នេះជាហ្គេមទូរស័ព្ទចំនួន 6 ដែលចងចាំមិនងាយបំភ្លេចក្នុងប្រវត្តិសាស្រ្ត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះជាហ្គេមទូរស័ព្ទចំនួន 6 ដែលចងចាំមិនងាយបំភ្លេចក្នុងប្រវត្តិសាស្រ្ត


សួស្តីប្រិយមិត្តដែលពេញនិយម Mobile ហ្គេមទាំងឡាយ សម្រាប់ដើមសប្តាហ៍នេះ ខ្ញុំនឹងនាំអារម្មណ៍លោកអ្នក ទៅទស្សនាតាមដាន ហ្គេម ទូរស័ព្ទចំនួន 6 ដែលល្បីល្បាញ និង ចងចាំមិនងាយបំភ្លេចក្នុងប្រវត្តិសាស្រ្តវិញម្តង ចង់ដឹងថា ហ្គេមអ្វីខ្លះមែនទេ? តាមដានដូចតទៅ

1. Snake

Snack គឺជាហ្គេម ដែលចេញក្នុងឆ្នាំ 1997 សម្រាប់ Nokia 661 ដែលចេញមកពីកំណែទម្រង់ដំបូងបំផុតពីការលេងលើ Mobile Adapted ផលិតដោយ លោក Gremlin នឹងបញ្ចេញក្នុងឆ្នាំ 1976 ហើយវាក៏ធ្វើអោយ ក្មេងជំនាន់ 90 ដូចជាពួកយើងនេះ ចងចាំមកដល់សព្វថ្ងៃ ព្រោះនេះជាហ្គេមដែលពេញនិយមបំផុត កាលពីកុមារភាព។

2. Angry Birds

បើទោះបីជាពេលនេះ មិនសូវមានគេលេង ក្តី ប៉ុន្តែវាត្រូវបាន កត់ត្រា និង ចង់ចាំក្នុងប្រវត្តិសាស្រ្តជាហ្គេមដែលល្បីល្បាញសម្រាប់ទូរស័ព្ទ និង មានចងចាំច្រើនបំផុតមកដល់បច្ចុប្បន្ននេះ ដែលបញ្ចេញ ចំណងជើងដើមក្នុងឆ្នាំ 2009 សម្រាប់ iOS Platform បន្ទាប់មកមានសម្រាប់ PC និង Consoles ផងដែរ។

3. Fruit Ninja


ជាហ្គេមកាប់ផ្លៃឈើនោះអី ពេលដែលវាចេញដំបូង អឡុងឆ្នាំ 2010 មានគេពេញនិយមលេងច្រើនបំផុត និង ទាញយកច្រើនបំផុត មិនខុសពី Angry Bird ប៉ុន្មានឡើយ បើទោះបីជា សព្វថ្ងៃនេះ មិនសូវមានគេលេងក៏ពិតមែនតែ វាត្រូវបានមនុស្សជាច្រើន ចងចាំមកដល់សព្វថ្ងៃនេះ។

4. Temple Run


ចំពោះហ្គេមមួយនេះ ប្រាកដជាមានមនុស្សជាច្រើននឹកឃើញវាមិនខាន ដែលចេញក្នុងអំឡុងឆ្នាំ 2011 សម្រាប់ iOS និង Android ពេលក្រោយ វាជាហ្គេមដែលត្រូវបានគេចងចាំមកដល់សព្វថ្ងៃដូចគ្នាផងដែរ។

5. Clash of Clans


វាក៏ជាហ្គេមសម្រាប់ Mobile មួយដែលចេញយូរមកហើយដែរ បើទោះបីជាពេលនេះ ចំនួនអ្នកលេងត្រូវបានធ្លាក់ចុះមែនតែមានមនុស្សជាច្រើនចងចាំវាក្នុងប្រវត្តិសាស្រ្ត មិនងាយនឹងបំភ្លេចផងដែរ មកដល់បច្ចុប្បន្ននេះ។

6. Flappy Bird


ហ្គេម Flappy Bird នោះអី វាក៏មានមនុស្សជាច្រើន ស្គាល់ និង ចងចាំ កាលពីប៉ុន្មានឆ្នាំមុន មកដល់បច្ចុប្បន្ននេះ ដូចគ្នា  ក្រោយៗក៏មកក៏ចាប់ផ្តើមមានហ្គេមជាច្រើន យកទម្រង់ហ្គេមនេះ កែឆ្នៃ ជា រូបភាព និង ការលេងរបស់ខ្លួនបន្តបន្ទាប់ផងដែរ។

ហ្គេមទាំងអស់ ដែលខ្ញុំលើកយកមកបង្ហាញនេះ សុទ្ធតែជា ការបង្ហាញទិន្នន័យចំពោះ ហ្គេមលើ ទូរស័ព្ទដែលមិនងាយនឹងបំភ្លេចបាន ហើយមានការចងចាំបានច្រើនពីអ្នកលេង ចង្អុលបង្ហាញដោយ គេហទំព័រ Phonearena

ប្រភព Phonearena
Powered by Blogger.