សត្វព្រៃ កុំអោយខ្លួនឯងអស់ឈាមច្រើន នាំអោយមានភាពពិបាក ទប់ទល់ពេលដែលប៉ះជាមួយនឹង សត្រូវនៅ Early ហ្គេម។

តាមរយៈការទស្សនាការផ្សាយបន្តផ្ទាល់ នៃការប្រកួត Championship ប៉ុន្មានថ្ងៃមកនេះ​ ខ្ញុំសង្កេតឃើញថា Roam ភាគច្រើនដែលពួកគេលេង គ្រប់ Hero Roam សឹងតែទាំងអស់ គឺចេញ Oakheart មុនមិនលេង Ironguard Contract ឡើយព្រោះពួកគេជាក្រុមដែលចេះ Combo គ្នាបានល្អ ខុសប្លែកតែ Lance ដែលមាន Damage ច្រើនជាងគេសម្រាប់ Roam ភាគច្រើនៅ Early ហ្គេមគឺ ទិញ ស្បែកជើងមុន ដើម្បីជួយ Jungler Farm បានលឿន ឬ Weapon Blade មុនក៏មានដែរ ហើយឃើញថាទទួលបានជោគជ័យ ដែលស្តាយនេះលេងដោយ ក្រុម Secret ណាមួយ Hero នេះ ដាវវា ប៉ះបានសត្រូវនូវឆ្ងាយ ងាយស្រួលផង អាចសម្លាប់ Laner នៅខាងសត្រូវ Early ហ្គេមបានយ៉ាងងាយ។



ចំនុចនៅក្នុងការឈ្លានពានវិញជាធម្មតា Roam គឺជាអ្នក Tank នៅពីមុខ ដើម្បីបោះមេទៅមុន ពេល Early ហ្គេមមកដល់ Jungle Shop ត្រូវចាំថា មុនពេលហ្គេមចាប់ផ្តើម យើងទទួលបាន Gold 350 គឺ 300 សម្រាប់ iTem មួយគ្រប់ និង 50 ចែកជាពីរ គឺ 25 ដើម្បីដបឈាម និង 25 ដើម្បី Flare យកមកបោះពេលចូលមកដល់ផ្សារកណ្តាល ជាធម្មតា យើងដឹងស្រាប់ហើយថា Roam មានតួនាទី បើក Map ដាក់ គ្រាប់បែក និង ដកគ្រាប់បែក ចឹងមុននឹងចូលឈ្លានពានគេត្រូវ មិះទៅលើ Hero គេសិន ថាគេ Farm សល់ឈាមប៉ុណ្ណា បើច្រើនពេកមិនបាច់ទេ  តែក៏ត្រូវមើល Hero ផងដែរ ថាចូលទៅឈ្នះគេអត់ និង ត្រូវការ ជំនួយ Report ពីខាងលើ គឺ Laner របស់យើង ប្រយ័ត្ន Lane គេចុះមកដោយមិនដឹងខ្លួន គឺពិបាកបន្តិចហើយ ប្រសិនបើមិនកើតគ្រាន់តែបោះ Flare ដើរដោះ Scout គេជាការស្រេច។

សម្រាប់ការដាក់ គ្រាប់បែកនៅ Early ហ្គេមវិញម្តង សូមជៀសវាងអោយមែនទែន ចំពោះ ការលេង ដាក់ Scout នៅពីមុខគេ បច្ចប្បន្ននេះ Scout មិនមែនដាក់សម្រាប់សម្លាប់ Hero ឡើយគេលេងវាដើម្បី បើក Map ចឹង កុំដាក់ផ្តេសផ្តាស់ ដាក់អោយចំទីតាំងហើយពេលដែល គេមិននៅចំពោះមុខយើង ព្រោះកាលណាពេលដែលគេដើរមក យើងដាក់ភ្លាម គេបោះ Flare ភ្លាម Scout នោះត្រូវបានដោះភ្លាមនាំអោយយើងខាត ហើយសូមកុំចំណាយលុយលើការទិញវាច្រើនពេកមិនល្អឡើយ។ ចំពោះ បទពិសោធន៍ខ្ញុំក្នុងការ ដាក់ Scout គឺយើងអាចដាក់ ត្រង់កន្លែង Gold Mine ជាចំនុច សំខាន់ និង នៅតាមគុម្ពព្រៃក្បែរ Jungle Shop ជាដើម ជាពិសេសនៅខាងលើជិត Lane ទៀតរឺតតែល្អ។


