ហ្គេម World of Warcraft: Legion លក់អស់ 3 លានហ្គេមជាងត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេម World of Warcraft: Legion លក់អស់ 3 លានហ្គេមជាងត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ


World of Warcraft: Legion ដែលជាហ្គេមថ្មីទើបនឹងចេញលក់ប្រមាណជាមួយអាទិត្យនោះពេលនេះ ក្រុមហ៊ុន Blizzard ធ្វើការប្រកាស ស្ថិតិនៃការលក់ចេញ ក្នុងរយៈពេលមួយថ្ងៃ ដំបូងហើយ គឺលក់ចេញអស់ 3.3 លានហ្គេមឯណោះ វាជារឿងមួយដែលស្មានមិនដល់ថា មានអ្នកគាំទ្រ ហ្គេមនេះច្រើន បើយោងទៅតាម ការថ្លែងប្រាប់ពី CEO លោក Mike Morhaime នៃ Blizzard មិនត្រឹមតែប៉ុណ្ណោះគាត់បានបន្តទៀតថា ពួកយើងព្យាយាម ខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើ ហ្គេមនេះ ដូច្នេះ វាពុំសូវមាន ឧបសគ្គរាំងស្ទះអ្វីច្រើនឡើយ ក្រោយពេលដែលវាបង្ហាញខ្លួន។



គួរបញ្ចាក់ផងដែរថា World of Warcraft : Legion គឺជាហ្គេមដំណើរផ្សងព្រេង Online ជំនាន់ថ្មី ជាផ្លូវការ​សម្រាប់អ្នកស្នេហា Warcraft ផលិតដោយក្រុមហ៊ុន Blizzard ដែលវាអាចលេងលើ Mac និង Windows បាន។ បើទោះបីជា ហ្គេមនេះ មានតម្លៃលើសពី 50$ ក៏ពិតមែនប៉ុន្តែទទួលបានជោគជ័យខ្លាំង ដោយសារតែមានគេស្គាល់ច្រើន និងមានគុណភាពល្អ ព្រោះពួកគេជឿជាក់លើ Blizzard តាំងពីដើមមកហើយ។

ទស្សនា Trailer ខាងក្រោម 



ប្រភព PCGamer
Powered by Blogger.