តារា Youtube ម្នាក់ អាចនឹងប្រឈមមុខជាប់ពន្ធនាគារប្រាំឆ្នាំ ដោយសារតែលេង Pokemon Go នៅកន្លែងគេហាម - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តារា Youtube ម្នាក់ អាចនឹងប្រឈមមុខជាប់ពន្ធនាគារប្រាំឆ្នាំ ដោយសារតែលេង Pokemon Go នៅកន្លែងគេហាម


ប្រទេស រុស្សីជាប្រទេស មួយដែលគោរពសាសនា បំផុត និង មានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ។ ថ្មីៗនេះ លោក Ruslan Sokolovsky ដែលជា តារា Youtube ម្នាក់ ត្រូវបានអាជ្ញាធរ មូលដ្ឋាន ឃុំខ្លួន អស់រយៈពេល ពីរខែបន្ទាប់ពី គាត់ បានបង្ហោះវីដេអូលេង Pokemon Go នៅក្នុងព្រះវិហារ។

គាត់ត្រូវរងការចោទប្រកាន់ពីបទ ប្រមាថសាសនា អាចនឹងព្រឈមមុខជាប់ពន្ធនាគារ 5 ឆ្នាំ ប្រសិនបើ តុលាការ ផ្តន្ទាទោស នាពេលខាងមុុខនេះ។ ដូចដែលបានបញ្ចាក់កន្លងមកកាលពីដើមខែ កក្កដា ប្រទេសរុស្សី បានធ្វើការ ព្រមាន ហាមមិនអោយលេងហ្គេមផ្សេងៗ នៅក្នុងព្រះវិហារ នេះឡើយ អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ប្រសិនបើបំពាន។ លោក Sokolovsky បានឆ្លើយថា ដើម្បីសាកល្បង ចង់ដឹងថា ច្បាប់នេះ ធ្ងន់ធ្ងរយ៉ាងមិចដែរ គាត់សម្រេចចិត្ត ចូលទៅ ថតវីដេអូ និង លេងហ្គេម Pokemon Go នៅ កន្លែងសាសនា នោះ រួចបង្ហោះវីដេអូនៅលើ Channel Youtube គាត់ ក្រោយមកក៏ត្រូវបានចាប់ខ្លួនតែម្តង។

ខាងក្រោមនេះជាវីដេអូកាលគាត់ចូលទៅលេង Pokemon Go


យ៉ាងណាមិញ ខណៈពេលនេះ គេសម្រេចឃុំខ្លួនគាត់រយៈពេលពីរខែ សិន និង ធ្វើការ ស៊ើបអង្កេតលើបញ្ហានេះ ប្រសិនបើរកឃើញថា គាត់បានប្រមាថ អ្វីដែលបានចោទប្រកាន់មែន បុរស Youtube ម្នាក់នេះ នឹងត្រូវបាន កាត់ទោសតាមច្បាប់។ 

ប្រភព TheNextWeb
Powered by Blogger.