ធ្លាយចេញទំហំ VGA Nvidia GeFore GTX 1080 Ti ដល់ទៅ 12GB DDR5 ធំជាងខ្លាំងជាង GTX 1080 ធម្មតា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ធ្លាយចេញទំហំ VGA Nvidia GeFore GTX 1080 Ti ដល់ទៅ 12GB DDR5 ធំជាងខ្លាំងជាង GTX 1080 ធម្មតា


អ្វីដែលយើងស្មានមិនដល់ការអភិវឌ្ឍន៍នៃ VGA របស់ក្រុមហ៊ុន Nvidia គឺកាន់តែខ្លាំងឡើងខ្លាំងឡើង គួរអោយកត់សម្គាល់។ ជាការពិតថ្មីៗនេះ កាលពី CES 2017 បានលេចចេញនូវពត៌មានទាក់ទងនឹងទំហំរបស់ VGA Nvidia GeFore GTX 1080 Ti ជំនាន់ថ្មី ដែលវាមាន ទំហំ  ដល់ទៅ 12​GB GDDR5 នៃ Memory  និងមាន គ្រាប់ CUDA ច្រើនជាង GTX 1080 ដល់ទៅ 768 ឯណោះ។ គួរបញ្ចាក់ផងដែរថា សម្រាប់ទំហំ CUDA នៃ GTX 1080 Ti នេះសរុបគឺ 3328 Core ច្រើនជាង GTX​ 1080 ធម្មតា មានចំនួន 2560 Cores នៃ CUDA។ តោះមើលទំហំខាងក្រោមនេះ


វាគួរតែជាក្រហ្វិចដំបូងបំផុតដែល អាចរត់ហ្គេម 4K ក្នុងល្បឿន 60 fps យ៉ាងងាយបំផុតដោយគ្មានបញ្ហាអ្វីឡើយ មិនត្រឹមតែប៉ុណ្ណោះវានឹងមានលក្ខណៈពិសេសជាច្រើនដែលស្មានមិនដល់ព្រោះបើតាមមើលទំហំដែលវាបែកធ្លាយមកនេះ មិនមែនអន់ឡើយ។ យ៉ាងណាមិញវាគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ប្រសិនបើមានអ្វីបន្ថែមខ្ញុំនឹងព្យាយាមជម្រាបអ្នកទាំងអស់គ្នា នៅពេលក្រោយ។

ប្រភព Overclock3D
Powered by Blogger.