និយាយពីការពាក់ iTems វិញម្តង សម្រាប់ Roam គឺប្រាកដបំផុត គឺចេញ Fountain សម្រាប់ ចុចឈាមមុន iTems អ្វីៗទាំងអស់ ព្រោះខ្ញុំបានតាមដានទស្សនាការប្រកួតប៉ុន្មានថ្ងៃនេះជាប់គ្នា ហើយ iTems បន្ទាប់នោះគឺ Crucible ប៉ុន្តែលក្ខណៈពិសេសប្រសិនបើ Roam របស់អ្នកជាពពួក Hero ដើរយឺតដូចជា Lance ឬ Phinn នោះគឺ War Treads ជា iTems បន្ទាប់ ជំនួសចេញពី Crucible តាមក្រោយវិញ នៅក្នុងលក្ខណៈពិសេសមួយទៀត នៅពេលដែលខាងសត្រូវ ចេញ iTems WP ដែលមើលទៅ ខ្លាំងពេក ពិបាកនិងទប់ទល់ គឺ ជំនួសដោយ Atlast Paudron វិញជៀសអោយដាច់ចំពោះ Metal Jacket ព្រោះ វាបានត្រឹមតែការពារខ្លួនអ្នកទេ អ្នកដឹងតែការពាក់ Atlast វានឹងធ្វើអោយសត្រូវ កាត់បន្ថយ ល្បឿនវាយប្រហារដល់ទៅ 65% ឯណោះសម្រាប់រយៈពេល 5​ វិនាទីក្នុងចម្ងាយ 4 ម៉ែត្រ ពេលដែលប៉ះអ្នកនឹងចុចវាប្រើ។

បច្ចុប្បន្ននេះ Roam ក៏ត្រូវការមាន Damage ខ្លះដែរ ប៉ុន្តែមិនមែន Early ហ្កេមឡើយ គឺទុក ពេលដែល ទិញ iTems សម្រាប់ Support អស់ រួចរាល់ ដែលខ្ញុំនឹងរៀបរាប់តាម Hero នីមួយៗតែម្តង គឺ Lyra មាន Alternating Current ព្រោះវាមាន Attack Speed ណាមួយ Hero នេះបាញ់បានឆ្ងាយផង ចឹងវាកាន់តែងាយស្រួល។ ចំពោះ Lance គឺ Bonesaw ឬ Sarrowblade , Phinn គឺ Clockwork ឬ Frostburn ជាដើម​, Fortress គឺ Aftershock ឬ Frostburn​, Adarn គឺ Breaking Point ឬ Bonesaw , Catherine គឺ Clockwork ឬ Aftershock រីឯ Adagio គឺ Frostburn ឬ Alternating Current បញ្ចាក់ម្តងទៀត សម្រាប់ iTems ទាំងនេះអាចលេងបាននៅ Late ហ្គេមក្រោយពេលដែលអ្នកចេញ iTems សម្រាប់ Support អោយមិត្តរួមក្រុមអស់។

ខ្ញុំគិតថាច្រើនហើយសម្រាប់ ភាគនេះ ដូច្នេះ កុំភ្លេចរង់ចាំតាមដានភាគក្រោយទាំងអស់គ្នា ដើម្បីបញ្ចប់ នៅ ប្រធានបទ Topic ធ្វើយ៉ាងណាដើម្បីក្លាយជា Roamer សម្រាប់ភាគនេះ មិនទាន់ចប់ឡើយ អំពី ប្រធានបទនេះ នៅសល់ តិចនិកមួយចំនួនទៀត ចឹងកុំអាលទៅណាសម្រាប់ Roamer...... 

ប្រសិនបើអ្នកមិនទាន់បានអាន ភាគមួយសម្រាប់ Laner ចុចទីនេះ 

បង្ហាញពី iTems និង ឈ្មោះ 




Powered by Blogger.