ណែនាំពីការលេង Vox iTems Crystal , Counter Hero - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីការលេង Vox iTems Crystal , Counter Hero


នៅថ្ងៃនេះយើងក្រឡែកមកមើលការលេង Vox បែប Crystal ម្តងជាមួយនឹងវិធីសាស្រ្តក្នុងការ Upgrade Ability និង ការពាក់ iTems ហើយសិក្សារពី ការ Counter Hero ផងដែរ។ តែត្រូវចាំថា ការលេង Vox Crystal មិនមានខៃមួយៗ អាចសម្លាប់គេបានដូច លេង Weapon ឡើយវាត្រូវការ សត្រូវនៅឈរជិតគ្នាដោយបើក Pulse នៃ Ability ទីពីរត្រូវទាំងអស់បានឡងត្រូវឈឺខ្លាំង ចឹងហើយវាជាវាមានស្ទាយលេងខុសគ្នារវាង WP និង CP។

ការ Upgrade Ability 


ក្នុងការ Upgrade Ability គឺផ្តោតលើ Pulse មុនគេ ដោយសារតែ Ability នេះងាយស្រួលអោយយើងធ្វើការ Farm ទៅលើ Minion និង អាចឡងជះលើសត្រូវយារយីអោយគេពិបាកក្នុងការ Farm ផងដែរ បន្ទាប់មកគឺ Sonic Zoom ដែលជា Ability សម្រាប់ រត់ ប៉ុន្តែមិនចាំបាច់ Up វាអោយ Mix ឡើយតម្រូវការ Ability ដែល Mix ពេញនោះគឺ Pulse និង Wait for It ដែលជា Skill Silence។

ការពាក់ iTems 


ប្រាកដណាស់នៅពេលចាប់ផ្តើមហ្គេម គេមិនភ្លេច Swift Shooter ឡើយមិនថាអ្ននកលេង WP ឬ CP ឡើយវាងាយស្រួលអោយយើង Farm Minion បានរហ័ស​ ហើយសម្រាប់ការលេង Crystal នេះប្រមាណជា 6 នាទីដែលយើង Farm លឿនបំផុត ចេញ Alternation Current ជា iTem សំខាន់បំផុតដែល Vox CP មិនអាចខ្វះបាន 100/100 នៃចំនួន Players សឹងតែលេងគ្រប់គ្នាទៅហើយ ជាមួយនឹង Broken Myth ផងដែរ។ ត្រូវចាំថា នៅ Late ហ្គេម Hero នេះមិនអាចអត់ defense បានឡើយ យ៉ាងហោចណាស់ត្រូវការ ចំនួនពីរអាចនឹង Aegis ជាមួយនឹង Metal Jacket តែប្រសិនបើ Hero សត្រូវ WP មិនអាចចូលមកជិតយើងបានទេ យើងអាចលេងជា crucible ក៏បានវាប្រហែលជាចំណេញជាងផងដែរ ចំពោះការពាក់ស្បែកជើងវិញត្រូវតែចេញមុនគេ ហើយលឿនជាងគេផងដែរធ្វើយ៉ាងណាមិនងាយអោយសត្រូវ ប៉ះយើងបានដោយងាយស្រួល។

ការ Counter Hero 


ចំពោះសញ្ញាពណ៌បៃតង គឺជា Hero ដែលធ្វើអោយយើងមានភាពងាយស្រួលក្នុងការ Counter បំផុត រីឯ ពណ៌ លឿងគឺមានកម្រិត មធ្យម ស៊ីសងលើការ Farm Level និង ទឹកលុយនៃការទិញ iTems។ បើនិយាយពីក្រហមគឺពិបាកខ្លាំងចូលមិនចុះតែម្តង ដោយពឹងផ្អែកលើ Team Fight ដើម្បីជួយជាចាំបាច់។

តិចនិក Team Fight


ដោយសារតែអ្នកលេង Broken Myth ផងនោះ ដូច្នេះសូមកុំប្រើប្រាស់វាដោយខុសបច្ចេកទេសក្នុងការ ព្យាយាម ប្រយុទ្ធភ្លាម ចូរព្យាយាមតាម ខៃ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីអូស Stacks វា តែមិនពិបាកឡើយព្រោះអ្នកមាន Alternation Current អាចអោយបាញ់បានលឿន។ ដូចខ្ញុំបានជម្រាបខាងលើចឹង ក្នុងការលេង Vox Crystal វាមិនដូច WP ខៃមួយៗក៏ឈឺដែរនោះទេ ត្រូវចង់ចាំ អោយ សត្រូវឈរជិតគ្នាយ៉ាងហោចណាស់ពីរនាក់ឡើងលើ បើមាន Minion នៅជិតទៀត កាន់តែងាយស្រួល ព្រោះ Target កាន់តែច្រើន Ability ទីពីរបស់ Vox និង ជះឡងកាន់តែឈឺខ្លាំង។ ការលេង Hero នេះកុំព្យាយាមបើក មុខ​ ហើយប្រសិនបើ Team Fight ពិបាកចូលគេចុះ សូមកុំសូវប្រយុទ្ធក្នុង ព្រៃអី ព្យាយាម បុកតាម Lane លទ្ធភាពដែលអាចធ្វើទៅបានលឿនបំផុត វាមិនពិបាកឡើយ ព្រោះ យើងត្រូវការ Minion ដើម្បីជំនួយអោយ Ability របស់យើងផងដែរ។

ប្រភព Vainglory Fire, NoobieGMK 
Powered by Blogger.